ភ្នំពេញ ៖ ជនសង្ស័យម្នកា់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ១គ្រឿង ពីអ្នកដំណើរតាមផ្លូវ បានសម្រេច តែរត់ មិនរួច ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ នាំយកមកចាត់ការតាមច្បាប់។
ករណីឆក់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅចំ ណុចលើផ្លូវបេតុង ទល់មុខការ៉ាស់សាំង ប៉ាប៉ា ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជុំ វ៉ាន់ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ (មានសារធាតុញៀន)។

ចំណែកវត្ថុតាងចាប់យក រួមមាន ១-ទូរស័ព្ទ ១គ្រឿង ម៉ាក OPPO RENO4 ជារបស់ជនរងគ្រោះ (ប្រគល់ជូន ជនរងគ្រោះវិញ)។ ២-ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1W-2554 ស៊េរីឆ្នាំ២០២២ (ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ ជិះម៉ូតូ ១គ្រឿង តាមផ្លូវ មកដល់ត្រង់ចំណុចកើតហេតុ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃអ្នកដំណើរម្នាក់ បានសម្រេច រួចព្យា យាមជិះរត់គេចខ្លួន តែត្រូវបានជនរងគ្រោះស្រែក ឆោឡោ គាប់ជួនមានកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញ ក៏ប្រដេញតាមចាប់ក្របួចជាប់តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