Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះ១ខ្នង អស់ជិត៤០លាន

ភ្លើងឆេះផ្ទះ១ខ្នង អស់ជិត៤០លាន

ខេត្តព្រៃវែង ៖ ផ្ទះរបស់ប្រជាពលរដ្ឋ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមូលហេតុ ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង គិតជាទឹកប្រាក់ ប្រមាណជិត៤០លានរៀល។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង២៥នាទីល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ស្ថិត ក្នុងភូមិអង្គាដី ឃុំព្រៃព្នៅ ស្រុកពាំរាំង។

យោងតាមរបាយការណ៍អនុសាខាកាកបាទក្រហមស្រុកពារាំង បានឱ្យដឹងថា ករណីអគ្គិភ័យខាងលើ បាន ឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ ឈ្មោះសារ៉ន-ស៊្រឺ (ប្តីប្រពន្ធ) ស្ថិតនៅភូមិអង្គាដី ឃុំព្រៃព្នៅ ស្រុកពារាំង ដោយ ផ្ទះរបស់ជនរងគ្រោះជាប្រភេទផ្ទះធ្វើអំពីឈើ ប្រក់ក្បឿង មានទំហំបណ្តោយ៨ម៉ែត្រ និងទទឹង៧ម៉ែត្រ។ចំពោះការខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង ម៉ាស៊ីនកិនស្រូវ១ ថវិកាចំនួន ១លានរៀល ប្លាទីន ចំនួន៥ជី ប្រេងសាំង ១កាន ប្រេងម៉ាស៊ូត ចំនួន៨កាន សំបុត្រកំណើត សៀវភៅគ្រួសារ ប្លង់ដី សរុបជាថវិកា ប្រហែល ៣៩លានរៀល។

តាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុដែលនាំឱ្យកើតមានហេតុការណ៍អគ្គិភ័យខាងលើនេះ គឺបណ្តាលមកពី ការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ហើយបន្ទាប់ពីបានទទួលព័ត៌មាននេះ សមត្ថកិច្ចនគរបាល បានធ្វើអន្តរា គមន៍ពន្លត់ មិនឱ្យឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតនោះទេ៕

RELATED ARTICLES