Sunday, April 28, 2024
Homeកីឡាជាតិប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិ Tv5 គង់ ហូវ ឈ្នះពិន្ទុសែន សាក់ងិន ខណៈហ៊ុនកង គុនខ្មែរ ស្មើពិន្ទុជាមួយភេត សាយហ្វា

ប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិ Tv5 គង់ ហូវ ឈ្នះពិន្ទុសែន សាក់ងិន ខណៈហ៊ុនកង គុនខ្មែរ ស្មើពិន្ទុជាមួយភេត សាយហ្វា

កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កង​យោធ​ពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការ​ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី បានឈានចូលសប្ដាហ៍ទី២១ហើយ ដែល​សប្ដាហ៍នេះកាន់តែ​អស្ចារ្យថែមទៀត​ដោយសារ​តែ​ទាំង​កីឡាករជាតិ និងអន្ដរជាតិវាយគ្នាអស់ពីសម្ថភាព នាំឲ្យទស្ស​និក​ជកជក់ចិត្ដខ្លាំង និង​ស្រែកហ៊ោ​ពេញសែង្វៀន ព្រោះតែអ្នករៀបចំកម្មវិធីបានសម្រិតសម្រាំង​យក​កីឡាករ​បរទេស​មក​សុទ្ធ​តែលំដាប់ខ្លាំងៗទើបធ្វើឲ្យអ្នកស្នេហាវិស័យ​ប្រដាល់គុន​ខ្មែរមានចំនួនកាន់តែ​កើន​ឡើង ពិ​សេស​​គឺនៅឆ្នាំថ្មី២០២៤ ។

លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ គឺ៖

 -គូពិសេសទី១៖កីឡាករបង្គោលក្រហមម៉ន ភារម្យ អាយុ២៦ឆ្នាំ មកពី​ក្លឹបប្រដាល់ពន្លឺថ្មី​គុនខ្មែរព្រែកឯង សមា គមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ធ្លាប់ប្រកួតបាន៥៧លើក ឈ្នះ​៤០​លើក,ចាញ់១៦​លើក និងស្មើ១លើក ធ្លាប់ផ្ដួលគូប្រ​កួតឲ្យសម្លប់៧ដង ប្រកួតទម្ងន់៥៤គ.ក្រ បានបោះបង់ការប្រកួតនៅត្រឹមទឹកទី២ ក្រោមកណ្ដាប់ដៃកីឡាករបង្គោល​ខៀវ​រិទ្ធី នឹមណូ មកពីក្លិបគុនខ្មែរស៊ុបពើហ្វៃ  អាយុ២០ឆ្នាំ ធ្លាប់ប្រកួត៥៩លើក,ឈ្នះ​៤៥លើក,ស្មើ១លើក ,​ចាញ់​១៣លើក  និងធ្លាប់​ផ្ដួលគូប្រកួតឲ្យសម្លប់៣ដង ។

 -គូពិសេសទី២៖ កីឡាករបង្គោលក្រហមយ៉ន ពិសី  អាយុ២៥ឆ្នាំ មកពីក្លិប​ប្រដាល់សាលវ័ន្ដកីឡាខេត្តមណ្ឌុលគិរី សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ  ធ្លាប់ប្រកួត៧៩​លើក​,ឈ្នះ​៥១លើក,ចាញ់២៥លើក ,ស្មើ៣លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់២២ដង ប្រភេទ​ទម្ងន់៥៧គ.ក្រ បានឈ្នះដោយពិន្ទុគ្នាលើកីឡាករបង្គោលខៀវឡុង ខេត្ត  អាយុ ២២ឆ្នាំមកពីក្លិបខ្លារខិនមានរិទ្ធ សមាគមកីឡាក្រសួងមហាផ្ទៃ ធ្លាប់ប្រកួតចំនួន៥៣លើក ឈ្នះ៣៨លើក ,ចាញ់១០លើក ,ស្មើ៥លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់២ដង ។

