បច្ចេកទេសនិងការប្រើរថយន្ត
ប្រព័ន្ធថាមពលដៃចង្កូតក្នុងរថយន្តបានបង្កើតឡើងនូវសមាសធាតុផ្សំមួយចំនួនដែលអាចមានកំហុសឆ្គងបន្ទាប់ពីអំឡុងពេលប៉ុន្មានឆ្នាំនៃការប្រើប្រាស់ ។ បញ្ហាមួយចំនួនអាចកើតឡើងជាក់ស្តែងក្នុងពេលដ៏ខ្លីនៅពេលដែលពួកគេដេរបញ្ឆេះ មួយចំនួនទៀតអាចប្រែក្លាយជាមើលឃើញក្នុងក្រោយពេលបញ្ឆេះយូរបន្តិច ដែលបង្ខំឲ្យអ្នកផ្លាស់ប្តូរចេញនូវសមាសធាតុចម្បងដែលបង្កបញ្ហានោះ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រពិនិត្យបញ្ហាដៃចង្កូតដ៏សាមញ្ញបំផុតនិងសញ្ញាដ៏តូចមួយដែលអាចអភិវឌ្ឍន៍ជាធំដូចតទៅ៖
១/ ពិនិត្យប្រេងថាមពលដៃចង្កូតប្រសិនជារថយន្តរបស់អ្នកពិបាកយកចង្កូតឬតឹង។ ភាពខ្វះប្រេងចង្កូតធ្វើឲ្យវាលំបាកក្នុងការយកចង្កូតបត់ ។ បញ្ហាអាចកើតមានមួយចំនួនទៀតរាប់បញ្ចូលភាពសឹកនៃស្ពឺចង្កូត ភាពសឹកនៃសមាសធាតុនៃប្រព័ន្ធបូមនិងភាពធូរលុងនៃខ្សែពានបូមចង្កូត ជាដើម ។
២/ បើកគំរបម៉ាស៊ីនហើយដេរបញ្ឆេះ ។ ហៅអ្នកណាម្នាក់ឲ្យកាត់សារេចង្កូតខណៈអ្នកស្តាប់បូមចង្កូត ។ ប្រសិនជាអ្នកអាចស្តាប់ឭថាបូមចង្កូតបន្លឺសូរសំឡេងខ្លាំង ខ្សែពានអាចរអិលក៏ថាបាន ។ សារេខ្សែពានប្រសិនជាចាំបាច់។ កង្វះប្រេងចង្កូតអាចបណ្តាលឲ្យឭសំឡេង។ ដូច្នេះចូរចាក់បន្ថែមវាប្រសិនជាចាំបាច់ ក្រោយមកកាច់ចង្កូតមកឆ្វេងនិងស្តាំឲ្យអស់ជាច្រើនដងដើម្បីជម្រះខ្យល់ចេញពីប្រព័ន្ធនោះ ។
៣/ ដេរបញ្ឆេះម៉ាស៊ីនហើយឲ្យអ្នកណាម្នាក់បង្វិលយកចង្កូតមកឆ្វេង-ស្តាំ ។ ពិនិត្យមើលភាពធូរលុងឬផ្នែកដែលសឹកនៅសសរចង្កូតជាដើម ។ ភាពសឹកឬធូរលុងនៃសមាសធាតុផ្សំនៃចង្កូតអាចផលិតនូវសំឡេងខ្លាំងនិងការបំពេញមុខងារហួសប្រមាណនៅដៃចង្កូត ។ យករថយន្តចូលយានដ្ឋានឲ្យអ្នកជំនាញពិនិត្យមើលប្រសិនជាចាំបាច់ ។
៤/ ពិនិត្យមើលបូមចង្កូត តភ្ជាប់ទុយោនិងសមាសធាតុផ្សេងៗនៅជុំវិញចង្កូតហើយរកមើលភាពលិចជ្រាបដោយប្រើប្រាស់ភ្លើងប្រសិនជាចាំបាច់ ។ ប្រសិនជាអ្នកចាក់បន្ថែមប្រេងចង្កូតជាញឹកញាប់ចូលបូមចង្កូត គ្រឿងយន្តនៃប្រព័ន្ធចង្កូតអាចមានភាពលិចជ្រាបនៅចំណុចណាមួយជាមិនខាន ។ សម្អាតសមាសធាតុចង្កូតនិងពិនិត្យមើលឡើងវិញពីរថ្ងៃក្រោយមក។ អ្នកអាចនឹងរកឃើញពីភាពធូរលុងនៃអង្គំខាំតភ្ជាប់នៃទុយោ ភាពសឹកនៃទុយោ ការបែកបាក់នៃបូមចង្កូតជាដើម ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា