រុស្ស៉ី ៖ អតីតប្រធានាធិបតីរុស្ស៉ី ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី និងជាជំនួយការផ្ទាល់លោកប្រធានាធិបតីរុស្ស៉ី លោកវ្ល៉ាឌីមៀ ពូទីន (Vladimir Putin) គឺលោក លោកឌីមីទ្រី មេដវេដេវ (Dmitry Medvedev) បានប្រាប់មេដឹកនាំលោកខាងលិចថា ពួកគេកំពុងគណនាខុសអំពីហានិភ័យនៃសង្គ្រាមនុយ ក្លេ អ៊ែរ ដែលគាំទ្រសង្គ្រាម និងបានបង្កើនវោហារសាស្ត្រជំរុញឱ្យមានការគំរាមកំហែងនៃនុយក្លេអ៊ែរ។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោកឌីមីទ្រី មេដវេដេវ បានព្រមានដោយកាយវិការឆ្ពោះទៅរកការគំរាមកំហែងច្បាស់លាស់ចំពោះមនុស្សជាតិទាំងអស់ ថា “នាឡិកាដែលកំពុងដើរក្នុងទិសដៅជាក់លាក់មួយ ឥឡូវនេះបានបង្កើនល្បឿនយ៉ាងខ្លាំង ហើយក្នុងរឿងនេះ ខ្ញុំក៏ឃើញ ភាពអសមត្ថភាពរបស់អាជ្ញាធរលោកខាងលិចទាំងនេះ។ ពួកគេបន្តនិយាយដដែលៗថា «រុស្សី បំភ័យយើងទេ ពួកគេនឹងមិនធ្វើវាទេ»។ ពួកគេគិតខុសហើយ»។

ការថ្លែងព្រមានប្រើអាវុធនុយក្លេអ៊ែរ របស់រុស្ស៉ី ខាងលើនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតីតប្រ ធានាធិបតីរូបនេះ បានគំរាមថា រុស្ស៉ី អាចប្រើអាវុធនុយក្លេអ៊ែរ ប្រឆាំងអង់គ្លេស អាមេរិក អ៊ុយក្រែន និងអ្នក គាំទ្ររបស់ពួកគេ ប្រសិនបើរុស្ស៊ី ត្រូវបានបង្ខំឱ្យប្រគល់ទឹកដីដែលបានកាន់កាប់។

លោកមេដវេដេវ បានបញ្ជាក់ជាថ្មីថា រុស្ស៊ី នឹងសុខចិត្តងាកទៅរកសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើចាំបាច់។
អតីតប្រធានាធិបតីរុស្ស៉ី ដែលធ្លាប់បម្រើការពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ រូបនេះ បានព្រមានថា ទីក្រុងឡុងដ៍ និងរដ្ឋធានីលោកខាងលិចផ្សេងទៀត អាចត្រូវបានបំផ្លាញ ប្រសិនបើរុស្ស៊ី ចាញ់សង្រ្គាមនៅអ៊ុយក្រែន៕