 -គូអន្ដរជាតិទី៣៖កីឡាបង្គោលក្រហមកីឡាករខុន បូឡា មកពីក្លិបនាគនាំ​សំណាង​នរាយណ៍តេជៈ សមគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ អាយុ២៧ឆ្នាំ ធ្លាប់ប្រកួត​៨១លើក​,ឈះ​៦០លើក,ចាញ់១៥លើក ,ស្មើ៦លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១២ដង ប្រកួត​ប្រភេទ​ទម្ងន់៦៣,៥  គ.ក្រ បាន​ឈ្នះដោយពិន្ទុលើកី​ឡាករ​បង្គោល​ខៀវឈោគ ណាំសាប់(CHHUOK NAMSEAP) មកពី​Thailand  អាយុ២១ឆ្នាំ ធ្លាប់ប្រកួត៨០លើក,​ឈ្នះ៦០​លើក​,ចាញ់១៥លើក ,ស្មើ១លើក  និងធ្លាប់ផ្ដួល​គូប្រកួតឲ្យសម្លប់៩ដង ។

-គូអន្ដរជាតិទី៤៖ កីឡាករបង្គោលក្រហមគង់ ហូវ អាយុ២៣ឆ្នាំ​មកពីក្លិប​មហិទ្ធិរិ​ទ្ធ​មេស​ថ្ញក ខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ធ្លាប់ប្រកួត៩៩លើក,ឈ្នះ​៧៨​លើក,ចាញ់​១៦លើក​,ស្មើ​៥លើក និងធ្លាប់​ផ្ដួល​គូប្រកួតឲ្យសម្លប់ចំនួន៣៦ដង ប្រកួតប្រភេទ​ទម្ងន់៦០គ.ក្រ  បានឈ្នះដោយពិន្ទុលើកីឡាករ​បង្គោល​ខៀវសែន សាក់ងិន(SEN SAKGNEUN)  អាយុ២3ឆ្នាំ​មកពី​Thailand ធ្លាប់ប្រកួតចំនួន៨៣លើក,ឈ្នះ៦២​លើក,ចាញ់​១៩លើក ,ស្មើ២លើក និងធ្លាប់​ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១២ដង ។

 -គូអន្ដរជាតិទី៥៖ កីឡាករបង្គោលក្រហមហ៊ុនកង គុនខ្មែរ អាយុ​២១ឆ្នាំមកពីក្លិបគុនខ្មែរដូនតា ខេត្តបន្ទាយមានមានជ័យ សមាគមកីឡាកងយោធ​ពលខេម​រភូមិន្ទ​ ធ្លាប់ប្រកួត៦០លើក​,ឈ្នះ៤៤​លើក,​ចាញ់១៦លើក អត់ធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រ​កួតឲ្យសម្លប់១៧ដង ប្រភេទទម្ងន់​៦៩គ.ក្រ  បានត្រឹមស្មើគ្នាជាមួយកីឡាករបង្គោលខៀវ ភេត សាយហ្វា(PHAT SEAYFA) មកពីThailand អាយុ២៦ឆ្នាំ  ធ្លាប់​ប្រកួត​៩០លើក,ឈ្នះ ៦៥ លើក,ចាញ់​២១​លើក ,ស្មើ៤លើក និងធ្លាប់​ផ្ដួល​គូប្រកួតឲ្យ​សម្លប់​១៥ដង ។

សូមបញ្ជាក់ថាប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យ​ទស្ស​និក​ជនគាំ​ទ្រច្រើន ដោយសារតែមានការសម្រិតសម្រាំងគូពិសេសៗជារៀង​រាល់សប្ដាហ៍ទាំង​កីឡាករ​ជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូចជាបំផុស​កីឡាប្រដាល់គុន​ខ្មែរឲ្យ​កាន់​តែ​ល្បី​ល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ ទស្សនិកជនអាចមកទស្សនាដោយ​ផ្ទាល់​នៅស្ទូឌីយោ ប៉ុស្ដិ៍លេខ៥ ព្រែកកំ​ពឹស​ឬតាម​Ap Tv5 Cambodia Facebook  និងតាម​យូធូប​រៀង​រាល់ល្ងាចថ្ងៃសៅរិ៍ចាប់ពីម៉ោង៦​ល្ងាចតទៅ​៕

 ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ តំណើរការបាន ដោយសារតែមានការ​ឧបត្ថម្ភ​ធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនទឹកកកអនាម័យPremium ៕

RELATED ARTICLES