Sunday, May 19, 2024
Homeព័ត៌មានអន្តរជាតិ រលកយក្សស៊ូណាមិ វាយប្រហាជប៉ុន ក្រោយ រញ្ជួយដីកម្រិត ៧.៦រិចទ័រ

 រលកយក្សស៊ូណាមិ វាយប្រហាជប៉ុន ក្រោយ រញ្ជួយដីកម្រិត ៧.៦រិចទ័រ

ប្រទេសជប៉ុន ៖ ប្រទេសជប៉ុន ប្រឈមនឹងរលកយក្សស៊ូណាមិ កម្ពស់១៦ហ្វីត ក្រោយមានគ្រោះការរញ្ជួយដី កម្រិត ៧.៦រិចទ័រ នៅកណ្តាលប្រទេសជប៉ុន។

 អ្នកស្រុកដែលមានការភ័យខ្លាច បានភៀសខ្លួនទៅកាន់ទីទួលខ្ពស់ ចំពេលមានការជម្លៀសចេញជាទ្រង់ទ្រាយ ធំ ខណៈដែលរលកទីមួយ បានបោកបក់ចូលឆ្នេរសមុទ្រភាគខាងលិច បន្ទាប់ពីបានបំផ្លិចបំផ្លាញដោយការ រញ្ជួយដី កម្រិត ៧.៦ រិចទ័រ។

ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន បានរាយការណ៍ថា រលកដ៏ធំដំបូង បានបោកបក់លើកំពង់ផែវ៉ាជីម៉ា (Wajima) ក្នុងខេត្តអ៊ីស៊ិកាវ៉ា (Ishikawa) នៅម៉ោង ៤:២១នាទីល្ងាច ម៉ោងក្នុងស្រុក ។ ជប៉ុន ឥឡូវកំពុងទប់ ទល់នឹងរលកកម្ពស់ ៥ម៉ែត្រ (១៦,៤ហ្វីត) បោកបក់នៅថ្ងៃបន្ទាប់។

ការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញសម្រាប់អ្នកស្រុកអ៊ីស៊ិកាវ៉ា ក៏ដូចជាការជូនដំណឹង ឬការណែ នាំអំពីរលកយក្សស៊ូណាមិកម្រិតទាប សម្រាប់តំបន់ឆ្នេរសមុទ្រភាគខាងលិច នៃកោះហុនស៊ូ (Honshu) ខណៈដែលទូរទស្សន៍សាធារណៈរបស់ជប៉ុន NHK TV បានជំរុញឱ្យប្រជាជនភៀសខ្លួនទៅកាន់ដីខ្ពស់ ឬទៅកាន់កំពូលភ្នំនៅជិតនោះ។

មន្ត្រី បានប្រកាសថា «យើងដឹងថាផ្ទះរបស់អ្នក ទ្រព្យសម្បត្តិរបស់អ្នក មានតម្លៃសម្រាប់អ្នក ប៉ុន្តែជីវិតរបស់អ្នក គឺសំខាន់ជាងអ្វីៗផ្សេងទៀត»។

សូមបញ្ជាក់ថា ការរញ្ជួយដី នៅប្រទេសជប៉ុន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ សរុបចំនួន ២១ លើក លើសពី កម្រិត 4.0រ៉ិចទ័រ រួមទាំងមួយមានកម្រិត 7.6រ៉ិចទ័រ បានកើតឡើងភ្លាមៗបន្ទាប់ពីម៉ោង ៤រសៀល ម៉ោងក្នុង ស្រុក ក្នុងប្រទេសជប៉ុន។

រលកយក្សស៊ូណាមិ ដំបូង បានវាយប្រហារកំពង់ផែវ៉ាជីម៉ា (Wajima) ក្នុងខេត្តអ៊ីស៊ិកាវ៉ា (Ishikawa) នៅម៉ោង ៤.២១នាទីល្ងាច ម៉ោងក្នុងស្រុក ។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោកយ៉ូស៊ិម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) គ្រោះធម្មជាតិ នេះ បណ្តាលឲ្យជនជាតិជប៉ុន ជាង ៣ម៉ឺនគ្រួសារ គ្មានថាមពលអគ្គិសនីប្រើប្រាស់។

