Friday, July 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម គ្រូបង្រៀន គេ...ល...ប...បា...ញ់ ដេកភ័យខ្លួន

 គ្រូបង្រៀន គេ…ល…ប…បា…ញ់ ដេកភ័យខ្លួន

ខេត្តបាត់ដំបង ៖ បុរសជាគ្រូបង្រៀន និងជាជាងជួសជុលទូរស័ព្ទ ដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារប៉ុនប៉ង ផ្តាច់ជីវិតកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ នៅចំណុចឃុំភ្នំសំពៅ ស្រុកបាណន់ នោះ សព្វថ្ងៃកំពុងដេក ភ័យព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន បើទោះជាសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ នាំយកទៅ ឃុំខ្លួនក្នុងពន្ធនាគាររួចមកហើយក្តី ដោយជនរងគ្រាះហាក់ពុំច្បាស់ក្នុងចិត្តថា តើជននោះគឺជាខ្មាន់កាំភ្លើង ពិតប្រាកដឬយ៉ាងណា?

គួររំលឹកថា កាលពីវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅមានហេតុការណ៍ បាញ់រះមួយ បានកើតឡើងនៅចំណុចខ្លោងទ្វារចូលជើងភ្នំសំពៅ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ដោយបុរសជាគ្រូបង្រៀនម្នាក់ និងជាជាងជួសជុលទូរស័ព្ទផងនោះ ត្រូវបានខ្មាន់កាំភ្លើងដៃឆៅ មិនស្គាល់មុខ ម្នាក់ បានកាន់កាំភ្លើងដើរចូលទៅបាញ់ប្រហារដល់ក្នុងផ្ទះ ចំនួន៤គ្រាប់ ប៉ងផ្តាច់យកជីវិត ប៉ុន្តែសំណាងល្អ គ្រាន់តែរងរបួសធ្ងន់និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ រីឯខ្មាន់កាំភ្លើង បានរត់គេចខ្លួនបាត់។

បុរសរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ប៉ងសម្លាប់ មានឈ្មោះអ៊ូច សុខលាភ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្រូបង្រៀន និងជាជាងជួសជុលទូរស័ព្ទ មានលំនៅ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ (រងរបួសចំនួន៣គ្រាប់)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលជនរងគ្រោះកំពុងនៅក្នុងផ្ទះ របស់ខ្លួនសុខៗ ស្រាប់តែលេចមុខជនមិនស្គាល់មុខម្នាក់ ប្រដាប់ដោយកាំភ្លើង ១ដើម បានចូលដល់ក្នុងផ្ទះ រួចបើកការបាញ់ប្រហារសំដៅលើជនរងគ្រោះ បំណងផ្តាច់យក ជីវិតតែម្តង ដោយខ្មាន់កាំភ្លើង បានបាញ់ប្រ ហារចំនួន ៤គ្រាប់ តែត្រូវចំជនរងគ្រោះ តែ៣គ្រាប់(ពោះ១គ្រាប់ និងដៃ២គ្រាប់) បណ្តាលឱ្យរងរបួសធ្ងន់។ក្រោយពេលបាញ់ប្រហារជនរងគ្រោះរួចហើយ ខ្មាន់កាំភ្លើង បានរត់គេចខ្លួនបាត់ភ្លាមៗ។ ចំណែកជនរងគ្រោះ ត្រូវបានសាច់ញាតិប្រញាប់ដឹកបញ្ចូនទៅមន្ទីពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

លោកអ៊ូច សុខលៀប ដែលជាជនរងគ្រោះ ក្នុងអំពើបាញ់ប្រហារ បានបញ្ជាក់នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ថា លោកនៅតែមានអារម្មណ៍ភ័យខ្លាច បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីធ្លាប់ត្រូវខ្មាន់កាំ ភ្លើងបាញ់រះជាច្រើន គ្រាប់ ប៉ងផ្តាច់ជីវិតលោក តែមិនបានសម្រេច ធ្វើឱ្យលោកស្ទើរតែបាក់ស្បាត និងភ័យខ្លាច រហូតបិទទ្វារចាក់ សោសម្ងំដេកតែក្នុងបន្ទប់ បើទោះបីជាសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានម្នាក់ យកទៅឃុំខ្លួនក្នុងពន្ធនាគារក្តី។លោកអ៊ូច សុខលៀប បានបន្តថា ជនដែលសមត្ថកិច្ចឃាត់ខ្លួន គ្រាន់តែជាការសង្ស័យទៅលើគាត់តែប៉ុណ្ណោះ ពោលគឺគាត់បានផ្តល់ភិនភាគប្រាប់ទៅសមត្ថកិច្ច ហើយបានឃើញជននោះ ដើរតាមផ្លូវកាត់មុខផ្ទះគាត់ មុនកើតហេតុការណ៍បាញ់ប្រហារ។ ហេតុនេះលោកនៅតែដេកភ័យខ្លួនដដែល ព្រោះជនដែលសមត្ថកិច្ច ឃាត់ខ្លួននោះ ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។

គួរបញ្ជាក់ថា យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច ដោយផ្អែកតាមភិនភាគដែល ផ្តល់ឱ្យដោយជនរង គ្រោះនិងប្រពន្ធ សមត្ថកិច្ចឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កយ កុសល ហៅវិត ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនក្រីក្រ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ បន្ទាប់មក តុលាការបានសម្រេចឃុំខ្លួនជនសង្ស័យ ជាបណ្តោះអាសន្ន ក្នុងពន្ធនាគារ រហូតមកដល់សព្វថ្ងៃនេះ។លោកលឹម ពុទ្ធីឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដែលដឹកនាំកម្លាំងជំនាញចុះធ្វើការងារ ខាងលើដោយ ផ្ទាល់ បានអះអាងថា មានសាក្សីជាច្រើនបានចង្អុលបង្ហាញថា ខ្មាន់កាំភ្លើងដែលបាញ់ប្រហា រគ្រូបង្រៀន ខាងលើ គឺជនសង្ស័យឈ្មោះវិត។

លោកស្នងការរង បញ្ជាក់ថា ជនសង្ស័យឈ្មោះវិត ត្រូវបានឃាត់ខ្លួន ដោយយោងទៅលើការចង្អុលបង្ហាញ របស់ប្តីប្រពន្ធជនរងគ្រោះ និងមានសាក្សីមួយចំនួនទៀត ដែលឃើញភិនភាគជននេះ ដើរសំដៅចូលវត្តភ្នំសំពៅ ក្រោយបាញ់ប្រហារទៅលើជនរងគ្រោះ។ សមត្ថកិច្ច រកមិន ឃើញភ័ស្តុតាងដាក់បន្ទុកលើជនរូបនេះទេ ហើយ ជនសង្ស័យក៏មិនបានសារភាពថាខ្លួនបានប្រព្រឹត្តដែរ។ ប៉ុន្តែតុលាការសម្រេចឃុំខ្លួនជននេះជាបណ្តោះអាសន្ន ដោយយោងទៅលើការចង្អុលបង្ហាញរបស់ជនរងគ្រោះ និងសាក្សីមួយចំនួនទៀត។

លោកបន្តថា ពិតមែនតែតុលាការឃុំខ្លួនជនរូបនេះមែន តែរហូតមកដល់ពេលនេះ កម្លាំងការិយាល័យជំនាញ នៅតែបន្តបើកការស៊ើបអង្កេតនៅឡើយ មិនទាន់បិទសំណុំរឿងទេ៕

RELATED ARTICLES