Saturday, July 27, 2024
Homeព័ត៌មានអន្តរជាតិក្រមុំសុរិន្ទ ថតរូបជាប់អាប

ក្រមុំសុរិន្ទ ថតរូបជាប់អាប

ខេត្តសុរិន្ទ (ថៃ) ៖ ក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ នៅខេត្តសុរិន្ទ បានជួបរឿងចម្លែកមួយ គឺពេលនាងចេញទៅថតរូបផ្កាយ នៅពេលយប់ ស្រាប់តែថតជាប់រូបអាប ដែលមានតែក្បាលនិងគ្រឿងក្នុង ពោះវៀនរតេរតាយ លុះនាងយករូបនេះទៅបង្ហាញមិត្តភក្តិមើល និងអ្នកភូមិមើល ក៏មានការភ្ញាក់ផ្អើលថា ជាអាប ។

ករណីនេះត្រូវបានអ្នកប្រើហ្វេសប៊ុក ឈ្មោះ Roque Namkhieo បាននាំយករូបថតដែលអ្នកជិតខាងបានថតជាប់ កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ មកប្រកាសថា ជារូបអាប និងបានប្រាប់បងប្អូនអ្នកភូមិណាំខៀវ ឲ្យប្រយ័ត្នផង ។

បន្ទាប់មក អ្នកយកព័ត៌មាន បានធ្វើដំណើរទៅស៊ើបអង្កេត ស្វែងរកការពិតនៅភូមិណាំខៀវ ឃុំណាំខៀវ ស្រុករតនបុរី ខេត្តសុរិន្ទ។

បើតាមលោកនិធិកាន ចំប៉ាជីន មន្ត្រីអង្គភាពសង្គ្រោះ នៅរដ្ឋបាលឃុំណាំខៀវ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៧និង៤៩នាទីយប់ ។ អ្នកដែលថតរូបនោះ មានឈ្មោះ នាងអ៊ុម ដែលមកអង្គុយហូបបាយជុំគ្នាជាមួយមិត្តភក្តិជាច្រើន ហើយនៅពេលនោះ នាងអ៊ុម បានចេញទៅថតរូបផ្កាយលើមេឃ ស្រាប់តែជាប់រូបដែលគេជឿថាជាអាប។

យ៉ាងណា លោកនិធិកាន បាននិយាយថា គាត់មិនដែលឃើញអាបទេ ហើយមិនជឿថាវាពិតជាមានមែនដែរ ប៉ុន្តែពេលគាត់ឃើញរូបភាពនោះ គាត់ជឿថាអាបមានពិត។

ចំណែកលោក សោមផន សាហូម មន្ត្រីអង្គភាពសង្គ្រោះ នៅរដ្ឋបាលឃុំណាំខៀវ ដែលស្ថិតក្នុងហេតុការណ៍នោះដែរ បាននិយាយថា ណង អ៊ុំ បានយករូបភាពមកបង្ហាញ ពីមុនមក គាត់មិនដែលជឿថាអាប ពិតជាមាននោះទេ។ ប៉ុន្តែពេលគាត់ខ្ញុំឃើញរូបភាពនោះ គាត់ជឿថា ពិតជាអាប មែន។ លោកថា អាបនោះ ហោះមកពីសាលាភូមិណាំខៀវ ដែលនៅទល់មុខសាលាឃុំណាំខៀវ។

លោក ប៊ុនថាន សុងខេម អាយុ ៨៤ឆ្នាំ រស់នៅភូមិលេខ៦ ភូមិណាំខៀវ ឃុំណាំខៀវ ស្រុករតនបុរី បាននិយាយថា គាត់បានឃើញអាប ហោះចូលក្នុងភូមិ កាលពីប្រហែល ២ឆ្នាំមុន ពេលនោះប្រហែលជាម៉ោង ៦ល្ងាច ហើយគាត់បានត្រឡប់មកពីសួរសុខទុក្ខសាច់ញាតិដែលមានជំងឺ។ ពេលដើរត្រឡប់មកវិញ បានឃើញអ្វីមួយដែលមានលក្ខណៈស្រដៀងអាប ហោះហើរមក។

ចំណែកលោកឆ:ឡឺម ក្រៃថង អាយុ ៧៦ឆ្នាំ ជាគ្រូពេទ្យនៅភូមិណាំខៀវ និងជាអ្នកមើលថែទីសក្ការបូជាបានណាំខៀវ ភូតា បាននិយាយថា «ខ្ញុំមិនជឿទេ ប៉ុន្តែខ្ញុំបានឃើញវា ជាង ២០ឆ្នាំមុន។ ពេលដើរចេញទៅជួយអ្នកភូមិឈឺ ពេលយប់ ខ្ញុំបានឃើញពន្លឺអណ្តែតមកជាមួយនឹងអ្វីដែលមើលទៅដូចជាតំណក់ភ្លើងធ្លាក់មកដី។ ដូច្នេះខ្ញុំដើរចូលទៅមើលឲ្យជិត ដើម្បីបញ្ជាក់ការពិត ហើយទៅសុំភ្លើងបំភ្លឺ ព្រោះខ្ញុំជាមនុស្សមិនខ្លាចរឿងនេះទេ។ ប៉ុន្តែទោះដើរចូលយ៉ាងណា ក៏ខ្ញុំមិនអាចទៅដល់បានដែរ។ ពន្លឺបានរសាត់ទៅឆ្ងាយទៅៗ»។

កញ្ញាប៉:ណាត់ដា ស៊ីម៉ារ៉ាក់ ហៅអ៊ុម អាយុ ១៦ឆ្នាំ ដែលជាអ្នកថតរូបជាបអាប បាននិយាយថា «នៅថ្ងៃនោះ ខ្ញុំបានដើរចេញទៅក្រៅផ្ទះ ព្រោះបានឃើញមេឃមានផ្កាយច្រើន។ ដូច្នេះខ្ញុំចង់ថតរូបទុក។ បន្ទាប់មក ខ្ញុំចាប់ផ្តើមថតរូបផ្កាយ ពេលនោះខ្ញុំមើលរូបថតដែលមើលទៅដូចជាពន្លឺវែង។ ដូច្នេះហើយ ខ្ញុំក៏ប្រញាប់យករូបភាពនោះទៅជូនចាស់ទុំ និងមិត្តភក្តិជាច្រើនរបស់ខ្ញុំ ដែលអង្គុយនៅទីនោះ ដើម្បីជួយមើល និងវិភាគថា តើវាជាអ្វី? មនុស្សជាច្រើន បាននិយាយថា ជាអាប។ រហូតដល់ពេលខ្ញុំទៅផ្ទះដេក ខ្ញុំមានសុបិនអាក្រក់ ហើយដេកលក់ពេញមួយយប់។ នៅយប់បន្ទាប់ ខ្ញុំបានពាក់ខ្សែកបន្តោងរូបព្រះ ខណៈពេលដេក ទើបមិនសុបិនអាក្រក់ទៀតទេ។ មកដល់ពេលនេះ នាងនៅតែភ័យខ្លាចតិចៗដែរ»៕

RELATED ARTICLES