Saturday, July 27, 2024
Homeព័ត៌មានជាតិអ្នកឃ្លាំមើលព្រៃឈើ បង្ហាញរបាយការណ៍បាត់បង់ព្រៃឈើ នៅតំបន់ការពារ

អ្នកឃ្លាំមើលព្រៃឈើ បង្ហាញរបាយការណ៍បាត់បង់ព្រៃឈើ នៅតំបន់ការពារ

ភ្នំពេញ ៖ គម្រោងស៊ីចា (CEEJA) ដែលជាគម្រោងសកម្មភាពរយៈពេល ៥ឆ្នាំំ ផ្តល់មូលនិធិដោយសហគមន៍អឺរ៉ុប និងអនុវត្តតដោយសម្ព័ន្ធដៃគូ នៃអង្គការសង្គមស៊ីវិល និងស្ថាប័នអប់រំមួយចំនួន បានចេញរបាយការណ៍ឃ្លាំមើលលើកទី៣ បង្ហាញពីការបាត់បង់ព្រៃឈើ នៅតំបន់កាពារ ដែនជម្រកសត្វព្រៃ ព្រៃឡង់ ព្រៃព្រះរកា និងព្រៃសង្ឃរុក្ខាវ័ន នៅឆ្នាំ២០២២ ដោយក្នុងនោះ ព្រៃឡង់ បាត់បង់ជាង៨ពាន់ហិកតារ ព្រៃព្រះរកា បាត់បង់គម្របព្រៃឈើ ជាង៤រយហិកតារ និងព្រៃសង្ឃរុក្ខាវ័ន បាត់បង់គម្របព្រៃឈើ ជាង២រយហិកតារ ។

របាយការណ៍ឃ្លាំមើលលើកទីបី របស់គម្រោង CEEJA មានគោលបំណងបង្ហាញការរកឃើញថ្មីៗ នៃការឃ្លាំមើលដោយសហគមន៍ និងផ្កាយរណប នៅក្នុងដែនជម្រកសត្វព្រៃ ចំំនួនបី គឺដែនជម្រកសត្វព្រៃ ព្រៃឡង់់ ព្រះរកា និងសង្ឃសហគមន៍រុក្ខាវ័ន ហើយដើម្បីវាយតម្លៃការអនុវត្តគម្រោងរ៉េដបូក (REDD+) នៅកម្ពុជា ។ សហគមន៍ចូលរួមក្នុងសកម្មភាពគម្រោង ដោយប្រើប្រាស់កម្មវិធីទូរស័ព្ទដៃវៃឆ្លាត ដើម្បីប្រមូលទិន្នន័យនៅមូលដ្ឋាន និងវិធីសាស្រ្តឃ្លាំមើល ដោយផ្កាយរណបដ៏ទំនើបបំផុត ដើម្បីស្វែងរកការបាត់បង់ និងការរេចរឹលព្រៃឈើ។

របាយការណ៍ឃ្លាំមើលលើកទី៣ នៃការឃ្លាំមើលព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ព្រះរកា និងសង្ឃរុក្ខាវ័ន បានផ្ដោតលើចំណុចសំខាន់ដូចជា កម្ពុជា បានបាត់បង់គម្របព្រៃឈើ ជាង១០ម៉ឺនហិកតារ នៅក្នុងឆ្នាំ២០២២ ។ តំបន់រ៉េដបូក ( REDD+)  កំពុងជួបប្រទះនឹងការបាត់បង់ព្រៃជាបន្តបន្ទាប់ ហើយគម្រោងរ៉េដបូក កំពុងបរាជ័យចំពោះការសន្យារបស់ខ្លួន សហគមន៍មានចំណាប់អារម្មណ៍ដើម្បីចូលរួមការពារព្រៃឈើ ។ 

