Sunday, May 19, 2024
Homeព័ត៌មានអន្តរជាតិ យន្តហោះគ្មានមនុស្សបើករុស្ស៉ី ៩០គ្រឿង វាយប្រហារអ៊ុយក្រែន ថ្ងៃចូលឆ្នាំ២០២៤

 យន្តហោះគ្មានមនុស្សបើករុស្ស៉ី ៩០គ្រឿង វាយប្រហារអ៊ុយក្រែន ថ្ងៃចូលឆ្នាំ២០២៤

អ៊ុយក្រែន ៖ រុស្ស៊ី បានបញ្ចេញយន្តហោះគ្មានមនុស្សបើក ចំនួន ៩០គ្រឿង វាយប្រហារលើអ៊ុយក្រែន ជាថ្មី ពេញមួយយប់ ថ្ងៃចូលឆ្នាំសកល ២០២៤ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន ធ្វើឲ្យលោកប្រធា នាធិបតីហ្សេលេនស្គី (Zelensky) សន្យាថា នឹងបញ្ចេញកំហឹងសងសឹកលើកងកម្លាំងរបស់ទីក្រុងម៉ូស្គូ ឆាប់ៗ នេះ។

ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) បានប្តេជ្ញាថា នឹងបញ្ចេញ កំហឹងរបស់ប្រជាជាតិរបស់គាត់ ទៅលើកងកម្លាំងរបស់លោកប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បន្ទាប់ពីរុស្ស៊ី បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើអ៊ុយក្រែន នៅព្រឹកព្រលឹម នៃថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដែលជាថ្ងៃចូលឆ្នាំថ្មី។

អ៊ុយក្រែន បានប្រកាសថា ខ្លួនបានកម្ទេចយន្តហោះគ្មានមនុស្សបើក Shahed kamikaze ផលិតដោយ ប្រទេសអ៊ីរ៉ង់ របស់រុស្ស៊ី ចំនួន ៨៧គ្រឿង ក្នុងចំណោម ៩០គ្រឿង។

នៅទីក្រុងអូដេសា (Odesa) មនុស្សម្នាក់បានស្លាប់ និងប្រាំបួននាក់ បានរងរបួស ដោយសារអគ្គិភ័យបាន ឆាបឆេះ ខណៈដែលបំណែកនៃយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានបុកអគារខ្ពស់មួយ។លោកហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាចូលឆ្នាំថ្មី តាមទូរទស្សន៍របស់គាត់ ទៅកាន់បលរដ្ឋអ៊ុយក្រែន ថា រុស្ស៊ី នឹងប្រឈមមុខនឹង “កំហឹងរបស់អ៊ុយក្រែន” ក្នុងពេលឆាប់ៗនេះ។

លោកប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា អ៊ុយក្រែន នឹងមានយន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់ មួយលាន បន្ថែមទៀត នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន នៅឆ្នាំក្រោយ ក៏ដូចជាយន្តហោះចម្បាំង F-16 ដែលផ្តល់ ដោយដៃគូលោកខាងលិចរបស់ខ្លួន៕

RELATED ARTICLES