Friday, October 18, 2024
Homeតារាខ្មែរម៉ាក សែនសូនីតា លាក់ស្នេហ៍ពោះម៉ាយ

ម៉ាក សែនសូនីតា លាក់ស្នេហ៍ពោះម៉ាយ

ម៉ាក សែនសូនីតា ហាក់រកនឹកមិនឃើញឡើយ នៅពេលសាកសួរពីទំនាក់ទំនងនាងជាមួយលោកថៅកែពោះម៉ាយនៃផលិតកម្មមួយ ដែលកំពុងតែល្បី ហើយបោះបង់ចោលស្នេហ៍ប្រុសក្មេង ទឹម នីដា ជាប្អូនប្រុសនាងទឹម រដ្ឋា នោះ។

ក្នុងជំនួបជាមួយស្រីស្រស់តូតា កាលពីពេលថ្មីៗនេះ តូតា សួរច្រាសមកវិញថា តើជាថៅកែផលិតកម្មមួយណាទៅ ដែលគេកំពុងតែនិយាយថា ទាក់ទងជាមួយនាងនោះ? ព្រោះថៅកែផលិតកម្មមានច្រើន តែនាងរាប់អានគ្នាធម្មតាៗទេ។

លោកប៉ុល វិបូ និងម៉ាក សែនសូនីតា កាលទៅលេងប្រទេសចិន

តូតា ថ្លែងថា “ថៅកែណាបង? ខ្ញុំដូចជាអត់ដឹងរឿងសោះ ព្រោះកន្លងមកពួកគាត់រាប់អានខ្ញុំធម្មតាៗ ដូចតែតារាផ្សេងៗដែរហ្នឹង! ខ្ញុំមានថៅកែផលិតកម្មឯណា គេមកស្រលាញ់យើងទៅបង? ចំពោះរឿងខ្ញុំ និងលោកនីដា គឺពួកយើងនៅតែរាប់អានគ្នាធម្មតាដែរ នៅតែទាក់ទងគ្នាហ្នឹង គ្រាន់តែខ្ញុំសូមនិយាយតាមត្រង់ទៅចុះថា ខ្ញុំមិនប្រាកដជាមួយគាត់ទេ ព្រោះអីខ្ញុំមានជម្រើសច្រើនដែរ”។ ការវាចារបស់ស្រីស្អាតម៉ាក សែនសូនីតា នៅពេលនេះ គឺប្រៀបបាននឹងការ

ប្រហារបេះដូងលោកទឹម នីដាដែរ ព្រោះនាងបានសារភាពត្រង់ៗថា ទោះជាបានស្រលាញ់គ្នាជាយូរមកហើយក្តី តែនាងមិនច្បាស់ទេថា អនាគតប្តីនាង គឺប្រាកដជាលោកនីដា នោះ ព្រោះនាងមានប្រុសៗសម្បូរទ្រព្យជាច្រើននាក់ ចាំត្រងស្នេហ៍នាងនាពេលនេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នាពេលនេះ គឺកាលពីពេលមុននេះ តូតា បានទៅដើរលេងនៅប្រទេសចិន រយៈពេលជាងមួយសប្តាហ៍ផងដែរ ដែលដំណើរកម្សាន្តនាពេលនេះ គឺចំពេលលេចឮព័ត៌មានថា តូតា ត្រូវបានលោកថៅកែផលិតកម្មម្នាក់ តាមស្អិតគ្រប់ជំហាន ទើបគេសង្ស័យថា តូតា ទៅដើរលេងជាមួយលោកថៅកែនៅប្រទសចិន ដោយមិនខ្វល់ពីលោក នីដា នៅស្រុកខ្មែរតែម្នាក់ឯងឡើយ។

ម៉ាក សែនសូនីតា និយាយមិនបង្អង់ថា “អត់ទេ! ខ្ញុំទៅចិន ហ្នឹង ជាមួយក្រុមគ្រួសារសុទ្ធសាធ គ្មានអ្នកណាផ្សេងទេ។ ខ្ញុំចេញទៅចិន កាលពីថ្ងៃទី១២ ខែវិច្ឆិកា និងបានមកវិញថ្ងៃទី២០ ខែវិច្ឆិកា និយាយទៅ បានសប្បាយចិត្តណាស់ ព្រោះបានដើរលេងនៅកន្លែងទេសចរណ៍សំខាន់ៗជាច្រើននៅប្រទេសចិន រួមទាំងមហាកំផែងចិនផងដែរ។ ដំណើរកម្សាន្តនេះ ជាថវិកាផ្ទាល់របស់ក្រុមគ្រួសារខ្ញុំសុទ្ធសាធ មិនមានអ្នកណាគេទៅចេញលុយឱ្យយើងទេ ហើយខ្ញុំមិនស្តាយទេ ព្រោះបានជូនម៉ាក់ខ្ញុំឱ្យគាត់ទៅស្គាល់ស្រុកគេដែរ។ និយាយទៅ ជារៀងរាល់ឆ្នាំ ខ្ញុំតែងតែមានការដើរកម្សាន្តនៅក្រៅប្រទេស ព្រោះតែខ្ញុំធ្វើការហត់នឿយក្នុងស្រុក ច្រើនអ៊ីចឹង ត្រូវការសប្បាយខ្លះ អីចឹងហើយ ដូចជាថ្មីៗនេះ ខ្ញុំបានថតបញ្ចប់រឿង៣រឿង ព្រមគ្នា គឺរឿង “ម្ទេសហឹរប៉ះអំបិលប្រៃ”, “ក្រមុំប៉េងប៉ោះ” និងរឿង “ស្នេហ៍ចាំជាតិ” ជាដើម”…៕

RELATED ARTICLES