Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់កូនប្រុស២ឆ្នាំ ម៉ែកាន់រូបថតដើររក

បាត់កូនប្រុស២ឆ្នាំ ម៉ែកាន់រូបថតដើររក

ខេត្តតាកែវ ៖ យុវជនម្នាក់ បានចេញពីផ្ទះទៅធ្វើការ រួចបាត់ដំណឹងសូន្យឈឹង មិនបានទាក់ទងមកក្រុម គ្រួសារសោះ អស់រយៈពេលជិត២ឆ្នាំមកហើយ មិនដឹងថាសុខទុក្ខយ៉ាងណា ទើបធ្វើឱ្យស្ត្រីជាម្តាយមាន ការព្រួយបារម្ភយ៉ាងខ្លាំង បានកាន់រូបថតដើររកកូនប្រុស។

យុវជនដែលបាត់ខ្លួនជិត២ឆ្នាំនោះ មានឈ្មោះអឹម សិទ្ធិ អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមសម្តីស្ត្រីចំណាស់ឈ្មោះសោម សុភី អាយុ៥៣ឆ្នាំ រស់នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ត្រូវជាម្តាយបង្កើតរបស់យុវជនដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា គាត់ជាស្ត្រីមេម៉ាយ មានកូន២នាក់ ដោយក្នុងនោះ កូនទី១-មានឈ្មោះវង់ សម្ផស្ស ចំណែកកូនទី២-ដែលបាត់ខ្លួននោះ មានឈ្មោះអឹម សិទ្ធិ អាយុ២២ឆ្នាំ។

ស្ត្រីជាម្តាយ បន្តថា កូនប្រុសគាត់ឈ្មោះអឹម សិទ្ធិ បានបាត់ខ្លួន អស់រយៈពេលជិត២ឆ្នាំមកហើយ មិនដឹងថាទៅ រស់នៅទីណាឡើយ ហើយបើកូនប្រុស អឹម សិទ្ធិ បានឃើញ ឬឮតាមរយៈការផ្សព្វផ្សាយនេះ សូមទំនាក់ទំនង មកម្តាយផង ព្រោះម្តាយនឹកកូនខ្លាំងណាស់។

ស្ត្រីជាម្តាយ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញយុវជនដែលមានភិនភាគ ដូចក្នុងរូប ថត សូមមេត្តាជួយប្រាប់ និងផ្តល់ដំណឹងមករូបគាត់ជាម្តាយផង តាមរយៈលេខទូរស័ព្ទ ០៩៧ ៥៦៣៧ ៧៣៥ ដោយក្តីអនុគ្រោះ៕

RELATED ARTICLES