Monday, December 22, 2025
Homeសន្ដិសុខសង្គមជិតដល់ថ្ងៃរៀបការ អត់លុយឲ្យថ្លៃទឹកដោះ ច...ង...ក...ស្លា...ប់...ចោ...ល...គូដណ្តឹង 

ជិតដល់ថ្ងៃរៀបការ អត់លុយឲ្យថ្លៃទឹកដោះ ច…ង…ក…ស្លា…ប់…ចោ…ល…គូដណ្តឹង 

ភ្នំពេញ ៖ យុវជនម្នាក់ នៅសល់តែរយៈពេលប្រមាណ ៣ខែទៀត ដល់ថ្ងៃចូលរោងការ ចេះតែត្អូញប្រាប់គូ ដណ្តឹងថា ពិបាកចិត្តណាស់ ជិតដល់ថ្ងៃរៀបការទៅហើយ បែរជាគ្មានលុយ គ្មានទាំងការងារធ្វើទៀត លុះ ក្រោយមក ស្រាប់តែចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលតែម្តង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ២ ដីឡូតិ៍លេខ១៧២ ផ្លូវលំ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

យុវជនដែលចងកសម្លាប់ខ្លួន មានឈ្មោះលាស់ លី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើត នៅភូមិជ្រោយគរ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមសម្តីយុវតីឈ្មោះ ថន វ៉ាន់ឌឿន ភេទស្រី អាយុ២៣ឆ្នាំ ត្រូវជាគូដណ្តឹងរបស់ជនរងគ្រោះ និងស្នាក់នៅបន្ទប់ ជួលក្បែរគ្នា បានរៀបរាប់ប្រាប់ថា រវាងរូបនាង និងជនរងគ្រោះខាងលើ ត្រូវជាគូដណ្តឹង និងជិតដល់ថ្ងៃចូល រោងការទៅហើយ នៅសល់រយៈពេលប្រមាណតែ ៣ខែទៀតប៉ុណ្ណោះ។ មុនពេលកើតហេតុ កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ រូបនាងបានភ្ញាក់ពីដេក មកដាស់ជនរងគ្រោះជាគូដណ្តឹង ដែលកំពុងដេកនៅក្នុងបន្ទប់ជួល តែម្នាក់ឯង ដើម្បីឱ្យដាំបាយ ស្រាប់តែពេលបើកទ្វារចូលឃើញ ប្រទះឃើញ ជនរងគ្រោះជាគូដណ្តឹង បានចងកនៅក្នុងបន្ទប់ ទើបនាងបានស្រែកឆោឡោហៅអ្នកជិតខាងមក ជួយស្រាយ ខ្សែចំណង ទម្លាក់ជនរងគ្រោះចុះភ្លាមៗដែរ តែអកុសល គូដណ្តឹងរបស់នាងបានស្លាប់បាត់ទៅហើយ។

យុវតីជាគូដណ្តឹងជនរងគ្រោះ បានឱ្យដឹងថា សព្វថ្ងៃនាងស្នាក់នៅបន្ទប់ជាមួយម្តាយមីង ជាប់បន្ទប់គូដណ្តឹង (ជនរងគ្រោះ) ហើយមួយរយៈនេះ គូដណ្តឹងរបស់នាង មិនមានការងារធ្វើនោះទេ និងចេះតែនិយាយថា ពិបាកចិត្ត គ្មានលុយឲ្យថ្លៃទឹកដោះ (បណ្ណាការ) ការរៀបការ ព្រោះជិតដល់ថ្ងៃរៀបការទៅហើយ នៅសល់ តែប្រមាណ៣ខែទៀតប៉ុណ្ណោះ។ កន្លងមក នាងក៏ធ្លាប់បានបបួលគូដណ្តឹងឱ្យដាក់ពាក្យធ្វើការនៅ រោងចក្រ ជាមួយគ្នាដែរ តែមិនទាន់បានយកពាក្យទៅដាក់ទេ ។

យុវតីជាគូដណ្តឹង បន្តថា លុះមកដល់វេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នាងបាន ភ្ញាក់ពីដេក ទូរស័ព្ទទៅគូដណ្តឹង (ជនរងគ្រាះ) ឱ្យភ្ញាក់ដាំបាយ និងរៀបចំខ្លួនទៅសម្ភាសន៍ការងារនៅរោងចក្រ តែគូដណ្តឹងគាត់មិនលើកទូរស័ព្ទ ទើបនាងបានចេញពីបន្ទប់ ទៅបន្ទប់គូដណ្តឹង លុះពេលរុញទ្វារចូលទៅក្នុង ស្រាប់ឃើញគូដណ្តឹងរបស់នាង បានចងកដោយចំណងស្មាហាលខោអាវ ជាប់នឹងទុយោបង្កប់ខ្សែភ្លើងពីខាង លើធ្នឹមទ្វារបន្ទប់ទឹក ភ្លាមនោះ នាងបានស្រែកហៅម្តាយមីង និងអ្នកជិតខាង ឱ្យជួយ និងបានស្រាយខ្សែ ចំណងទម្លាក់ជនរងគ្រោះចុះមកក្រោមភ្លាមៗដែរ តែអកុសល គូដណ្តឹងរបស់នាងបានស្លាប់បាត់ទៅហើយ។ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សមត្ថកច្ចិជំនាញ ដោយមានលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមសាលាដំបូងរាជធានីភ្នំពេញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យ សព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក ធ្វើអត្តឃាត ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀប ចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES