Saturday, July 27, 2024
Homeព័ត៌មានជាតិប្រធានគណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ថ្ងៃ១៨-១៩ មីនា ២០២៤

ប្រធានគណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ថ្ងៃ១៨-១៩ មីនា ២០២៤

ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានចេញសេចក្ដីប្រកាសព័ត៌មានថា តបតាមការអញ្ជើញរបស់សម្ដេចហ៊ុន សែន ប្រធានគណបក្ស និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកស្រីផែតុងតាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ និងត្រូវជាកូនស្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ។

សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ថា ការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរនេះ គឺក្នុងគោលបំណងផ្លាស់ប្ដូរយោបល់លើកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងគណបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគណបក្សទាំងពីរ ។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីផែតុងតាន ស៊ីណាវ៉ាត្រា នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជួបសម្ដែងការគួរសមជាមួយនឹងសម្ដេចសាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕

RELATED ARTICLES