 របាយការណ៍ បង្ហាញថា កម្ពុជា បានបាត់បង់គម្របព្រៃឈើ ចំនួន ១០៤ ០០០ហិកតារ នៅក្នុងឆ្នាំ២០២២ ដែលស្មើនឹង ១.២% នៃព្រៃឈើសរុបរបស់់ខ្លួន។ ក្នុងនោះ ការបាត់់បង់់ចំំនួន ៣៧% នៃគម្របព្រៃឈើ បានកើតឡើងនៅក្នុងតំបន់ការពារ ។ ទោះបីជាការការបាត់បង់គម្របព្រៃឈើ មានការថយចុះ បើធៀបទៅនឹងឆ្នាំ២០២១ ប៉ុន្តែការបាត់បង់គម្របព្រៃឈើសរុបនៅតែមានកម្រិតខ្ពស់នៅក្នុងប្រទេសកម្ពុជា ។ ចន្លោះពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២ កម្ពុជាបានបាត់បង់គម្របព្រៃឈើ ចំនួន២,៧លានហិកតារ ដែលស្មើនឹងការថយចុះ ៣១% នៃគម្របព្រៃឈើ ចាប់តាំងពីឆ្នាំ២០០០ មក ។ នេះសើ្មនឹង ១,៧៧ជីហ្គាតោន នៃ CO2e ហើយបានរួមចំណែកយ៉ាងច្រើនដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់សរុបរបស់ប្រទេស ។

សម្រាប់ការរកឃើញសំខាន់ បានបង្ហាញថា ដែនជម្រកសត្វព្រៃ ព្រៃឡង់ បានបាត់បង់គម្របព្រៃឈើ ជាង ៨៦០០ហិកតារ នៅក្នុងឆ្នាំំ២០២២ ថយចុះ ២២,៤% ចាប់តាំំងពីឆ្នាំ២០២១ ប៉ុន្តែការបាត់បង់នៅតែមានចំនួនច្រើន។ បណ្តាញសហគមន៍ព្រៃឡង់់ (PLCN) បានចងក្រងទិន្ននន័យចំនួន ៣៦៩៨ ដែលភាគច្រើនទាក់ទងនឹងការកាប់ឈើខុសច្បាប់ និងធនធានព្រៃឈើ។ ករណីដឹកជញ្ជូនឈើខុសច្បាប់ជាច្រើនករណី ត្រូវបានកត់ត្រានៅតាមមាត់ច្រាំងទន្លេមេគង្គ ក្នុងស្រុកព្រែកប្រសព្វ និងឃុំវឌ្ឍនៈ ស្រុកសម្បូណ៌ ខេត្តក្រចេះ។ PLCN ក៏៏បានកំណត់តំបន់ដែលអ្នកកាប់ឈើបានបាញ់់សញ្ញាសម្គាល់់មុនពេលប្រតិបត្តិការកាប់់ឈើពិតប្រាកដកើតឡើងនេះ បង្ហាញពីសក្តានុពលនៃការឃ្លាំមើលរបស់់សហគមន៍ សម្រាប់់ការការពារព្រៃឈើ។  បើទោះបីជាមានបញ្ហាប្រឈមក្នុងការចេញចូលទៅក្នុងព្រៃ និងការប្រើប្រាស់តាមទម្លាប់ក៏ដោយ ក៏សហគមន៍ព្រៃឡង់ បានបង្ហាញពីការចូលរួមកាន់តែច្រើនឡើង ក្នុងការឃ្លាំមើលដែនជម្រកសត្វព្រៃមួយនេះ ។

រីឯដែនជម្រកសត្វព្រៃ ព្រះរកា របាយការណ៍លើកទី៣ បានជួបប្រទះការបាត់បង់គម្របព្រៃឈើចំនួន ៤២៦ហិកតារ នៅក្នុងឆ្នាំំ២០២២ ថយចុះ ៥១% បើធៀបនឹងឆ្នាំ២០២១។ បណ្តាញសហគមន៍ព្រៃព្រះរកា (PFCN) បានកត់ត្រាចំំនួន ៣៣០ ទិន្ននន័យ ដែលភាគច្រើនទាក់ទងនឹងដើមច្បោះ និងការកាប់ឈើខុសច្បាប់ ជាពិសេសដង្គត់ឈើប្រណីតទោល។ PFCN ក៏បានស្ទាក់ចាប់ និងរឹបអូសសកម្មមភាពកាប់ឈើខុសច្បាប់ ជាប្រចាំផងដែរ ។

ចំណែកដែនជម្រកសត្វព្រៃសង្ឃសហគមន៍រុក្ខាវ័ន បានបាត់បង់គម្របព្រៃឈើចំនួន ២៨ហិកតារ នៅក្នុងឆ្នាំំ២០២២ ថយចុះ ៣៣% ចាប់តាំងពីឆ្នាំ២០២១។ ព្រៃសង្ឃសហគមន៍រុក្ខាវ័ន (MCF) បានកត់ត្រាចំំនួន ២៣ ទិន្នន័យ ដែលភាគច្រើន ទាក់ទងនឹងធនធានដ៏មានតម្លៃ និងសកម្មមភាពខុសច្បាប់។ MCF ក៏បានជំរុញទំនាក់ទំនងជាវិជ្ជមានជាមួយអាជ្ញាធរ ដោយសារកម្ពុជា ជាប្រទេសគោរពប្រតិបត្តិជាមួយនឹងព្រះសង្ឃ។

គម្រោងរ៉េដបូក (REDD+) នៅក្នុងប្រទេសកម្ពុជា បានបរាជ័យក្នុងការផ្តល់នូវការសន្យារបស់ខ្លួន ក្នុងការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងការបំភាយកាបូន។ ទាំំងគម្រោងរ៉េដបូក នៅទំរីង និងស្ទឹងត្រែង បានជួបប្រទះការបាត់បង់ និងការរេចរឹលព្រៃឈើ យ៉ាងច្រើនសន្ធឹកសន្ធាប់់ ដែលនាំឱ្យមានការកើនឡើងនៃការបំភាយកាបូន។ វិធីសាស្រ្តផ្អែកលើទីផ្សារ គឺកំពុងធ្វើអាជីវកម្មលើធម្មជាតិ អនុញ្ញាតឱ្យមានការកេងប្រវ័ញ្ច និងការមិនអើពើពីសិទ្ធិ និងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច។

ជាការណែនាំ របាយការណ៍ គាំទ្រការឃ្លាំមើលរបស់សហគមន៍ជាមធ្យោបាយប្រកបដោយប្រសិទ្ធភាព និងការចូលរួមការពារព្រៃឈើ ។ បណ្ដាញសហគមន៍ គួរតែតែត្រូវបានទទួលស្គាល់ និងផ្ដល់សិទ្ធិអំណាចដោយអាជ្ញាធរ ហើយផ្ដល់ធនធាន និងការបណ្ដុះបណ្ដាលគ្រប់គ្រាន់ ដើម្បីធ្វើសកម្មភាពឃ្លាំមើលរបស់ពួកគេ ។ កែទម្រង់គម្រោងរ៉េដបូក (REDD+) ដើម្បីធានាដល់បរិស្ថាន និងសុចរិតភាពសង្គមរបស់ពួកគេ ។ គម្រោងរ៉េដបូក (REDD+) គួរមានតម្លាភាព និងគណនេយ្យភាព ហើយប្រកាន់ខ្ជាប់នូវការការពារសង្គម និងបរិស្ថានយ៉ាងតឹងរ៉ឹង ។ គម្រោងរ៉េដបូក (REDD+) ក៏គួរតែដោះស្រាយកត្តាជំរុញដោយប្រយោល នៃការកាប់បំផ្លាញ និងការរេចរឹលព្រៃឈើ ហើយធានឲ្យមានការចូលរួមនិងការចែករំលែកអត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច ។

បណ្ដាញសហគមន៍ព្រៃឡង់ ជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ និងបទល្មើសព្រៃឈើដែលកំពុងកើតឡើងនៅក្នុងតំបន់ ។ ពួកគេបានអំពាវនាវទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំបួនចំណុច រួមមាន ៖ ១- ការដកហូតសម្បទានរុករករ៉ែ ពីក្រុមហ៊ុនដែលរំលោភលើកិច្ចព្រមព្រៀង ។ ២- ត្រួតពិនិត្យនិងវាយតម្លៃមន្រ្តីដែលពាក់ព័ន្ធអំពើពុករលួយ និងការធ្វេសប្រហែស ។ ៣- ត្រួតពិនិត្យនិងបង្កើតផែនការយុទ្ធសាស្រ្តដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់ផ្សេងៗ ដែលគំរាមកំហែងដល់សត្វព្រៃ និងជីវចម្រុះ និង៤- អនុវត្តបទប្បញ្ញត្តិថ្មីៗ និងច្បាប់សម្រាប់ការការពារព្រៃឈើ ៕  

RELATED ARTICLES