Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម គំនរដែកតាំងលក់លើចិញ្ចើមផ្លូវ ពលរដ្ឋស្នើ អាជ្ញាធរពិនិត្យ

 គំនរដែកតាំងលក់លើចិញ្ចើមផ្លូវ ពលរដ្ឋស្នើ អាជ្ញាធរពិនិត្យ

ភ្នំពេញ ៖ គំនរដែករន្ទាចាស់ៗ ដាក់តាំងលក់នៅលើចិញ្ចើមផ្លូវមួយកន្លែង បង្កឲ្យមានការព្រួយបារម្ភពីសុវត្តិភាព និងគ្រោះថ្នាក់ជាយថាហេតុ នៅពេលដែលមានរ៉ឺម៉ក ឬរថយន្តចេញ-ចូលដឹកសំពីងសំពោង។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ បានស្នើដល់អាជ្ញាធរ មេត្តាចុះត្រួតពិនិត្យ និងមានវិធានការផង។

គំនរដែករន្ទានោះ លាយឡំទៅដោយក្តារកុងប្លាកេ ត្រូវបានគេតាំងលក់លើចិញ្ចើមផ្លូវ ស្ថិតនៅតាមបណ្តាយ ផ្លូវបេតុង តាមបណ្តាយផ្លូវរថភ្លើង ខាងលិចវត្តតាំងកសាងខាងត្បូង ស្ថិតក្នុងភូមិ ព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ បានឱ្យដឹងថា គំនរដែករន្ទានោះ ត្រូវបានគេដាក់តាំងលក់ជា យូរមកហើយ នៅលើចិញ្ចើមផ្លូវ ដោយគេគរខ្ពស់ៗ គ្មានសណ្តាប់ធ្នាប់ និងសុវត្ថិភាពនោះទេ វាអាចបង្កឱ្យ មានគ្រោះថ្នាក់ជាយថាហេតុ ប្រសិនបើគំនរដែកទាំងនោះ បានរេលធ្លាក់ចុះ។ ម៉្យាងទៀត ជារៀងរាល់ថ្ងៃ គេតែងតែឃើញរថយន្ត និងរ៉ឺម៉ក មកឈប់ចតលើចិញ្ចើមផ្លូវ ដឹកដែករន្ទាទទឹងទទែង បង្កឱ្យបាត់បង់សណ្តាប់ ធ្នាប់នៅតាមដងផ្លូវ និងគ្រោះថ្នាក់ដល់អ្នកដំណើរ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋ បានស្នើសុំអាជ្ញាធរសង្កាត់កាកាបទី២ ក៏ដូចជារដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចុះត្រួតពិត្យ ណែនាំដល់ម្ចាស់ រុះរើចេញឱ្យផុតពីចិញ្ចើមផ្លូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងបាត់បង់ សណ្តាប់ធ្នាប់៕

RELATED ARTICLES