ខេត្តរតនគិរី ៖ ក្មេងស្ទាវ ចំនួន២នាក់ បានយកកាំភ្លើងខ្លី មកសៀតចង្កេះ សម្ញែងស្រី អួតគេឯង លុះក្រោយ មកយុវជនម្នាក់ ខ្លាចមានបញ្ហា ក៏បានយកកាំភ្លើងនោះទៅប្រគល់ឱ្យកម្លាំងអាវុធហត្ថ ត្រូវកម្លាំងជំនាញ ចាប់ឃាត់ខ្លួនទាំង២នាក់ នាំយកទៅសាកសួរ។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ធ្វើឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅចំណុច ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានកម្លាំងជំនាញអាវុធហត្ថចាប់ឃាត់ខ្លួន ទី១-ឈ្មោះរិន ភានិត និងទី២- ឈ្មោះចាន់ សង្ក្រាន ហៅបារាំង។
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ឈ្មោះរិន ភានិត បាន យកអាវុធខ្លីចំនួន ១ដើម មកប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ដោយប្រាប់ថា ជាអាវុធ របស់ជនសង្ស័យឈ្មោះចាន់ សង្ក្រាន ហៅបារាំង។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម នៅវេលាម៉ោង៨យប់ ថ្ងៃដដែល កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោកអនុសេនីយ៍ឯក ហៃ ចាន់ដារិទ្ធ មេបញ្ជាការរងមូលដ្ឋាន កងរាជ អាវុធហត្ថក្រុងបានលុង ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេ ត្តរតនគិរី និងមានសម្របសម្រួលពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងបានចុះឃាត់ ខ្លួនសង្ស័យទាំង២នាក់ខាងលើ នៅចំណុចភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ព្រមទាំងដកហូត បានវត្ថុតាង រួមមាន អាវុធខ្លីម៉ាក CF98-9 000096 ចំនួន១ដើម បង់ ចំនួន១ គ្រាប់ ចំនួន២គ្រាប់ និងទូរស័ព្ទដៃ ចំនួន១គ្រឿង។

ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ ការតាមនីតិវិធី៕