កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី បានឈានចូលសប្ដាហ៍ទី១២ហើយ ដែលអាទិត្យនេះរឹតតែអស្ចារ្យថែមទៀតដោយសារតែទាំងកីឡាករជាតិ និងអន្ដរជាតិវាយគ្នាអស់ពីសម្ថភាព នាំឲ្យ ទស្សនិកជកជក់ចិត្ដខ្លាំង និងហ៊ោពេញសែង្វៀនតែម្ដង ព្រោះថាអ្នករៀបចំកម្មវិធីមានការសម្រិតសម្រាំងយកកីឡាករបរទេសមកសុទ្ធតែខ្លាំងៗទើបធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរមានចំនួនកាន់តែកើនឡើង ។
លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ គឺ៖
-គូពិសេសទី១៖កីឡាករបង្គោលក្រហមគួន សុវណ្ណ មកពីក្លិបសុភានូ សមាគមប្រដាល់ក្រសួងមហាផ្ទៃ ប្រភទ ទម្ងន់៥១គ.ក្រ បានផ្ដួល កីឡាករបង្គោលខៀវធន់ អៀនឡុង មកពីសមាគមកីឡាកងយោធពល ខេមរភូមិន្ទ ឲ្យបោះបង់ការប្រកួតនៅទឹកទី៤។


-គូពិសេសទី២៖ បង្គោលក្រហមកីឡាករហ៊ុន ឈុនហេង មកពីក្លិបជ្រៃសែនជ័យ ខេត្តកមពង់ស្ពឺ ប្រភេទទម្ងន់ ៥៤គ.ក្រ បានឈ្នះដោយពិន្ទុកីឡាករបង្គោលខៀវរិទ្ធី ដួងឆាយ មកពីក្លិប គុនខ្មែរស៊ុបពើហ្វៃ ។


-គូអន្ដរជាតិទី៣៖កីឡាកបង្គោលក្រហមផាន់ សុផាត មកពីក្លិប គុនខ្មែរស៊ុបពើហ្វៃប្រភេទទម្ងន់៦០គ.ក្រ បានផ្ដួលកីឡាករបង្គោលខៀវTuon Pe (Thailand) ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១។


-គូអន្ដរជាតិទី៤៖កីឡាបង្គោលក្រហមខុន បូឡា មកពីក្លិបនាគនាំសំណាងនរាយណ៍តេជៈគុនខ្មែរ សមាគម កីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់៦៣,៥ គ.ក្រ បានចាញ់ពិន្ទុកីឡា ករបង្គោលខៀវDen Phechhit (Thailand) ។


-គូអន្ដរជាតិទី៥៖ដែលជាគូឯកប្រចាំសប្ដាហ៍ទី១២កីឡាករបង្គោលក្រហមថុល មករា មកពីក្លិបនាយក ដ្ឋាន អង្គរក្ស សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ៦៥គ.ក្រ បានត្រឹមស្មើ ពិន្ទុកីឡាករបង្គោលខៀវSing Yai (Lao) ។គូលក្ខណៈអន្ដរជាតិទី៥នេះត្រូវបានពិធីករលោកថាច់ គឹមឡុង ប្រកាសថាជាគូឯកប្រចាំសប្ដាហ៍តែម្ដង ព្រោះ តាំងពីទឹកទី១ដល់ទី៥ កីឡាករទាំងខាងវាយគ្នាអស់ពីសម្ថភាពនាំឲ្យអ្នកទស្សនាពេញចិត្តបំផុត តែជាលទ្ធផល គ្មានអ្នកឈ្នះនិងចាញ់ពោលគឺអាជ្ញាកណ្ដាលកាត់ក្ដីឲ្យស្មើពិន្ទុគ្នា។


សូមបញ្ជាក់ថាប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិកជនគាំទ្រ ខ្លាំងព្រោះតែ មានការសម្រិតសម្រាំងគូពិសេសៗជារៀងរាល់សប្ដាហ៍ទាំងកីឡាករជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍ បងប្អូនក៍ដូចជាបំផុសកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែល្បីល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ តំណើរការបានដោយសារតែមានការ ឧបត្ថម្ភធំពីទឹកបរិសុទ្ធ លីយ៉ង និងក្រុមហ៊ុនទឹកកកអនាម័យPremium ។ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់ដោយសេរី នៅ ស្ទូឌីយោ ប៉ុស្ដិ៍លេខ៥ ព្រែកកំពឹស ឬតាមAp Tv5 Cambodia Facebook និងតាមយូធូបរៀងរាល់ល្ងាចថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចតទៅ ៕