ចំណែកប្រទេសរុស្ស៊ី ក៏បានប្រកាសអាសន្នពីរលកយក្ស ស៊ូណាមិ នៅភាគខាងកើតនៃប្រទេសនេះផងដែរ។ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ថា ផ្នែកខ្លះនៃឆ្នេរសមុទ្រភាគខាង លិចរបស់កោះសាខាលីន (Sakhalin) និងតំបន់ព្រីម័រស្ក៍ (Primorsk) និង ខាបារ៉ូវស្ក៍ (Khabarovsk) ដែលស្ថិតនៅជិតប្រទេសជប៉ុន នៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក របស់រុស្ស៊ី ក៏កំពុងស្ថិតនៅក្រោមការគំរាមកំហែង នៃរលកយក្សស៊ូណាមិ។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានដកស្រង់សម្តីអាជ្ញាធរនៅក្នុងទីក្រុងកំពង់ផែព្រីម័រស្ក៍ (Primorsk) នៃទីក្រុងវ៉្លាឌីវ៉ូ ស្តុក (Vladivostok) ដោយនិយាយថា អ្នកណាម្នាក់ដែលជិះទូកក្នុងដែនទឹកក្នុងស្រុកគួរតែ “ត្រឡប់ទៅឆ្នេរ វិញជាបន្ទាន់” ។

ប្រភពដដែល បន្តថា ពីអាជ្ញាធរនៅតំបន់សាខាលីន និងខាបារ៉ូវស្ក៍ និយាយថា រលកនេះ នឹងមិនមានការគំរាម កំហែងដល់អាយុជីវិតឡើយ។

ដោយឡែកកូរ៉េខាងជើង ក៏បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ សម្រាប់ឆ្នេរសមុទ្រភាគខាងកើតរបស់ ខ្លួនផងដែរ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំមួយ បានវាយប្រហារភាគខាងជើងភាគកណ្តាលប្រទេសជប៉ុន ដោយអា ជ្ញាធរបាននិយាយថា រលកកម្ពស់រហូតដល់ 2.08ម៉ែត្រ (6.8ហ្វីត) អាចទៅដល់ច្រាំងទន្លេរបស់ខ្លួន។ដូចគ្នានេះដែរ កូរ៉េខាងត្បូង ក៏បានបញ្ជាឱ្យប្រជាជននៅឆ្នេរខាងកើត ជម្លៀសខ្លួន ដោយសាររលកយក្ស ស៊ូណាមិ នេះផងដែរ។

ខេត្តកាងវ៉ុន (Gangwon) របស់កូរ៉េខាងត្បូង បានព្រមានអ្នកស្រុក ឱ្យប្រុងប្រយ័ត្ន និងជម្លៀសទៅកាន់ទី ទួលខ្ពស់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំបានវាយប្រហារភាគខាងជើង និងភាគកណ្តាលប្រទេសជប៉ុន និងបង្កឱ្យ មាន ការព្រមានអំពីរលកយក្សស៊ូណាមិ ។

ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បានបញ្ជាក់នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ថា កម្រិតទឹកសមុទ្រ នៅតំបន់ខ្លះនៃខេត្តកាងវ៉ុន នៅឆ្នេរសមុទ្រភាគខាងកើត អាចនឹងកើនឡើង បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៦រិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសជប៉ុន ។ អាជ្ញាធរខេត្ត បានចេញសេចក្តីណែនាំឱ្យមានការប្រុង ប្រយ័ត្ន ព្រោះរលកយក្ស ស៊ូណាមិ ដែលមានកំពស់រហូតដល់ 0.3ម៉ែត្រ អាចទៅដល់ច្រាំងខាងកើតរបស់ប្រ ទេសកូរ៉េខាងត្បូង ចន្លោះម៉ោង ៩:២៩ និង ១០:១៧ព្រឹក ម៉ោងក្នុងស្រុក៕

RELATED ARTICLES