Sunday, July 27, 2025
Homeព័ត៌មានជាតិអាជ្ញាធរអប្សរា សម្អាតព្រៃជុំវិញទួល ប្រាសាទ គោកបល្ល័ង្ក គ្រោងធ្វើកំណាយស្រាវជ្រាវ

អាជ្ញាធរអប្សរា សម្អាតព្រៃជុំវិញទួល ប្រាសាទ គោកបល្ល័ង្ក គ្រោងធ្វើកំណាយស្រាវជ្រាវ

ខេត្តសៀមរាប ៖ អាជ្ញាធរអប្សរា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសម្អាតព្រៃជុំវិញទីតាំងបុរាណ ដ្ឋានប្រាសាទគោកបល្ល័ង្ក ស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប និងមានគម្រោងធ្វើកំណាយស្រាវ ជ្រាវបុរាណវិទ្យា និងស្តារកសិន្ធុជុំវិញនោះ ដើម្បីកិច្ចការងារអភិរក្ស។

លោកសោម កក្កដា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរអប្សរា បានឱ្យដឹងថា ដោយមានការណែនាំពីថ្នាក់ដឹកនាំនៃអាជ្ញាធរអប្សរា ក្រុមការងារលោក តាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មក បានចុះមកទួលប្រាសាទគោកបល្ល័ង្ក។

បន្ទាប់ពីមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរៗនោះ រាយការណ៍អំពីការរំលោភបំពាន ដោយចាក់ដីលុបទៅលើកសិន្ធុទឹក ជាប់នឹងទួលនៃប្រាសាទ។ លោកថា បច្ចុប្បន្នក្រុមការងារមានសមាជិក ជាង២០នាក់ បានត្រួសឆ្ការព្រៃដុះស៊ុបទ្រុប សម្អាតនៅជុំវិញទីតាំងទួលបុរាណ នៃប្រាសាទគោកបល្ល័ង្ក និង កាយយកអាចម៍ដីដែលចាក់លុប ចេញពីទីតាំងកសិន្ធុ។ កិច្ចការងារនេះ គ្រោងនឹងចំណាយពេលវេលា ៣០ថ្ងៃ ទើបរួចរាល់។

លោកបានបន្តថា នៅលើទីតាំងទួលនៃប្រាសាទនេះ ឃើញមាននៅសេសសល់មេទ្វារ បល្ល័ង្ក និងចម្រឹង បង្អួចខ្លះៗ ក្រុមការងារនៅមិនទាន់កំណត់អំពីសម័យកាលនៃការសាងសង់ប្រាសាទនៅឡើយ។ ប៉ុន្តែបន្ទាប់ពីការងារសម្អាតរួចរាល់ អាជ្ញាធរអប្សរា មានគម្រោងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា និងស្តារ កសិន្ធុជុំវិញនោះ ដើម្បីកិច្ចការងារអភិរក្ស។

ក្នុងនាមអាជ្ញាធរអប្សរា លោក សោម កក្កដា បានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅជុំវិញទីទួលបុរាណទាំង អស់ សូមចូលរួមថែរក្សា កុំចោលសំរាម កុំរំលោភបំពាននៅលើទីតាំងទាំងនោះ ចៀសវាងបាត់បង់កេរ ដំណែលដូនតាខ្មែរ ដែលបានបន្សល់ទុក៕

RELATED ARTICLES