Saturday, July 27, 2024
Homeព័ត៌មានអន្តរជាតិមហាសេដ្ឋីអាមេរិក អ៊ីឡន ម៉ាស់ខ៍ បង្កើតការផ្សាំខួរក្បាលមនុស្សបានជោគជ័យ

មហាសេដ្ឋីអាមេរិក អ៊ីឡន ម៉ាស់ខ៍ បង្កើតការផ្សាំខួរក្បាលមនុស្សបានជោគជ័យ

សហរដ្ឋអាមេរិក ៖ មហាសេដ្ឋីអាមេរិក អ៊ីឡន ម៉ាស់ខ៍ (Elon Musk) ស្ថាបនិកក្រុមហ៊ុន Neural Link ដែលជាអ្នកបង្កើតការផ្សាំខួរក្បាលមនុស្ស បានប្រកាសថា Neural Link បានផ្សាំមីក្រូឈីបខួរក្បាលមនុស្សដំបូង បានដោយជោគជ័យ។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍ថា លោក អ៊ីឡន ម៉ាស់ខ៍ (Elon Musk) ស្ថាបនិកក្រុម ហ៊ុន Neural Link កំពូលអ្នកមានជាងគេលើពិភពលោក បានបង្ហាញថា អ្នកជំងឺដំបូងបានទទួលការបញ្ចូលមីក្រូឈីបខួរក្បាលពី Neural Link កាលពីថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤  កំពុងជាសះស្បើយឡើងវិញ។លោកអ៊ីឡន ម៉ាស់ខ៍ បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X  (ធ្វីតធឺរ) កាលពីថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២៤ ថាលទ្ធផលបឋម បង្ហាញថា សកម្មភាពជំរុញសរសៃប្រសាទ ត្រូវបានរកឃើញថា មានភាពពេញ ចិត្ត។ Nerve Impulse ជាសកម្មភាពរបស់កោសិកាប្រសាទ ដែលវិទ្យាស្ថានសុខភាពជាតិអាមេរិក ចង្អុលបង្ហាញថា ពួកវាជាកោសិកាដែលប្រើសញ្ញាអគ្គិសនី និងគីមី ដើម្បីបញ្ជូនព័ត៌មានជុំវិញខួរក្បាល និងទៅកាន់រាងកាយ។

រដ្ឋបាលចំណីអាហារនិងឱសថសហរដ្ឋអាមេរិក បានយល់ព្រមឱ្យក្រុមហ៊ុនធ្វើការសាកល្បងដំបូង ដើម្បីសាក ល្បងការផ្សាំនៅក្នុងមនុស្ស។ នេះគឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅមុខសម្រាប់ Neural Link ដើម្បីជួយអ្នកជំងឺ ឱ្យយកឈ្នះលើស្ថានភាពពិការ និងប្រព័ន្ធសរសៃប្រសាទ។ នៅខែកញ្ញា ឆ្នាំ២០២៣ Neural Link និយាយថា ត្រូវបានអនុម័តនៅក្នុងអ្នកស្ម័គ្រចិត្តសម្រាប់ការសាកល្បងលើមនុស្ស។

Neural Link បាននិយាយថា កាលពីមុន ការសិក្សាបានប្រើមនុស្សយន្ត ដើម្បីវះកាត់ដាក់ឧបករណ៍ភ្ជាប់ខួរក្បាល-កុំព្យូទ័រ (BCI) នៅក្នុងតំបន់នៃខួរក្បាលដែលគ្រប់គ្រងចលនា។ គោលដៅដំបូង គឺផ្តល់ឱ្យមនុស្សនូវការគ្រប់គ្រងលើទ្រនិចចង្អុល (Cursor)  ឬក្តារចុចកុំព្យូទ័រ (Keyboard) របស់ពួកគេ ដោយប្រើតែការគិតប៉ុណ្ណោះ។

លោកអ៊ីនឡន ម៉ាស់ខ៍ បាននិយាយនៅក្នុង X ថា ផលិតផលដំបូងពី Neural Link នឹងត្រូវបានគេហៅថា “Telepathy” ។

Neural Link ពីមុនជាកម្មវត្ថុនៃការស៊ើបអង្កេតលើការអនុវត្តសុវត្ថិភាពរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុន ត្រូវបានផាកពិន័យពីបទបំពានច្បាប់របស់ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក ទាក់ទងនឹងចលនានៃវត្ថុគ្រោះថ្នាក់ ។ក្រុមហ៊ុន Neural Link មានមូលធនប្រហែល ៥ពាន់លានដុល្លារអាមេរិក កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ប៉ុន្តែនៅចុងខែវិច្ឆិកា សមាជិកសភាបួនរូប បានស្នើឱ្យគណៈកម្មការមូលបត្រអាមេរិក ស៊ើបអង្កេតថា តើលោកអ៊ីឡន ម៉ាសខ៍ បានបោកបញ្ឆោតវិនិយោគិនអំពីសុវត្ថិភាពនៃបច្ចេកវិទ្យារបស់គាត់ដែរឬទេ? កំណត់ត្រារបស់ពេទ្យសត្វ បានរកឃើញថា មានបញ្ហាជាមួយនឹងការផ្សាំនៅក្នុងសត្វស្វា ដែលបណ្តាលឱ្យពិការ ប្រកាច់ និងហើមខួរក្បាល។

ទោះបីជាយ៉ាងណា លោកអ៊ីឡន ម៉ាសខ៍ បាននិយាយក្នុង X កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ថា មិនមានសត្វស្វាមួយក្បាលណាងាប់ដោយសារការបណ្តុះ Neural Link នោះទេ។ លោកបន្ថែមថា ក្រុមហ៊ុនជ្រើសរើសសត្វស្វាដែលជិតងាប់មកសាកល្បងដើម្បីកាត់បន្ថយហានិភ័យចំពោះស្វាដែលមានសុខភាពល្អ៕

RELATED ARTICLES