Friday, July 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូទៅលួចម៉ូតូ ម្ចាស់គេទាន់ ខ្នោះ

ជិះម៉ូតូទៅលួចម៉ូតូ ម្ចាស់គេទាន់ ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូ ១គ្រឿង មកធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ ១គ្រឿង លុះពេលបណ្តើរចេញបានបន្តិច ត្រូវម្ចាស់គេឃើញ ស្រែកចោរ!ៗ ក៏ផ្តួលម៉ូតូគេចោល រត់ឡើងជិះម៉ូតូខ្លួនឯង តែដោយភ័យពេក ទើបជ្រុលចង្កូតទៅបុកបង្គោលភ្លើង ដួលបាក់ក្តោងច្រមុះ និងត្រូវប្រជាពលរដ្ឋចាប់ក្របួច ជាប់ ប្រគល់ឱ្យសមត្ថកិច្ច។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ជនរងគ្រោះ មានឈ្មោះមុត ឡាប ភេទ ស្រី អាយុ៥៦ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែក ឯង ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចាន់ វុទ្ធី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល គ្មានលេខ ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IA-4278 នៅចំណុចកើតហេតុ ដោយពុំបានចាក់សោនោះទេ រួចទៅសម្រាកលើ គ្រែក្រោមផ្ទះ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ ជនសង្ស័យខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី និច ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CF-6367 តែម្នាក់ឯង មកឈប់មុខផ្ទះជនរងគ្រោះ លុះ ឃើញមានសភាពស្ងាត់ល្អ ជនសង្ស័យបានដើរទៅលួចម៉ូតូជនរងគ្រោះ បណ្តើរចេញ តែភ្លាមនោះ ត្រូវបានជន រងគ្រោះប្រទះឃើញទាន់ ស្រែកចោរ!ៗ ទើបជនសង្ស័យទុកម៉ូតូជនរងគ្រោះចោល ហើយរត់ទៅឡើងជិះម៉ូតូ របស់ខ្លួនវិញ តែដោយសារភ័យពេក ទើបធ្វើឱ្យជ្រុលចង្កូតទៅបុកបង្គោលភ្លើង បណ្តាលឱ្យដួលរងរបួសបាក់ ក្តោងច្រមុះ និងត្រូវបានប្រជាពលរដ្ឋចាប់ក្របួចជាប់តែម្តង។

 ភ្លាមនោះ ជនរងគ្រោះបានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ម៉ូតូ និច (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) និងម៉ូតូហុងដា ស្កុបពី (ជារបស់ជនរងគ្រោះ) បញ្ជូនមកទីស្នាក់ ការប៉ុស្តិ៍ព្រែកឯង ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES