Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីបើកឡានឆ្លងផ្លូវ ម៉ូតូបុក ភ័យពេកសន្លប់

ស្រីបើកឡានឆ្លងផ្លូវ ម៉ូតូបុក ភ័យពេកសន្លប់

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ កំពុងបើកបររថយន្ត ១គ្រឿង ឆ្លងផ្លូវ ស្រាប់តែមានយុវជនម្នាក់ ជិះម៉ូតូ ១គ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកចំពាក់កណ្តាលរថយន្ត យ៉ាងពេញទំហឹង បណ្តាលឱ្យដួល រងរបួសធ្ងន់។ ចំណែកស្ត្រីជាអ្នកបើកបរ ជួបហេតុការណ៍បែបនេះ ធ្វើឱ្យភិតភ័យតក់ស្លុត រហូតសន្លប់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១០ ខែមករា ឆ្ឆ្នាំ២០២៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា កាមរី បាឡែន ពណ៌ស្ករ ពាក់ស្លាក លេខ ភ្នំពេញ 2R-5745 បើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីលិច ទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះស្រាប់តែមានម៉ូតូ ១គ្រឿង ម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1R-1503 បើកបរដោយយុវជនម្នាក់ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពី កើត ទៅលិច រួចជ្រុលទៅបុកចំពាក់កណ្តាលរថយន្ត ពេញទំហឹង បណ្តាលដួលរងរបួសយ៉ាងធ្ងន់។ ចំណែកស្ត្រីជាអ្នកបើកបររថយន្ត ភ័យពេក បានសន្លប់។ រីឯមធ្យោបាយទាំងពីរ រងការខូចខាតយ៉ាងដំណំ ដូចគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ភ្លាមៗ។ ចំណែកមធ្យោបាយទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង រួច អូសយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

RELATED ARTICLES