ភ្នំពេញ ៖ កីឡាករប្រដាល់គុនខ្មែរ ស្បែកខ្មៅសញ្ជាតិខ្មែរ ឈ្មោះម៉ានូ សិល្បៈ បានបើករថយន្តស៊េរីទំនើប ១គ្រឿង រេចង្កូតបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ លុះក្រោយកើតហេតុ កីឡាករ ប្រដាល់រូបនេះ បានចេញថ្លៃសំណងការខូចខាតដល់ម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ តាម បណ្តោយផ្លូវ៥៩២ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាជនបរទេសស្បែក ខ្មៅម្នាក់ ដែលគេស្គាល់ថា ជាកីឡាករប្រដាល់គុនខ្មែរ មានសញ្ជាតិខ្មែរ ឈ្មោះម៉ានូ សិល្បៈ ដែលល្បីពាក្យ “អាណាខ្លាំង ចូលម៉ោ!” បានបើករថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក Lexus NX-200t ពាក់ស្លាកលេខ កម្ពុជា PPH 53235 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩២ ក្នុងទិសដៅពីកើត មកលិច មកដល់ចំណុចកើតហេតុ បើក គេចរថយន្តធុនធំ១គ្រឿង រេចង្កូតទៅបុករផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំតែម្តង តែសំ ណាងគ្មាននរណាម្នាក់ រងរបួសនោះទេ ។

ក្រោយកើតហេតុ កីឡាករប្រដាល់គុនខ្មែរ ម៉ានូ សិល្បៈ បានចេញថ្លៃសងការខូចខាតដល់ម្ចាស់ផ្ទះ ដើម្បីបញ្ចប់ រឿងនៅកន្លែងកើតហេតុតែម្តង រួចហៅរថយន្តស្ទូច មកស្ទូចយករថយន្តរបស់ខ្លួនទៅជួសជុល៕



