Sunday, November 24, 2024
Homeបច្ចេកវិទ្យាតើមូលហេតុ អ្វី​បណ្តាល ​ឲ្យ​រថយន្ត​អ្នក​ស៊ីសាំង ​ពេលអាកាសធាតុ​​ត្រជាក់?

តើមូលហេតុ អ្វី​បណ្តាល ​ឲ្យ​រថយន្ត​អ្នក​ស៊ីសាំង ​ពេលអាកាសធាតុ​​ត្រជាក់?

បញ្ហារថយន្ត

ក/ កត្តាម៉ាស៊ីន​និង​ប្រសិទ្ធភាពសន្សំសំចៃប្រេងឥន្ធនៈ

ហេតុផលមួយក្នុងចំណោម​មូលហេតុចម្បង​ដែល​អាកាសធាតុត្រជាក់​បណ្តាលឲ្យ​រថយន្ត​ស៊ី​សាំង​​គឺ​ម៉ាស៊ីន​រថយន្តប្រតិបត្តិការ​​សន្សំសំចៃប្រកបដោយប្រសិទ្ធភាព​បំផុត​ក្នុង​​សីតុណ្ហភាព​​ជាក់​លាក់​ ។ ក្នុង​លក្ខខណ្ឌ​សីតុណ្ហ​ភាព​សមល្មម​ ម៉ាស៊ីន​មិន​ចំណាយ​ពេល​យូរ​ក្នុងការ​កំដៅ​​ប្រតិបត្តិការនៃដំណើរការចង្វាក់រត់ម៉ាស៊ីន​​​ឲ្យ​រត់​ក្នុង​សីតុណ្ហភាព​សុទិដ្ឋិនិយម​ឡើយ ។ តែ​ខណៈ​ពេល​អាកាស​ធាតុ​ត្រជាក់​ វា​ត្រូវការ​ពេល​វេលា​យូរជាងនេះ​ដើម្បី​កំដៅម៉ាស៊ីនឲ្យ​រត់​ស្រួល​ ។​ ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ជិត​ ម៉ាស៊ីន​នឹងទំនងជា​មិនអាច​ឈាន​ដល់​សីតុណ្ហភាព​កម្រិត​ខ្ពស់បំផុត​​​បានឡើយក្នុងអំឡុងពេល​ខែ​ដែលមាន​សីតុណ្ហភាព​ត្រជាក់​។ ចំពោះ​ការ​ធ្វើ​ដំណើរ​ផ្លូវឆ្ងាយវិញ​ ម៉ាស៊ីន​នឹង​មាន​ពេល​វេលា​ក្នុងការ​កំដៅ​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភា​ព​ ហើយ​ការ​សន្សំសំចៃ​ប្រេងឥន្ធនៈ​នឹង​ប្រសើរឡើង​ ។ ​

ខ/ អាកាសធាតុត្រជាក់​កើន​កំហាប់

អាកាសធាតុ​ត្រជាក់​​នាំមកនូវ​កត្តា​មួយចំនួន​ដែល​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​ដោយសារតែ​ជាការពិតនោះ​គឺថា​​សារធាតុ​ដែល​ទទួលរង​នូវ​អាកាសធាតុ​កាន់តែត្រជាក់​​វា​នឹងប្រែក្លាយជា​​​មានកំហាប់​​ ។ រាប់​ចាប់​ពី​ខ្យល់ត្រជាក់​ក៏ប្រែក្លាយជា​មានកំហាប់​កាន់តែ​ក្រាស់​ វាថែមទាំងអាច​បង្កើន​សម្ពាធខ្យល់​បុក​ចូល​រថយន្ត​ខណៈ​ពេល​បើកបរ ដែលធ្វើឲ្យ​ប្រសិទ្ធភាពសន្សំសំចៃ​ប្រេងឥន្ធនៈ​មានកម្រិត​ទាប ។ ​អាកាសធាតុត្រជាក់​​ក៏ធ្វើឲ្យ​ប្រេងឥន្ធនៈ​កើនឡើងនូវភាព​អន្ធិល​ឬភាព​ខាប់​ទៀតផងដូចយ៉ាង​ប្រេងម៉ាស៊ីនជាដើមដែល​ជាហេតុផល​មួយ​នាំឲ្យ​រថយន្ត​មានប្រសិទ្ធភាព​សន្សំសំចៃ​តិច ។ ​​​រាប់ពីខ្យល់ឡើង​ក៏​ប្រែ​ក្លាយ​មាន​កំហាប់​ច្រើន​ក្នុង​ពេល​ដែល​ប្រឈមនឹង​អាកាសធាតុត្រជាក់​ ខ្យល់​ក្នុង​សម្បក​កង់​ក៏​​រួមតូច​ ដែល​បណ្តា​​ល​ឲ្យ​សម្ពាធខ្យល់ក្នុងសម្បក​កង់​​ធ្លាក់ចុះ ។ ​សម្ពាធ​ខ្យល់ក្នុងសម្បកកង់​រថយន្ត​ចុះ​ទាប​ជា​លទ្ធ​ផល​នាំឲ្យ​កម្លាំងកកិត​ច្រើនជាងមុន​រវាង​សម្បក​កង់និង​ផ្លូវ​ដែល​ជំរុញ​ឲ្យ​សម្បកកង់​សឹក​និង​កាត់​បន្ថយ​ប្រសិទ្ធ​សន្សំសំចៃប្រេងឥន្ធនៈ ។

គ/ លក្ខខណ្ឌផ្លូវ​

លក្ខខណ្ឌផ្លូវ​ធ្វើដំណើរ​គឺជា​កត្តាសំខាន់​មួយផ្សេងទៀត​ដែល​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​សន្សំ​សំ​ចៃ​ប្រេង​ឥន្ធនៈ​ក្នុង​ពេល​រដូវត្រជាក់​។ ក្នុងនោះ​រាប់ទាំងការ​បើកបរក្នុង​ល្បឿនយឺតៗ​ច្រើនជាង​ធម្មតា​តាម​ស្ថានភាព​ផ្លូវ ការ​ជាន់ជា​ញឹក​ញាប់ផងដែរ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា​

 

RELATED ARTICLES