កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី បានឈានចូលសប្ដាហ៍ទី១៨ហើយ ដែលសប្ដាហ៍នេះរឹតតែអស្ចារ្យថែមទៀតដោយសារតែទាំងកីឡាករជាតិ និងអន្ដរជាតិវាយគ្នាអស់ពីសម្ថភាព ហើយឈ្នះចាញ់លឿនហួសការរំពឹងទុក នាំឲ្យទស្សនិកជកជក់ចិត្ដខ្លាំង និងហ៊ោពេញសែង្វៀន ព្រោះតែអ្នករៀបចំកម្មវិធីមានការសម្រិតសម្រាំងយកកីឡាករបរទេសមកសុទ្ធតែខ្លាំងៗទើបធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរមានចំនួនកាន់តែកើនឡើង ពិសេសគឺនៅឆ្នាំថ្មី ២០២៤ តែម្ដង។
លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ គឺ៖
-គូពិសេសទី១៖កីឡាករបង្គោលក្រហមយុគ្គ យក្សផ្លែ អាយុ២៦ឆ្នាំ មកពីក្លឹបខ្លារខិនមានរិទ្ធ ធ្លាប់ប្រកួតបាន៨២ លើក ឈ្នះ៦៦លើក,ចាញ់១២លើក និងស្មើ៤លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់៣០ដង ប្រកួតទម្ងន់៦០គ.ក្រ បានយកឈ្នះដោយពិន្ទុលើកីឡាករបង្គោលខៀវគឿម សុវណ្ណង៉ា អាយុ២១ឆ្នាំ ប្រកួត៣៥លើក,ឈ្នះ២៥លើក,ស្មើ២ លើក និងចាញ់៨លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១០ដង មកពីក្លិបឃ្លាំងមឿងកីឡា ។

-គូអន្ដរជាតិទី២៖កីឡាបង្គោលក្រហមធន់ អៀនឡេង មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃអាយុ១៩ឆ្នាំ ធ្លាប់បក្រកួត៧៥លើក,ឈះ៦៣លើក,ចាញ់១០លើក ,ស្មើ២លើកនិងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់៣៥ ដង ប្រកួតប្រភេទទម្ងន់៥៤ គ.ក្រ បានផ្ដួលត្រឹមទឹកទី១លើ កីឡាករបង្គោលខៀវNok Krakchiep មកពីThailand ធ្លាប់ប្រកួត៩០លើក,ឈ្នះ៧០លើក,ចាញ់១៨លើក ,ស្មើ ២លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១៤ដង ។


-គូអន្ដរជាតិទី៣៖ កីឡាករបង្គោលក្រហមធន់ មករា មកពី សមាគមកីឡាកងយោធពលខេមភូមិន្ទ ធ្លាប់ប្រកួត៩១លើក,ឈ្នះ៨៩លើក,ចាញ់១០លើក,ស្មើ១លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់៤០ដង ប្រកួតប្រភេទទម្ងន់៦៣,៥គ.ក្រ បានចាញ់នៅទឹកទី១ក្រោមកណ្ដាប់ដៃកីឡាករបង្គោលខៀវChhuok Mongkhun មកពីThailand ធ្លាប់ប្រកួត៨៥លើក,ឈ្នះ៦៥លើក,ចាញ់១៩លើក ,ស្មើ១លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១៥ដង ។


-គូអន្ដរជាតិទី៤៖ កីឡាករបង្គោលក្រហមកីឡាករឡុង សំណាង មកពីក្លឹបប្រដាល់សាលវន្ដកីឡាខេត្តមណ្ឌុលគិរី សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ធ្លាប់ប្រកួត៨៥លើក,ឈ្នះ៦៦លើក,ចាញ់២៩លើក និងស្មើ៣លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់២២ដង ប្រភេទទម្ងន់៦៥គ.ក្រ បានផ្ដួលនៅទឹកទី៣លើកីឡាករបង្គោលខៀវChao Boy មកពីThailand ធ្លាប់ប្រកួត៩៥លើក,ឈ្នះ៧៥លើក,ចាញ់១៨លើក ,ស្មើ២លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់២០ដង ។


-គូពិសេសទី៥៖ជាការប្រកួតត្រឹម៣ទឹកប៉ុណ្ណោះកីឡាករបង្គោលក្រហមលីន សុភ័ណ្ឌ មកពីក្លិបបុរីរាជសីហ៍មានរិទ្ធ សមាគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត១៣លើក,ឈ្នះ៩លើក,ចាញ់៤លើក ,ស្មើ០លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៥ដង ប្រភេទទម្ងន់៦៣,៥គ.ក្រ បានបោះបង់ការប្រកួតត្រឹមទឹកទី២ ដោយចាញ់ កីឡាករបង្គោលខៀវឡុង អាដា មកពីក្លិបខ្លារខិនមានរិទ្ធ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ធ្លាប់ប្រកួតចំនួន២៥លើក ឈ្នះ២០លើក ,ចាញ់៣លើក ,ស្មើ២លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់៥ដង ។

សូមបញ្ជាក់ថាប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិកជនគាំទ្រច្រើន ព្រោះតែមាន ការជ្រើសរើសគូពិសេសៗជារៀងរាល់សប្ដាហ៍ទាំងកីឡាករជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូច ជាបំផុសកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែល្បីល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ ប្រដាល់គុនខ្មែរ លក្ខ ណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ តំណើរការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនទឹកកកអនាម័យPremium ។ ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់ឬតាមAp Tv5 Cambodia Facebook និងតាមយូធូបរៀងរាល់ល្ងាចថ្ងៃសៅរិ៍ចាប់ពីម៉ោង៦ល្ងាចតទៅនៅស្ទូឌីយោ ប៉ុស្ដិ៍លេខ៥ ព្រែកកំពឹស៕


