Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រាបគ្រឿងញៀនឆ្លងដែន ជិត១៦០គីឡូ

 បង្ក្រាបគ្រឿងញៀនឆ្លងដែន ជិត១៦០គីឡូ

ខេត្តស្ទឹងត្រែង ៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ទម្ងន់ប្រមាណជិត១៦០គីឡូក្រាម វេចខ្ចប់ក្នុង សំបកផ្លាស្ទិក បន្លំជាតែកញ្ចប់ ត្រូវបានកម្លាំងនគរបាលស្នងការដ្ឋានខេត្ត សហការជាមួយកម្លាំង BLO ប្រចាំច្រកទ្វាអន្តរជាតិត្រពាំងក្រៀល បង្ក្រាបបាន ខណៈដែលក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែន បាន នាំគ្នារត់គេចខ្លួនបាត់អស់។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឆ្លងដែននេះ បានធ្វើឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចអូរអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ។តាមប្រភពព័ត៌មានពីកម្លាំងសហការបង្ក្រាបករណីខាងលើ បានឱ្យដឹងថា ដោយសារស្ថានភាពស្មុគស្មាញ និងផ្លូវរបៀងតាមព្រៃច្រើនកន្លែង កម្លាំងសមត្ថកិច្ចបានបែងចែកកម្លាំង ជា៣ក្រុម ក្នុង៣គោលដៅផ្សេងគ្នា ដើម្បីស្ទាក់បង្ក្រាប។ ជាក់ស្តែង សមត្ថកិច្ចបង្ក្រាបខណៈជនសង្ស័យកំពុងដឹកគ្រឿងញៀនតាមគោយន្តកន្ត្រៃ ១គ្រឿង ក្នុងព្រៃ ក្បែរព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

ប្រភពដដែល បន្តថា ក្នុងប្រតិបត្តិការបង្ក្រាបដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) នៃក្រសួងមហាផ្ទៃ ដោយមានការសហការជាមួយកម្លាំង BLO ប្រចាំព្រំដែនកម្ពុជា-ឡាវ និងកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តស្ទឹងត្រែង។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា វត្ថុតាងដែលត្រូវបានដកហូត រួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន៦បេ ស្មើ៦០ដុំ គិតជាទម្ងន់ជាង ១៥៩គីឡូក្រាម។

វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានខាងលើ គឺមានកញ្ចប់ពណ៌បៃតង ចំនួន១១៨ដុំ។ កញ្ចប់ពណ៌លឿង ចំនួន៤២ដុំ។ គោយន្តកន្ត្រៃ ១គ្រឿង ទូរស័ព្ទដៃ ម៉ាកណូគា ចំនួន១គ្រឿង។

តាមប្រភពព័ត៌មាន ឲ្យដឹងថា ខណៈកម្លាំងសមត្ថកិច្ចចុះឡោមព័ទ្ធបង្ក្រាប ជនសង្ស័យ ចំនួន២នាក់ បានរត់ គេចខ្លួនបាត់ ហើយមកដល់ពេលនេះ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់។

ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចបានក្តាប់មុខសញ្ញាមេឧក្រិដ្ឋជនជួញដូរថ្នាំញៀននោះបានផងដែរ គ្រាន់តែចាប់មិនទាន់បាន៕

RELATED ARTICLES