កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី បានឈានចូលសប្ដាហ៍ទី២០ហើយ ដែលសប្ដាហ៍នេះកាន់តែអស្ចារ្យថែមទៀតដោយសារតែទាំងកីឡាករជាតិ និងអន្ដរជាតិវាយគ្នាអស់ពីសម្ថភាព នាំឲ្យទស្សនិកជកជក់ចិត្ដខ្លាំង និងស្រែកហ៊ោពេញសែង្វៀន ព្រោះតែអ្នករៀបចំកម្មវិធីបានសម្រិតសម្រាំងយកកីឡាករបរទេសមកសុទ្ធតែខ្លាំងៗទើបធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរមានចំនួនកាន់តែកើនឡើង ពិសេសគឺនៅឆ្នាំថ្មី២០២៤ តែម្ដង។
លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ គឺ៖
-គូពិសេសទី១៖កីឡាករបង្គោលក្រហមឆង ឈាងរ៉ាន់ ២៣ឆ្នាំ មកពីក្លឹបសុភានូគុនខ្មែរ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ធ្លាប់ប្រកួតបាន៤០លើក ឈ្នះ២៧លើក,ចាញ់១០លើក និងស្មើ៣លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់៧ដង ប្រកួតទម្ងន់៦០គ.ក្រ បានចាញ់ពិន្ទុកីឡាករបង្គោលខៀវខុន សីហា អាយុ២២ឆ្នាំ ប្រកួត៧៦លើក,ឈ្នះ៤៧លើក,ស្មើ៥លើក និងចាញ់២៤លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់៨ដង មកពីក្លិបនាគនាំសំណាងនរាយតេជៈ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ។

-គូពិសេសទី២៖ កីឡាករបង្គោលក្រហមជិន ចាង អាយុ២១ឆ្នាំ មកពីក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិសាត់ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ធ្លាប់ប្រកួត៣៥លើក,ឈ្នះ២៥លើក,ចាញ់៧លើក ,ស្មើ៣លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់៣ដង ប្រភេទទម្ងន់៦០គ.ក្រ បានស្មើពិន្ទុគ្នាជាមួយកីឡាករបង្គោលខៀវសៀវ ង៉ុយ អាយុ ២៧ឆ្នាំមកពីក្លិបដំរីគុនខ្មែរ សមាគមកីឡារាជធានីភ្នំពេញ ធ្លាប់ប្រកួតចំនួន៨០លើក ឈ្នះ៥៥លើក ,ចាញ់២៣លើក ,ស្មើ២លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១០ដង ។

-គូអន្ដរជាតិទី៣៖កីឡាបង្គោលក្រហមកីឡាករវ៉ែន សុវណ្ណ មកពីក្លឹបមហិទ្ធិរិទ្ធ មេសថ្ងក ខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេមរភូមិន្ទ អាយុ៣០ឆ្នាំ ធ្លាប់ប្រកួត១៥០លើក,ឈះ១២៥លើក,ចាញ់២០លើក ,ស្មើ៥លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់២០ ដង ប្រកួតប្រភេទទម្ងន់៦៧ គ.ក្រ បានបោះបង់ការប្រកួតត្រឹមទឹកទី២ ក្រោមកណ្ដាប់ដៃកីឡាករបង្គោលខៀវNAM KHAMUON មកពីThailand អាយុ២៧ឆ្នាំ ធ្លាប់ប្រកួត៨៥លើក,ឈ្នះ៦០លើក,ចាញ់២០លើក ,ស្មើ៥លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១៣ដង ។


-គូអន្ដរជាតិទី៤៖ កីឡាករបង្គោលក្រហមរិន សារ័ត្ន អាយុ២៥ឆ្នាំមកពីក្លិបនាគនាំសំណាងតេជៈ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ធ្លាប់ប្រកួត៨៣លើក,ឈ្នះ៥៩លើក,ចាញ់១៧លើក,ស្មើ៧លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន២០ដង ប្រកួតប្រភេទទម្ងន់៦៣,៥គ.ក្រ បានឈ្នះដោយពិន្ទុលើកីឡាករបង្គោលខៀវKANG NAPHA អាយុ២៧ឆ្នាំមកពីThailand ធ្លាប់ប្រកួតចំនួន៩២លើក,ឈ្នះ៦៦លើក,ចាញ់២១លើក ,ស្មើ៥លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១២ដង ។


-គូអន្ដរជាតិទី៥៖ កីឡាករបង្គោលក្រហមអ្នកលេងកែងឆេះកីឡាករឃីម បូរ៉ា អាយុ២៧ឆ្នាំមកពីក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានមានជ័យ សមាគមកីឡាកងយោធពលខេមរភូមិន្ទ ធ្លាប់ប្រកួត១៥១លើក,ឈ្នះ១១១លើក,ចាញ់៣៨លើក និងស្មើ២លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់៤៥ដង ប្រភេទទម្ងន់៦០គ.ក្រ បានផ្ដួលត្រឹមទឹកទី២ទៅលើកីឡាករបង្គោលខៀវ KHUM PHITLEK មកពីThailand អាយុ២៥ឆ្នាំ ធ្លាប់ប្រកួត៩០លើក,ឈ្នះ៦០លើក,ចាញ់២៥លើក ,ស្មើ៥លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១៤ដង ។គូពិសេសប្រចាំសប្ដាហ៍នេះទស្សនិកជនមើលឃើញច្បាស់ថាកីឡាករឃីម បូរ៉ា ពិតជាប្រើកែងបានលឿននិងសាហាវខ្លាំងរហូតគូប្រកួតវង្វេងស្មារតី ក្រោយត្រូវមួយកែងនៅទឹកទី២ ហេតុនេះហើយបូរ៉ា ពិតជាសាកសមម្ចាស់មេដាយមាស និងលំដាប់កីឡាករជើងខ្លាំងជូរមុខនាពេលបច្ចុប្បន្នមែន ។





គូរបញ្ជាក់ថាប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិកជនគាំទ្រច្រើន ដោយសារតែមានការជ្រើសរើសគូពិសេសៗជារៀងរាល់សប្ដាហ៍ទាំងកីឡាករជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូចជាបំផុសកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែល្បីល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ប្រដាល់គុនខ្មែរ លក្ណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ តំណើរការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនទឹកកកអនាម័យPremium ។ ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់នៅស្ទូឌីយោ ប៉ុស្ដិ៍លេខ៥ ព្រែកកំពឹសឬតាមAp Tv5 Cambodia Facebook និងតាមយូធូបរៀងរាល់ល្ងាចថ្ងៃសៅរិ៍ចាប់ពីម៉ោង៦ល្ងាចតទៅ៕


