Sunday, April 28, 2024
Homeនយោបាយនាយករដ្ឋមន្ត្រីកម្ពុជា ណែនាំក្រសួងមហាផ្ទៃ ពិនិត្យតែងតាំងស្រ្ដី ជាអភិបាលរងស្រុក-ខេត្ត

នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំក្រសួងមហាផ្ទៃ ពិនិត្យតែងតាំងស្រ្ដី ជាអភិបាលរងស្រុក-ខេត្ត

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រ សួងមហាផ្ទៃ ពិនិត្យតែងតាំងស្រ្ដី ក្នុងតួនាទីជាអភិបាលរងស្រុក ឬអភិបាលរងខេត្ត ដើម្បីផ្ដល់អាទិភាពដល់ស្រ្ដី ក្នុងការងារដឹកនាំក្នុងប្រទេសកម្ពុជា។

សម្តេចហ៊ុន ម៉ាណែត បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ មករា ២០២៤ ។

សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា សម្តេច ពិតជារីករាយដែលបាន អញ្ជើញមកបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង កិច្ចការនារី នាពេលនោះ។ សម្ដេច ក៏បានវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ដែលបានរួមចំណែកយ៉ាង សំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍ស្ត្រី ជាពិសេសក្នុងការរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ដោយមានការចូលរួមពីស្ត្រី។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សិទ្ធិសេរីភាពស្ត្រី ត្រូវតែលើកតម្កើង តែមិនត្រូវឱ្យហួសព្រំដែន នោះទេ ជាពិសេសអត្តសញ្ញាណនារីខ្មែរ។ សម្ដេច បន្តថា ចំពោះអ្នកដែលធ្វើសកម្មភាពផ្សព្វផ្សាយ ផលិត ផលអនឡាញ ឬធ្វើមាតិការផ្សព្វផ្សាយដែលហួសព្រំដែន គឺត្រូវបានដាក់ទណ្ឌកម្ម ប៉ុន្ដែការដាក់ទណ្ឌកម្មនេះ គឺជាការតម្រង់ទិស មិនមែនជាការដាក់ទោសទណ្ឌនោះទេ ដើម្បីធ្វើយ៉ាងណាឱ្យមានការកែប្រែឡើងវិញ។ សម្ដេច ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ក្រសួងកិច្ចការនារី ឲ្យបន្តធ្វើការវិនិយោគចំពោះការលើក កម្ពស់ សមត្ថភាពរបស់ស្រ្ដី។ ក្រៅពីនេះ ត្រូវរួមគ្នាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ការចូលរួម របស់ស្ដ្រី នៅក្នុងកិច្ចការងារសង្គម។

នៅថ្ងៃនោះ សម្ដេចនាយករដ្ឋមន្រ្ដី ក៏បានបង្ហាញពីការភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញយុវតីវ័យក្មេងជំនាន់ក្រោយ នាពេលបច្ចុប្បន្ន ជាច្រើននាក់ កំពុងសិក្សាជំនាញផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល។ សម្ដេច ក៏បាន ណែនាំដល់ក្រសួងមហាផ្ទៃ ពិនិត្យក្នុងការតែងតាំងស្រ្ដី ក្នុងតួនាទីជាអភិបាលរងស្រុក ឬអភិបាលរងខេត្ត ដើម្បី ផ្ដល់អាទិភាពដល់ស្រ្ដី ក្នុងការងារដឹកនាំក្នុងប្រទេសកម្ពុជា។

សម្តេច បានបន្តថា រាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់ថែមទៀតដល់តួនាទីស្ត្រី ក្នុងសង្គម និងតាមក្រសួង ស្ថាប័ននានា។ សម្តេច ក៏បានណែនាំឲ្យក្រសួងកិច្ចការនារី បន្តទប់ស្កាត់អំពើហិង្សាលើស្រ្តី និងកុមារ ឲ្យបាន សកម្មបន្ថែមទៀត។ សម្តេច ក៏បានឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវពង្រីកវិសាលភាពក្របខ័ណ្ឌជាតិគាំពារសង្គម និងសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវានេះដោយបរិយាប័ន្ន។

