ភ្នំពេញ ៖ ក្មេងស្រីជាសិស្សសាលា ចំនូន២នាក់ នៅសុខៗបានបាត់ចេញពីផ្ទះព្រមគ្នា ដោយមិនដឹងមូលហេតុ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង តាមស្វែងរកមិនឃើញ ក៏ប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច ដើម្បីឱ្យជួយរកកូនស្រី។
ក្មេងស្រីជាសិស្សសាលាទាំង២នាក់ ដែលបាត់ខ្លួន ទី១-ឈ្មោះវន លីសារ ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្សវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន កោះដាច់ មានលំនៅ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា និងទី២-ឈ្មោះស្រិន វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្សវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែនកោះដាច់ មានលំនៅ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។ ក្មេងស្រីទាំង២នាក់ បានបាត់ខ្លួនព្រមគ្នាក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។


យោងតាមប្រភពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ថា ករណីបាត់ក្មេងស្រី ចំនួន២នាក់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្មេងស្រីឈ្មោះវន លីសារ ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្សវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន កោះដាច់ មានលំនៅភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា និងក្មេងស្រីឈ្មោះស្រិន វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្សវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែនកោះដាច់ មានលំនៅ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា បានចេញពីផ្ទះមិនដឹងមូលហេតុ។
ប្រភពដដែល បន្តថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានឃើញក្មេងស្រីទាំង២នាក់ ដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ព័ត៌មាន តាមរយៈលេខទូរស័ព្ទ ០១៥ ៧៦០ ៥៥៨។
យ៉ាងណាក៏ដោយ នៅមិនទាន់ដឹងពីមូលហេតុនៃការបាត់ខ្លួនក្មេងស្រីជាសិស្សសាលាទាំង២នាក់នេះនៅឡើយ៕