Thursday, April 25, 2024
Homeព័ត៌មានជាតិប្រុស2 នាំ​ស្រី​2​ផឹក​ស្រ​វឹង ចូល​ដេក​ផ្ទះ​សំណាក់ ចាប់​រំលោភ

ប្រុស2 នាំ​ស្រី​2​ផឹក​ស្រ​វឹង ចូល​ដេក​ផ្ទះ​សំណាក់ ចាប់​រំលោភ

ភ្នំពេញ ៖ នារីជាកម្មការិនីរោងចក្រ2នាក់ បានអះអាងថា ត្រូវបុរស2នាក់ ស្នាក់នៅបន្ទប់ ក្បែរគ្នា បបួលចូលក្លឹបផឹកស៊ីរាំលេង លុះស្រវឹង ជ្រុល ត្រឡប់មកផ្ទះវិញមិនរួច ក៏នាំចូលសម្រាក ក្នុងផ្ទះសំណាក់សិន ស្រាប់តែបុរសកំហូចម្នាក់ បានលបចូលទៅធ្វើសកម្មភាព ចាប់នាងរំលោភ សេពសន្ថវះ ធ្វើឱ្យនាងខឹងច្រឡោត ក៏យំស្រែក រត់ទៅប្តឹងប៉ូលិស បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង2រំលងអធ្រាត្រ ឈានចូល ថ្ងៃទី13 ខែកក្កដា ឆ្នាំ2016 នៅចំណុចផ្ទះ សំណាក់មួយកន្លែង តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។

ជនសង្ស័យដែលជាប់ចោទលបចូលចាប់ រំលោភសេពសន្ថវ³នារីរងគ្រោះនោះ មានឈ្មោះ សុទ្ធ សុធន់ អាយុ31ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃទា សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែកនារីរងគ្រោះ (ពាក់ អាវពណ៌ខ្មៅ) មានឈ្មោះ ម.ម អាយុ27ឆ្នាំ មុខរបរកម្មការិនីរោងចក្រជាស្ត្រីមេម៉ាយ5ឆ្នាំ មកហើយ និងមានកូនម្នាក់ អាយុ5ឆ្នាំក្នុងបន្ទុក ស្នាក់នៅបន្ទប់ជួលក្បែរជនសង្ស័យ និងមាន ស្រុកកំណើតនៅភូមិតាម៉ៃ ឃុំស្រក ស្រុកកំពង់- សៀម ខេត្តកំពង់ចាម។ ចំណែកនារីម្នាក់ ដែល បានចូលក្លឹបជាមួយនារីរងគ្រោះដែរនោះ មាន ឈ្មោះជិន រិទ្ធី អាយុ19ឆ្នាំ ជាកម្មការិនីរោង- ចក្រ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា និងមាន ស្រុកកំណើតនៅភូមិបឹងអណ្តែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមសម្តីនារីរងគ្រាះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ នាងនិងមិត្តភក្តិម្នាក់ ទៀតឈ្មោះជិន រិទ្ធី ត្រូវបានជនសង្ស័យខាងលើ រួមនិងមិត្តភក្តិរបស់គេម្នាក់ទៀត បបួលចូល ទៅរាំលេងនៅក្នុងក្លឹប “Spider” ស្ថិតនៅផ្លូវ វេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លុះក្រោយពីផឹកស៊ីរាំលេង ដល់យប់ជ្រៅ ម៉្យាងស្រវឹងជ្រុលផង ទើបមិន អាចត្រឡប់មកផ្ទះវិញបាន ក៏នាំគ្នាចូលទៅ សម្រាកនៅក្នុងផ្ទះសំណាក់មួយកន្លែង តាម បណ្តោយផ្លូវវេងស្រេង និងជួលបន្ទប់2ស្នាក់នៅ ដោយនាង និងមិត្តភក្តិស្រី ស្នាក់នៅ1បន្ទប់ គឺ បន្ទប់លេខ16 ជាន់ទី2. ចំណែកជនសង្ស័យ និងមិត្តភក្តិប្រុសរបស់គេម្នាក់ទៀត ស្នាក់នៅ បន្ទប់លេខ7 ជាន់ទី1.

