Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម វ៉ៃខ្នោះបុរសកាប់ជ្រូក លួចគាស់ឃ្លាំងក្រណាត់

 វ៉ៃខ្នោះបុរសកាប់ជ្រូក លួចគាស់ឃ្លាំងក្រណាត់

ភ្នំពេញ ៖ ជនសង្ស័យជាអ្នកប្រកបរបរកាប់ជ្រូកម្នាក់ បានធ្វើសកម្មភាពលួចគាស់ឃ្លាំងក្រណាត់ មួយកន្លែងនៅ ភ្នំពេញ រួចបានរត់ទៅសម្ងំលាក់ខ្លួននៅខេត្តកោះកុង ទីបំផុតត្រូវសមត្ថកិច្ចជំនាញសហការគ្នាស្រាវជ្រាវបង្ក្រាប បាន នាំយកមកចាត់ការតាមច្បាប់។

ករណីគាស់ឃ្លាំងនេះ បានកើតឡើង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ នៅចំណុចឃ្លាំងក្រណាត់ មួយកន្លែង ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ រហូតមកដល់វេលាម៉ោង ៦និង ៤០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចជំនាញរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញ ខេត្តកោះកុង ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្សារដងទង់ ស្ថិតក្នុងភូមិ០១  សង្កាត់ដងទង់ ក្រុង ខេមរភូមិន្ទ ខេត្តកោះកុង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ាន សុផល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកាប់ជ្រូក មានលំនៅ ភូមិស្ទឹងវែង  សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ថា កាលពីវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ បានសហការជាមួយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្ត កោះកុង ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្សារដងទង់ ភូមិ០១ សង្កាត់ដងទង់ ក្រុងខេម រភូមិន្ទ ខេត្តកោះកុង តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកយ៉ាន សុភាព ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលា ដំបូង រាជធានីភ្នំពេញ ពីបទគាស់ទម្លុះទម្លាយលួចសម្ភារៈ ប្រព្រឹត្តនៅចំណុចឃ្លាំងក្រណាត់ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES