Monday, November 25, 2024
Homeកីឡាជាតិមាស ច័ន្ទមាន រ៉ែម រាជ្យប៉ះជើងខ្លាំងថៃ នាល្ងាចថ្ងៃសុក្រ លើសង្វៀនSEATV

មាស ច័ន្ទមាន រ៉ែម រាជ្យប៉ះជើងខ្លាំងថៃ នាល្ងាចថ្ងៃសុក្រ លើសង្វៀនSEATV

អ្នកប្រដាល់ជើងខ្លាំង មាស ច័ន្ទមាន ក្លិបកងពលធំអន្តរាគមន៍លេខ២ ប៉ះអ្នកប្រដាល់ថៃ Pha Yaklek ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម រីឯអ្នកប្រដាល់ រ៉ែម រាជ្យ ក្លិបអង្គរមានជ័យ ខេត្ត សៀមរាប ប្រកួតជាមួយអ្នកប្រដាល់ថៃ Phat Thou ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមនាល្ងាចថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅលើសង្វៀនSEATV ។ 

តាមលោកញាន សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATVឲ្យដឹងថា Pha Yaklek មានស្នៀតប្រដាល់ និងបច្ចេកទេសមិនជាអន់នោះឡើយ ក៏ជាជើងខ្លាំងមួយរូប ធ្លាប់ឈ្នះ ភុំ សារ៉ាយ ក្នុងទឹកទី៣ ឈ្នះ វ៉ាន់ ចាន់វ៉េត ដោយពិន្ទុ ឈ្នះ ម៉ន ចាន់ដារ៉ា ឈ្នះង៉ែត្រ រដ្ឋា និងឈ្នះឆៃ សារ៉ា ហើយវាយ ចាញ់ ឌុម កែវដា ក្នុងទឹកទី២ ចាញ់ឡៅ ចន្ទ្រា ក្នុងទឹកទី២ និងចាញ់ឌុម កែវដា។ Pha Yaklek ប្រកួតបាន៧៣ លើក ឈ្នះ៥៩ លើក ចាញ់១៣លើកនិងមិនដែរស្មើ។

ចំពោះមាស ច័ន្ទមាន ថ្វីតដ្បិតតែរាងទាបបន្តិចក្តី ប៉ុន្តែវាយខ្លាំងពិសេសកណ្តាប់ដៃ និងទាត់ជើងក្រោម ហើយអ្នកប្រដាល់បរទេស និងអ្នកប្រដាល់រួមជាតិមិនតិចទេ ដែលត្រូវ ច័ន្ទមាន ផ្ដួលឲ្យចុះចាញ់ និងសន្លប់លើរេញនោះ។  មាស ច័ន្ទមាន មានប្រវត្តិប្រកួតចំនួន១២០លើក  ឈ្នះ៩១លើក ចាញ់២៩លើក និងមិនដែលស្មើ

ចំណែកអ្នកប្រដាល់ រ៉ែម រាជ្យ  ក្លិបអង្គរមានជ័យ ខេត្ត សៀមរាប ប្រកួតជាមួយអ្នកប្រដាល់ថៃ Phat Thouក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ Phat Thou ជាអ្នកប្រដាល់មានស្នៀតប្រដាល់ល្អ វាយចេញ ចូលលឿនរហ័ស រីឯរ៉ែម រាជ្យ ក៏ជាអ្នកប្រដាល់ជើងខ្លំាងដែរ ថ្វីដ្បិតតែរាងទាបបន្តិចក្តី ប៉ុន្តែវាយខ្លាំងពិសេសកណ្តាប់ដៃ និងទាត់ជើងក្រោម ចំពោះស្នៀតប្រដាល់មិនចាញ់ Phat Thouដែរ។ រ៉ែម រាជ្យ ប្រកួតចំនួន៥១លើក ឈ្នះ៤៣លើក ចាញ់៥លើក និងស្មើ ៣លើក ខណៈ Phat Thou ប្រកួតចំនួន៥៤លើក ឈ្នះ៤៤លើក ចាញ់១០លើក និងមិនដែរស្មើ ៕

 

RELATED ARTICLES