Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សស្រីវ៉ៃគ្នា ប៉ូលិសចាប់ចូលប៉ុស្តិ៍

សិស្សស្រីវ៉ៃគ្នា ប៉ូលិសចាប់ចូលប៉ុស្តិ៍

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់កាលពី រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយមានករណីទំនាស់រវាង សិស្សនៅវិទ្យា ល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ នៅលើបណ្តាញសង្គម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងកោះហៅភាគីពាក់ ព័ន្ធមកបំភ្លឺនិងដោះស្រាយ។

ពាក់ព័ន្ធករណីខាងលើ បន្ទាប់ពីកើតហេតុភ្លាមៗ កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ លោកស្រីនាយិការងសាលា បានហៅសិស្សទាំងពីរភាគី មកសាកសួរ និងធ្វើការអប់រំ និងធ្វើកិច្ច សន្យា បញ្ឈប់សកម្មភាពទាំងនេះ ហើយឱ្យអាណាព្យាបាល មកធានាយកទៅអប់រំបន្ត។

ក្រោយមកក៏មានការផុសវីដេអូទំនាស់របស់សិស្សស្រីនៅលើបណ្តាញសង្គម ដោយទំនាស់នោះមក ពីបញ្ហា និយាយឌឺដងគ្នាតាមហ្វេសប៊ុក។ បន្ទាប់មកទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងកោះហៅភាគីពាក់ព័ន្ធទាំងអស់ មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៩ៈ៣០នាទី។

ក្នុងនោះដោយមានការសំណូមពរភាគីទាំងពីរ គឺអាណាព្យាបាលជនរងគ្រោះ និងអាណាព្យាបាលជនបង្កហេតុ សម្រេចមិនធ្វើការប្តឹងផ្តល់ ដោយសារករណីអនាធិបតេយ្យនៅក្នុងសាលារបស់សិស្សស្រី មិនបង្ករបួស្នាមដល់ រាងកាយ ហើយក្មេងបង្កហេតុនៅជាអនីតិជន។សមត្ថកិច្ចបានសុំគោលការណ៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាត ឱ្យធ្វើការអប់រំ រួចឲ្យត្រឡប់ទៅផ្ទះវិញ ដោយមានការធានាពីអាណាព្យាបាល យកទៅអប់រំបន្ត៕

RELATED ARTICLES