Thursday, December 5, 2024
Homeតារាបរទេសម្តាយនិឆា ណ័ដ្ឋនិឆា ត្រៀមប្តឹងពួកមាត់ត្រាវ

ម្តាយនិឆា ណ័ដ្ឋនិឆា ត្រៀមប្តឹងពួកមាត់ត្រាវ

ក្លាយជាតារាឯកទទួលបានប្រជាប្រិយភាព និងការគាំទ្រពីមហាជនយ៉ាងខ្លាំងក្លា សម្រាប់តារាវ័យក្មេង និឆា ណ័ដ្ឋនិឆា បន្ទាប់ពីនាងមានឱកាសសម្តែងរឿង “នាងអាយ”។ តែអ្វីដែលល្បីល្បាញមិនចាញ់កេរ្តិ៍ឈ្មោះសម្តែងរបស់នាង គឺពាក្យចចាមអារ៉ាមដែលថា នាងជាអ្នកជ្រៀតជ្រែកបំបែកស្នេហ៍ រហូតធ្វើឱ្យលោកអាឡិច រេនដេល ត្រូវចែកផ្លូវជាមួយសង្សារស្រី តឺយ ចរិនផន។ រឿងនេះក្តៅដល់ម្តាយរបស់ និឆា ចេញមកប្រកាសប្តឹងផ្តល់ ក្រុមមាត់ត្រាវទាំងឡាយ…។

លោកអៃទិម ព្រិត និងនិឆា ណ័ដ្ឋនិឆា

គ្រាន់តែព័ត៌មាននេះត្រូវបានផ្សព្វផ្សាយភ្លាម ក៏មានអ្នកចេញមកសម្តែងមតិជុំវិញបញ្ហានេះយ៉ាងច្រើន ដោយក្នុងនោះ ក៏មានចំនួនមិនតិចទេ ខ្ជាក់ពាក្យបរិហាកេរ្តិ៍នាងយ៉ាងធ្ងន់ធ្ងរ។

នៅពេលកូនក្រមុំជនជាប់ចោទក្នុងព័ត៌មានដណ្តើមប្រុសស្នេហ៍អ្នកដទៃបែបនេះ ធ្វើឱ្យម្តាយរបស់​និឆា នៅមិនសុខកើតទុក្ខក្តៅក្រហាយ ចេញមុខបកស្រាយក្នុងគេហទំព័រហ្វេសប៊ុក ដែលបកអាក្រាតរឿង​កូនស្រីថា កូនស្រីរបស់គាត់នៅតែមានទំនាក់ទំនងល្អជាមួយសង្សារប្រុស​ អៃទិម ព្រិត ហើយពុំមែនជាជន​ទី៣ ជ្រៀតជ្រែកបំបែកស្នេហ៍អ្នកដទៃឡើយ។

ជាមួយគ្នានេះ សាមីខ្លួន និឆា ក៏ចេញមករំលត់ព័ត៌មានអាស្រូវ ដោយបង្ហោះរូបភាពផ្អែមល្ហែម ជាមួយសង្សារប្រុស អៃទិម ព្រិត ហាក់មានចេតនាចង់បញ្ជាក់ថា និឆា និង អៃទិម នៅតែស្រលាញ់គ្នាល្អូកល្អិននៅឡើយទេ។

ប៉ុន្តែរូបភាពគូស្នេហ៍ផ្អែមល្ហែម និងការប្រកាសចង់ប្តឹងផ្តល់របស់អ្នកម្តាយនាង ហាក់ពុំបានបញ្ឈប់ពាក្យអសុរោះរបស់ក្រុមមាត់ត្រាវបានឡើយ។ ផ្ទុយទៅវិញ កាន់តែមានគេនិយាយរឿងមិនល្អរបស់នាងច្រើនឡើងៗ រហូតដល់ម្តាយនាងត្រូវចេញមកប្រកាសជាលើកទី២ថា គាត់បានប្រមូលភ័ស្តុតាងរួចរាល់អស់ហើយ។ ប្រសិនបើក្រុមមាត់ត្រាវមិនសុំទោស និងលុបចោលរាល់មតិរបស់គេទេ ត្រៀមជួបគ្នានៅតុលាការចុះ។

ជឿថា ម្តងនេះប្រហែលជាមានប្រសិទ្ធភាព ព្រោះគ្មាននរណាចង់យកជ័រព្នៅត្បៀតក្លៀក ដោយសារតែរឿងគេនោះទេ៕

RELATED ARTICLES