នារីរងគ្រោះ បន្តថា លុះដល់វេលាម៉ោង ប្រមាណ2រំលងអធ្រាត្រ ឈានចូលថ្ងៃទី13 ខែកក្កដា ឆ្នាំ2016 ខណ³ដែលពួកនាងចូល ដេកទាំងស្រវឹងភ្លេចដាក់គន្លឹះទ្វារ ស្រាប់តែត្រូវ ជនសង្ស័យខាងលើ លបបើកទ្វារចូលមកចាប់ នាងឱបរឹត និងរំលោភរហូតដល់បានសម្រេច តែម្តង ហើយទោះជានាងប្រឹងស្រែកយ៉ាងណា ក៏មិនរួចដែរ ព្រោះជនសង្ស័យបានយកដៃខ្ទប់ មាត់នាងជាប់ តែបានផ្អើលដល់នារីជាមិត្តភក្តិ ដែលដេកនៅលើគ្រែជាមួយគ្នា ក៏បានឃើញ ហេតុការណ៍នេះដែរ។ ដោយសារតែទ្រាំនឹង ទង្វើថោកទាបរបស់ជនសង្ស័យមិនបាន ទើប នាងបានយំស្រែករត់ចុះ មកប្តឹងសមត្ថកិច្ចឱ្យ ជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកទៅចាត់ ការតាមច្បាប់តែម្តង។

តាមសម្តីនារីឈ្មោះជិន រិទ្ធី ដែលជាមិត្ត- ភក្តិនារីរងគ្រោះ និងដែលស្ថិតនៅលើគ្រែក្នុង បន្ទប់ជាមួយនារីរងគ្រោះ នៅវេលាកើតហេតុ ខាងលើនោះដែរ បាននិយាយយ៉ាងខ្លីថា នាង មិនបានដឹងរឿងអីទេ ព្រោះតែផឹកស្រវឹងជ្រុល ពេក ក៏ដេកលង់លក់បាត់ទៅ។

ដោយឡែកជនសង្ស័យឈ្មោះសុទ្ធ សុធន់ នោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើត- ហេតុ រូបគេ បានចូលផឹកស៊ីរាំលេងយ៉ាងសប្បាយ ជាមួយនារីរងគ្រោះនៅក្លឹបខាងលើ ដោយទាំង អស់គ្នាមានគ្នា4នាក់ (ប្រុស2 ស្រី2)។ លុះ ក្រោយពេលចេញពីក្លឹបមកវិញ ផឹកស្រវឹងខ្លាំង ណាស់ទៅហើយ ត្រឡប់ទៅបន្ទប់ជួលស្នាក់នៅ វិញមិនរួច ក៏សម្រេចចិត្តនាំគ្នាជួលបន្ទប់ផ្ទះ- សំណាក់ដេក ដោយស្រីស្នាក់នៅបន្ទប់ផ្សេង ប្រុសស្នាក់នៅបន្ទប់ផ្សេង។ ប៉ុន្តែដោយសាររូប គេផឹកស្រាស្រវឹងជ្រុល លែងដឹងខ្លួន ក៏ច្រឡំបន្ទប់ ទៅចូលបន្ទប់នារីទាំង2នាក់នោះទៅវិញ ហើយ ខ្លួនមិនបានចាប់រំលោភអ្វីដូចដែលស្ត្រីមេម៉ាយ រូបនោះនិយាយទេ គ្រាន់តែទទួលស្គាល់ថា ខ្លួន ពិតជាបានចូលដេកមែន ព្រោះស្រវឹងជ្រុល។ លុះ ពេលស្វាងស្រា ទើបដឹងថា ច្រឡំបន្ទប់ ស្រាប់តែ នាងប្តឹងប៉ូលិសឱ្យចាប់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ភាគីទាំង2)នា សម្រេចយល់ព្រមធ្វើការសម្រុះសម្រួលគ្នា ដោយ ភាគីខាងប្រុសបានផ្តល់សំណងទៅឱ្យនារីរង- គ្រោះខាងលើ ចំនួន700ដុល្លារ ដើម្បីបញ្ចប់ រឿង។ ចំណែកភាគីខាងស្ត្រីមេម៉ាយ ក៏យល់ព្រម  រួចក៏ត្រឡប់ទៅផ្ទះវិញអស់រៀងខ្លួន ដោយមិន ដាក់ពាក្យបណ្តឹងអ្វីទាំងអស់”៕

ថោង ធីម

 

 

RELATED ARTICLES