Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ផុតឱសានវាទ អាជីវករលក់ជុំវិញរបងមន្ទីរពេទ្យ កុមារជាតិ ខ្លះរុះ ខ្លះធ្វើព្រងើយ

 ផុតឱសានវាទ អាជីវករលក់ជុំវិញរបងមន្ទីរពេទ្យ កុមារជាតិ ខ្លះរុះ ខ្លះធ្វើព្រងើយ

ភ្នំពេញ ៖ ក្រោយចប់ឱសានវាទ រយៈពេល៧ថ្ងៃ នៃសេចក្តីជូនដំណឹងរបស់អាជ្ញាធរខណ្ឌទួលគោក ដែលទុកពេលជូនអាជីវករលក់ដូរជុំវិញបរិវេណរបងមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ឃើញថាអាជីវករមួយចំនួន បានគោរព និងចូលរួមអនុវត្ត សហការរុះរើតូបដោយខ្លួនឯង ខណៈដែលខ្លះទៀត នៅបន្តលក់ដូរធ្វើព្រងើយ គិតត្រឹមល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

ជុំវិញបញ្ហានេះ លោកអភិបាលរងខណ្ឌទួលគោក បានបញ្ជាក់ថា ក្រោយពីចប់ឱសានវាទ ឃើញមានអា ជីវករខ្លះ លោកបានរុះរើចេញ ខ្លះកំពុងរុះរើ ដោយឡែកអ្នកដែលមិនទាន់រុះរើ អាជ្ញាធរនឹងរកពេលមួយ ចុះទៅរុះរើ ដោយមិនជូនដំណឹងទៀតនោះទេ ។

សូមបញ្ជាក់ថា រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៣ បានចេញនូវសេចក្តីជូនដំណឹង ដែល មានខ្លឹមសារថា «រដ្ឋបាលខណ្ឌទួលគោក សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មលក់ ដូរគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវអមសងខាងផ្លូវបរិវេណជុំវិញ មន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកទាំងអស់ មេត្តាជ្រាបថា ដើម្បីចូលរួមសហការរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ ចិញ្ចើមផ្លូវសាធារណៈ ឱ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក ស្នើសុំឱ្យលោក លោក ស្រី ម្ចាស់អាជីវកម្មទាំងអស់ខាងលើ បញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្មលក់ដូរគ្រប់ប្រភេទ រំលោភលើ ចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយាបរំលោភលើចិញ្ចើមផ្លូវសាធារណៈ និងត្រូវធ្វើការរុះរើចេញ ដោយទុករយៈ ពេលឱ្យ ៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណី លោក លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ រដ្ឋបាលខណ្ឌទួលគោក នឹងមានវិ ធានការរដ្ឋបាល ដោយចុះរុះរើនិងដកហូត ដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ឬខូចខាតទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ ដែលមាននៅក្នុងទីតាំងនេះឡើយ។ ករណីមានការរារាំង រឹងរូស និងធ្វើការប្រឆាំងតវ៉ា ជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការចុះរុះរើនោះរដ្ឋបាលខណ្ឌទួលគោក នឹងអនុវត្តវិធានការរដ្ឋបាលបើក រណីធ្ងន់ធ្ងរ នឹងឈានដល់អនុវត្តវិធានការច្បាប់។

រដ្ឋបាលខណ្ឌទួលគោក សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មទាំងអស់ នឹង ចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»៕

RELATED ARTICLES