ខេត្តប៉ៃលិន ៖ កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយមានការចម្អុលបញ្ហាញពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការសម្រូបសម្រូលនីតិវិធីពីលោកសេង គីមឡាក់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន លោក វរសេនីយន៍ទោ ស្រី ម៉ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំកម្លាំងចំនួន២៥ សហការជាមួយស្នាក់ការ អាវុធហត្ថ ៥៧ ០៣ បានចុះបង្ក្រាប គ្រឿងញៀន មួយករណី ដោយបានឃាត់ខ្លូនជនសង្ស័យសរុបចំនួន៣២នាក់ (ស្រី១)។ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះ ធ្វើឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ក្រុមជនសង្ស័យទាំង៣២នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះគីម ភីណា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូឈើក្រំ សង្កាត់សាលាក្រៅ ក្រុងប៉ៃលិន។ ទី២-ឈ្មោះឆែប ឌី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ អូរឈើក្រំ សង្កាត់សាលាក្រៅ ក្រុងប៉ៃលិន។ ទី៣-ឈ្មោះធឺន រី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអង្ក្រង សង្កាត់មោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី៤-ឈ្មោះហុង សុភូឌី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ អូរឈើក្រំ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ទី៥-ឈ្មោះសឿម រាហ៊ូ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្ទឹងកាច់ សង្កាត់សាលាក្រៅ ក្រុងប៉ៃលិន។ ទី៦-ឈ្មោះយៀប ដែន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិថ្នលកែង សង្កាត់សាលាក្រៅ ក្រុងប៉ៃលិន។ ទី៧-ឈ្មោះសម្បត្តិ ចំរើន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទួលស្រឡៅ សង្កាត់ត្រពាំងប្រាសាទ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ទី៨-ឈ្មោះរាន ណារិន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរឈើក្រំ សង្កាត់សាលាក្រៅ ក្រុងប៉ៃលិន។ ទី៩-ឈ្មោះម៉ួន នឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅ ភូមិអូរឈើក្រំ សង្កាត់ស្ទឹងកាច់ ក្រុងប៉ៃលិន។ ទី១០-ឈ្មោះហូ ហេន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអូរអិល សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី១១-ឈ្មោះវី សំអាត ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ទី១២-ឈ្មោះស៊ុន ពិសិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិសាព្រំខាងកើត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី១៣-ឈ្មោះថា សារាយសិលា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ទី១៤-ឈ្មោះគង់ កែវ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរ ឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី១៥-ឈ្មោះឈឿត សែនពន្លឺ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី១៦-ឈ្មោះថន វិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដីថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី១៧-ឈ្មោះស៊ី វិសាល ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ។ ទី១៨-ឈ្មោះយឺន ម៉ីម៉ី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅ ភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ។ ទី១៩-ឈ្មោះម៉េង លិន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិពេជ្រចន្តា ឃុំពេជ្រចន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ទី២០-ឈ្មោះហ៊ាន សារូ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ។ ទី២១-ឈ្មោះសិត រក្សា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិប៊ូជុំ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។ ទី២២-ឈ្មោះឆាយ លៀងហេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិដក់ប៉ូ ឃុំសំរោង ស្រុក សំរោង ខេត្តតាកែវ។ ទី២៣-ឈ្មោះហួន ហ៊ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ។ ទី២៤-ឈ្មោះមាន ភារុំ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអន្លង់គគី ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ទី២៥-ឈ្មោះហួ គីមហ៊ាង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ។ ទី២៦-ឈ្មោះអ៊ឹង យូហៃ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី២៧-ឈ្មោះបឿន ថៃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ទី២៨-ឈ្មោះរឿន ហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ។ ទី២៩-ឈ្មោះរស់ សីហា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអូឈើក្រំ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ។ ទី៣០-ឈ្មោះធង វីរៈ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី៣១-ឈ្មោះស្រុន លីម៉េង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិពន្លៃ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ និង ទី៣២-ឈ្មោះច្រឹប ស្រីថំ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិអម្ពិល សង្កាត់សេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ចំពោះវត្ថុតាងដកហូត រួមមាន គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា គ្រឿងញៀនចំនួន២០កញ្ចប់ (ធំ១ តូច១៩)។ ម៉ូតូចំនួន ១២គ្រឿង។ រថយន្ត ចំនួន១គ្រឿង។ ប្រាក់ខ្មែរ ១ ៧៧៤ ០០០រៀល។ ប្រាក់បាត ៣៩០០បាត។ ដែកកេះ១០។ នាឡិកា ៣គ្រឿង។ ជញ្ជីង១។ ចិញ្ចៀន ២វង់។ បារីអេឡិចត្រូនិក៣ និងទូរស័ព្ទ ចំនួន១៣គ្រឿង។ក្រុមជនសង្ស័យទាំង៣២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ ការបន្តតាមនីតិវិធី៕