Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតបើកឡានបុករបាំងថ្ម បាក់៣កង់ រត់ចោល ឡាន

ស្រីស្អាតបើកឡានបុករបាំងថ្ម បាក់៣កង់ រត់ចោល ឡាន

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានបើករថយន្ត ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្ន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់អស់ចំនួន ៣កង់ ចំណែករថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កគ្រោះថ្នាក់អ្វីធ្ងន់ដល់អ្នកបើកបរឡើយ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង០៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញនារីម្នាក់ បានបើករថយន្ត ១គ្រឿង ម៉ាក Lexus RX-330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-7905 ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិស ដៅពីជើង មកត្បូង ដោយល្បឿនលឿន។ លុះមកដល់ ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានរេចង្កូត ទៅបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឱ្យបាក់ខ្ទាតមកកណ្តាលផ្លូវម្ខាងទៀត ចំនួន១កង់ និងបន្តបុករះរបាំងថ្មថែមចំនួន ២កង់ទៀត រងការខូចខាត។ ចំណែករថយន្តបង្កហេតុ ក៏រងការខូច ខាតផ្នែកខាងមុខខ្លាំងផងដែរ តែសំណាងល្អ មិនបង្កឱ្យអ្នកបើកបររងគ្រោះថ្នាក់អ្វីធ្ងន់នោះទេ។បន្ទាប់ពីកើតហេតុភ្លាមៗ នារីជាអ្នកបើកបរថយន្តខាងលើ បានបើកទ្វារចុះចេញពីរថយន្ត រួចគេចចេញពីកន្លែង កើតហេតុបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ឱ្យចុះ មកធ្វើ ការវាស់វែង រួចអូសយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នង ការដ្ឋាននគរ បាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ នៅពេលក្រោយ៕

RELATED ARTICLES