កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី បានឈានចូលសប្ដាហ៍ទី១៧ហើយ ដែលសប្ដាហ៍នេះកាន់តែអស្ចារ្យថែមទៀតដោយសារតែទាំងកីឡាករជាតិ និងអន្ដរជាតិវាយគ្នាអស់ពីសម្ថភាព នាំឲ្យទស្សនិកជកជក់ចិត្ដខ្លាំង និងហ៊ោពេញសែង្វៀន ព្រោះតែអ្នករៀបចំកម្មវិធីមានការសម្រិតសម្រាំងយកកីឡាករបរទេសមកសុទ្ធតែខ្លាំងៗទើបធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរមានចំនួនកាន់តែកើនឡើង ពិសេសគឺនៅ ដើមឆ្នាំថ្មី ២០២៤ ។
លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ គឺ៖
-គូពិសេសទី១៖កីឡាករបង្គោលក្រហមឡុង ខេត្ត ទម្ងន់៦០គ.ក្រ បានយកឈ្នះដោយពិន្ទុលើកីឡាករបង្គោលខៀវខុន សីហា មកពីក្លិបនាគនាំសំណាងនរាយណ៍តេជៈគុនខ្មែរ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ។

-គូអន្ដរជាតិទី២៖កីឡាបង្គោលក្រហមវីវ៉ា សាវ៉េត មកពីក្លិបមហិទ្ធិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេមភូមិន្ទ ធ្លាប់បក្រកួត១០៨លើក,ឈះ៧២លើក,ចាញ់៣១លើក ,ស្មើ៥លើកនិងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១៦ ដង ប្រភេទទម្ងន់៦០ គ.ក្រ បានចាញ់ពិន្ទុកីឡាករបង្គោលខៀវស៊ីង យ៉ៃ(Sing Yai) មកពីLao ធ្លាប់ប្រកួត៩១លើក,ឈ្នះ៦៥លើក,ចាញ់២២លើក ,ស្មើ ៤លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១២ដង ។


-គូអន្ដរជាតិទី៣៖ កីឡាករបង្គោលក្រហមធី វ៉ារិទ្ធ មកពីក្លិបមហិទ្ធិរិទ្ធមេសថ្ញក សមា គមកីឡាកងយោធពលខេមភូមិន្ទ ធ្លាប់ប្រកួត១១២លើក,ឈ្នះ៨៧លើក,ចាញ់២២លើក,ស្មើ៣លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១៥ដងប្រភេទទម្ងន់៦៥គ.ក្រ បានត្រឹមស្មើពិន្ទុកីឡាករបង្គោលខៀវនៀវ វាំងចាន់( Niev Vangchan) មកពីThailand ធ្លាប់ប្រកួត៨៦លើក,ឈ្នះ៦០លើក,ចាញ់២៣លើក ,ស្មើ៣លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១១ដង ។


-គូអន្ដរជាតិទី៤៖ កីឡាករបង្គោលក្រហមកីឡាករសូត្រ វាសនា ប្រភេទទម្ងន់៦៣,៥គ.ក្រ បានយកឈ្នះដោយពិន្ទុលើកីឡាករបង្គោលខៀវនឹង ត្រាកាណ Noeng TrakarnមកពីThailand ធ្លាប់ប្រកួត៩២លើក,ឈ្នះ៨១លើក,ចាញ់១០លើក ,ស្មើ២លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១២ដង ។


-គូពិសេសទី៥៖ជាការប្រកួតត្រឹម៣ទឹកប៉ុណ្ណោះកីឡាករបង្គោលក្រហមនៅ សុខទី មកពីក្លិបតាឡីដំរីមានរិទ្ធ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់៥៤គ.ក្រ បានយកឈ្នះដោយពិន្ទុលើកីឡាករបង្គោលខៀវសេក សាវ៉ាន់ មកពីក្លិបអង្គរមានជ័យ យោធភូមិភាគ៤ ខេត្តសៀមរាប ។

គូរបញ្ជាក់ថាប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិកជនគាំទ្រច្រើន ព្រោះតែមានការជ្រើសរើសគូពិសេសៗជារៀងរាល់សប្ដាហ៍ទាំងកីឡាករជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូចជាបំផុសកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែល្បីល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់ឬតាមAp Tv5 Cambodia Facebook និងតាមយូធូបរៀងរាល់ល្ងាចថ្ងៃសៅរិ៍ចាប់ពីម៉ោង៦ល្ងាចតទៅនៅស្ទូឌីយោ ប៉ុស្ដិ៍លេខ៥ ព្រែកកំពឹស។ ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ តំណើរការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនទឹកកកអនាម័យPremium ៕


