Saturday, November 23, 2024
Homeនយោបាយអតីតនាយករដ្ឋមន្ត្រី រំលឹកការចងចាំសំខាន់ៗក្នុង ជីវិត៩ កើតឡើងក្នុងខែមករា

អតីតនាយករដ្ឋមន្ត្រី រំលឹកការចងចាំសំខាន់ៗក្នុង ជីវិត៩ កើតឡើងក្នុងខែមករា

ភ្នំពេញ ៖ អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចហ៊ុន សែន ដែលសព្វថ្ងៃជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបាន រំលឹកពីការ ចងចាំសំខាន់ៗជាច្រើន ក្នុងជីវិតរបស់សម្តេច ដែលភាគច្រើន កើតឡើងក្នុងខែមករា ទាំងថ្ងៃរៀបការ ថ្ងៃឡើង កាន់តំណែងនាយករដ្ឋមន្ត្រី  និងថ្ងៃចាប់កំណើតរបស់កូនប្រុស ហ៊ុន ម៉ាណែត ដែលសព្វថ្ងៃជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ថា «ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួនដែលគួររំលេចគឺ ៖

១. ត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) ថ្ងៃ១ មករា ១៩៧៥។

២. ថ្ងៃរៀបការ ៥ មករា ១៩៧៦ ។

៣. ថ្ងៃរំដោះជាតិ និងប្រជាជន ចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧មករា ១៩៧៩។ ជាសមិទ្ធផលរួមរបស់ជាតិ។

៤. ត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈិមបក្ស ដែលមានសមាជិក ៧រូប ក្នុងឱកាសមហាសន្និបាត លើកទី៣ របស់គណបក្ស នាព្រឹកថ្ងៃ៨ មករា ១៩៧៩។

៥. ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នាល្ងាចថ្ងៃ៨ មករា ១៩៧៩។

៦. ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នាព្រឹកថ្ងៃ១៤ មករា ១៩៨៥។

៧. ជំនួបចរចាសីហនុ-ហ៊ុន សែន លើកទី២ នៅប្រទេសបារាំង ថ្ងៃ២០ និង២១ មករា ១៩៨៨។

៨. ការចាប់មានផ្ទៃពោះរបស់ភរិយាខ្ញុំ នៃកំណើតរបស់ហ៊ុន ម៉ាណែត មករា ១៩៧៧។

៩. ទទួលបានចៅទីមួយ ថ្ងៃ២៨ មករា ឆ្នាំ២០០០។នៅមានរឿងរ៉ាវមួយចំនួនទៀតដែលខ្ញុំគិតថា មិនចាំបាច់រំលឹក»៕

RELATED ARTICLES