Saturday, July 27, 2024
Homeព័ត៌មានអន្តរជាតិក្រុមឧទ្ទាមនៅប្រទេសយេម៉ែន បាញ់រ៉ុក្កែតលើនាវាចម្បាំងអាមេរិក

ក្រុមឧទ្ទាមនៅប្រទេសយេម៉ែន បាញ់រ៉ុក្កែតលើនាវាចម្បាំងអាមេរិក

យ៉េម៉ែន ៖  ក្រុមឧទ្ទាម ហ៊ូធី (Houthi) នៅប្រទេសយេម៉ែន បានបាញ់គ្រាប់រ៉ុក្កែត ទៅលើនាវាចម្បាំងអាមេរិក  «USS Carney» នៅសមុទ្រក្រហម ជាលើកដំបូង តែយោធាអាមេរិក អាចស្ទាក់ចាប់បានទាន់ពេលវេលា។ថ្មីៗនេះ ក្រុមឧទ្ទាមហ៊ូធី (Houthi) បានធ្វើការវាយប្រហារដោយមីសស៊ីល ទៅលើនាវាដឹកប្រេងរបស់អង់គ្លេស រហូតដល់ភ្លើងឆេះនាវា។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា ស្ថានភាពនៅសមុទ្រក្រហម មានភាពតានតឹងខ្លាំង ក្រោយពេលពួកឧទ្ទាមហ៊ូធី នៅយេម៉ែន បានបាញ់គ្រាប់រ៉ុក្កែត MAMA ទៅលើនាវាចម្បាំង USS Carney នៅជិតទីក្រុងហូដៃដា (Hodeida) ក្នុងសមុទ្រក្រហម នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៤ (ម៉ោងក្នុងតំបន់) ដែលជាការកត់សម្គាល់ ការវាយប្រហារលើកដំបូងលើនាវាចម្បាំងរបស់អាមេរិក ចាប់តាំងពីពួកឧទ្ទាមហ៊ូធី បានទទួលការគាំទ្រពីរដ្ឋាភិបាលអ៊ីរ៉ង់ ដើម្បីវាយប្រហារលើនាវាវា ជាការឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា និងកងទ័ពសហរដ្ឋអាមេរិក រួមដៃជាមួយប្រទេសសម្ព័ន្ធមិត្ត ដើម្បីបើកការវាយប្រហារប្រឆាំងក្រុមឧទ្ទាមហ៊ូធី កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា យោធាអាមេរិក អាចបាញ់មីសស៊ីស្ទាក់ចាប់គ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ូធី សំដៅទៅកាន់សមុទ្រក្រហម នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក ប៉ុន្តែមិនមានរបាយការណ៍អំពីការខូចខាតនោះទេ។

នៅថ្ងៃដដែល ក្រុមប្រតិបត្តិការដែនសមុទ្រ របស់កងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេស បានទទួលរបាយការណ៍ថា នាវាដឹកប្រេងរបស់អង់គ្លេស Marlin Luanda ត្រូវបានវាយប្រហារដោយកាំជ្រួចផ្លោង ខណៈកំពុងបើកនៅឈូងសមុទ្រអេដេន(Aden) រហូតដល់ត្រូវភ្លើងឆេះ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ។

រដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានធ្វើការសម្រេចចិត្តគោលនយោបាយការបរទេសដ៏សំខាន់បំផុតមួយ គឺប្រកាសក្រុមឧទ្ទាមហ៊ូធី (Houthi) នៅប្រទេសយេម៉ែន ជាក្រុមភេរវករម្តងទៀត កាលពីសប្តាហ៍មុន បន្ទាប់ពីរដ្ឋបាលលោកបៃដិន បានដកក្រុមភេរវករពីរក្រុម ចេញពីបញ្ជី រួមទាំងពួកហ៊ូធីកចេញ បន្ទាប់ពីប៉ុន្មានខែ ក្រោយពេលក្លាយជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក ក្នុងខែមករា ឆ្នាំ២០២១ រដ្ឋបាលអតីតប្រធានាធិបតី ដូណាល់ដ៍ ត្រាំ (Donald Trump) បានប្រកាសថា ក្រុមឧទ្ទាមហ៊ូធី (Houthi) ជាក្រុមភេរវករ៕

RELATED ARTICLES