សម្តេចហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងកិច្ចការនារី ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្តោតការ យកចិត្តទុកដាក់លើការដោះស្រាយគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល ជាពិសេស ការបង្កើនការចូល រួមរបស់ ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យឌីជីថល, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការអប់រំ ចំណេះដឹង និងជំនាញ ផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈច្នៃប្រតិដ្ឋ និងគណិតវិទ្យា (STEAM) ដែលជាវិស័យ មានប្រជា ប្រិយភាពក្នុងសម័យឌីជីថល។ ដើម្បីលើកកម្ពស់តុល្យភាពជីវិតនិងការងារ (Work-Life Balance), ក្រសួង កិច្ចការនារី ត្រូវយកចិត្តទុកដាក់ និងធ្វើការសិក្សាដោយសហការជាមួយដៃគូរដ្ឋ និងឯកជន លើអត្ថប្រយោជន៍ សង្គម ដែលទទួលស្គាល់ពីតម្លៃនៃការងារក្នុងផ្ទះ និងថែទាំសមាជិកគ្រួសារ ព្រមទាំងរៀបចំវិធានការចាំបាច់ ដើម្បីកាត់បន្ថយបន្ទុកលើការងាររបស់ស្ត្រី និងក្មេងស្រី និងផ្ដល់ជម្រើសក្នុងជីវិតរស់នៅ កាន់តែច្រើនដល់ស្ត្រី ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងថា ក្រសួងកិច្ចការនារី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តលើកកម្ពស់សីល ធម៌សង្គម តម្លៃស្ត្រី និងសុខដុមរមនានៅក្នុងគ្រួសារ តាមរយៈការពង្រឹងតួនាទីរបស់គណៈ កម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម, តម្លៃស្ត្រី និងគ្រួសារខ្មែរ, ពង្រឹងការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ ស្កាត់អំពើហិង្សាលើស្រ្តី និងកុមារ និងចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយហានិភ័យនានាដែលប៉ះ ពាល់ ដល់សុវត្ថិភាពនិងសេចក្ដីថ្លៃថ្នូររបស់ស្ត្រី និងក្មេងស្រី ។

សម្តេចហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងកិច្ចការនារី និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តកម្មវិធី និងវិធានការនានា ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់កម្រិតនិងគ្រប់វិស័យ ដើម្បីធានាថា ប្រជាជនគ្រប់រូប ទាំងស្ត្រីនិងបុរស មានសិទ្ធិនិងឱកាសពេញលេញក្នុងការទទួលបាន ជម្រើស និងភាពជាតំណាង ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ ប្រកបដោយបរិយាប័ន្ន និងចីរភាព។ សម្តេច ក៏បានស្នើឱ្យក្រសួងកិច្ចការនារី បន្តដឹកនាំសម្របសម្រួលនិងសហការជាមួយក្រសួង ស្ថាប័ននិងដៃគូពាក់ព័ន្ធ ក្នុងការបញ្ចូលនូវអាទិភាពទាំងនេះ ទៅក្នុងដំណើរការអភិវឌ្ឍ និងគោលន យោបាយ ជាតិស្ដីពីសមភាពយេនឌ័រ, ផែនការយុទ្ធសាស្រ្តនារីរតនៈ និងក្របខ័ណ្ឌគោលនយោបាយ និងកម្មវិធីតាមវិ ស័យស្របតាមរបៀបវារៈរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកការលើកកម្ពស់សមភាពយរនឌ័រ ជាអភិក្រមអាទិ ភាពស្នួល និងអន្តរវិស័យ។

នាឱកាសនៃការបិទសន្និបាតក្រសួងកិច្ចការនារីនេះ ផងដែរ សម្ដេចហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយនិងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃ មួយចំនួន នៃក្រសួងកិច្ចការនារី ផងដែរ៕ ខៀវទុំ

RELATED ARTICLES