លោក Julian Lopetegui ត្រូវបានគេរាយការណ៍ថា បានដាក់រ៉ាដាចង់បានកីឡាករឆ្នើមរបស់ Barcelona ២នាក់ ប្រសិនបើលោកអាចទទួលតំណែងជាគ្រូបង្វឹកនៅ្ក្លឹប Manchester United។ ជាការពិតណាស់ លោក Lopetegui ដែលជាអតីតគ្រូបង្វឹករបស់ Real Madrid និង Wolverhampton ឥឡូវនេះកំពុងក្លាយជាគោលដៅមួយដែលនឹងអាចមកដឹកនាំនៅ Manchester Unitedបន្ទាប់ពីកៅអីរបស់អ្នកចាត់ការបច្ចុប្បន្នលោក Erik ten Hag កំពុងឡើងកម្តៅខ្លាំង ក្រោយមួយរយៈចុងក្រោយនេះលោកដឹកនាំក្រុមពុំសូវទទួលបានលទ្ធផលល្អ។
យោងតាមការចុះផ្សាយរបស់ El Nacional បានឱ្យដឹងថា លោក Lopetegui គឺបានកំណត់គោលដៅចង់បានកីឡាកររបស់ Barca ២រូប ប្រសិនបើលោកបានក្លាយជាគ្រូបង្វឹកនៅ Manchester United ក្នុងនោះរួមមាន Ferran Torres និង Alejandro Balde ដើម្បីនាំមកចូលរួមក្រុម ៕