Sunday, May 19, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៉ីវាយប្រហារអ៊ុយក្រែន ដោយមីសស៊ីល តាម ផ្លូនអាកាស សម្លាប់មនុស្ស៣១នាក់ របួស១៥០នាក់

រុស្ស៉ីវាយប្រហារអ៊ុយក្រែន ដោយមីសស៊ីល តាម ផ្លូនអាកាស សម្លាប់មនុស្ស៣១នាក់ របួស១៥០នាក់

អ៊ុយក្រែន ៖ ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា រុស្ស៊ី បានប្រើយន្តហោះគ្មានមនុស្សបើក បាញ់មីសស៊ីល ទ្រង់ទ្រាយធំចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយវាយប្រ ហារលើគោលដៅនៅទូទាំងប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដោយបានសម្លាប់ មនុស្សយ៉ាងហោចណាស់ ៣១នាក់ និងរបួសជាង ១៥០នាក់។

ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី បានចាប់ផ្តើមតាំងពីព្រឹកព្រលឹម ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដោយ កាំជ្រួចមីសស៊ីល ទាំងនេះត្រូវបានរាយការណ៍ថា បានវាយប្រហារទីក្រុងគៀវ ទីក្រុងឌីនីប្រូ (Dnipro) ទីក្រុងភាគខាងកើត ខារគីវ (Kharkiv) ទីក្រុងកំពង់ផែភាគខាងត្បូង  អូដេសសា (Odessa) និងទីក្រុង ភាគខាងលិច អិលវីវ (Lviv) ដែលនៅឆ្ងាយពីតំបន់ជួរមុខនៃជម្លោះ។

កងទ័ពអាកាសអ៊ុយក្រែន បានបញ្ជាក់ថា ការវាយប្រហារ បានបន្តរហូតដល់រសៀលថ្ងៃដដែល។ កាំជ្រួច មីសស៊ីល មួយគ្រាប់ បានវាយប្រហារតំបន់ ឆឺរកាស៊ី (Cherkasy) ភាគខាងជើង ហើយមួយទៀតបាន វាយប្រហារទីក្រុងស្មីលឡា (Smilla) ។ កាំជ្រួចជាច្រើនគ្រាប់ទៀត ត្រូវបានបាញ់ចេញពីតំបន់ ខឺកស្ក៍ (Kursk) របស់រុស្ស៊ី ចូលទៅក្នុងទីក្រុងស៊ូមី (Sumi) ភាគឦសាននៃប្រទេសរុស្ស៊ី។

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន យូរី អេហ៍ណាត (Yuri Ehnat) បាននបញ្ជាក់ថា រុស្ស៊ី បានបាញ់ បង្ហោះដ្រូន និងកាំជ្រួចមីសស៊ីល សរុបចំនួន ១៥៨គ្រឿង កាលពីថ្ងៃសុក្រ ដោយប្រើប្រាស់កាំជ្រួច គិនឆាឡា (Kinchala) ដែលមានល្បឿនលឿនជាងសំឡេង កាំជ្រួចធ្វើដំណើរ និងយន្តហោះដ្រូនអត្តឃាត សាហេដ (Shahed) ប្រឆាំងនឹងគោលដៅនានាក្នុងទីក្រុងគៀវ ភាគខាងកើត ភាគខាងត្បូង និងខាងលិច នៃប្រទេស អ៊ុយក្រែន។

ទន្ទឹមនឹងនេះ កងទ័ពប៉ូឡូញ បានបញ្ជាក់ថា វត្ថុហោះ មិនស្គាល់អត្តសញ្ញាណមួយ ត្រូវបានរកឃើញ។ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បាននិយាយថា រុស្ស៊ី បានប្រើប្រាស់សព្វាវុធស្ទើរតែទាំងអស់នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ក្នុងការវាយប្រហារនេះ ហើយត្រៀមខ្លួន ដើម្បីសន្យាថា អ៊ុយក្រែន ច្បាស់ជានឹងវាយបកវិញ។

គួរបញ្ជាក់ថា ការវាយប្រហារដ៏ធំរបស់រុស្ស៊ី ខាងលើនេះ បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីអ៊ុយក្រែន បានវាយ ប្រហារលើនាវាចុះចតរបស់រុស្ស៊ី នៅគ្រីមៀរ កាលពីថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០២៣ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់៕

RELATED ARTICLES