Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទុះឆេះឡានក្រុង មុខប្រាសាទអង្គរវត្ត របួសមនុស្ស២នាក់

ផ្ទុះឆេះឡានក្រុង មុខប្រាសាទអង្គរវត្ត របួសមនុស្ស២នាក់

ភ្នំពេញ ៖ រថយន្តក្រុងធុនធំដឹកភ្ញៀវទេសចរ ប្រភេទ៤៥កៅអី ១គ្រឿង បានដឹកភ្ញៀវទេសចរណ៍បរទេស ទៅមើលថ្ងៃរះ នៅប្រាសាទអង្គវត្ត លុះដាក់ភ្ញៀវចុះអស់ អ្នកបើកបរបើកចូលចំណត ស្រាប់តែបន្តិចក្រោយមក រថយន្តនោះបានផ្ទុះឆេះ បង្កឱ្យរងការខូចខាតរថយន្ត ក្រុង សរុបចំនួន៣គ្រឿង និងមានមនុស្ស២នាក់ បានរងរបួស។

ហេតុការណ៍ផ្ទុះឆេះរថយន្តក្រុងនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាទៀបភ្លឺ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត។

ជុំវិញករណីខាងលើនេះ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌ មាន បញ្ជាក់ថា កាលពីវេលាម៉ោង ៥និង៥០នាទីព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ មានករណីឆេះផ្ទុះរថយន្តដឹកភ្ញៀវទេសចរ ៤៥កៅអី ១គ្រឿង នៅទីតាំង ចំណតរថយន្តមុខប្រាសាទអង្គរវត្ត។

តាមរយៈរបាយការណ៍ស្រាវជ្រាវបឋមរបស់សមត្ថកិច្ច រថយន្ត៤៥កៅអី មួយគ្រឿងនេះ បានដឹកភ្ញៀវទេសចរ ចូលមើលថ្ងៃរះ ក្នុងបរិវេណប្រាសាទអង្គរវត្ត រួចចូលចំណតចតជាធម្មតា ដោយមានរថយន្តចតក្បែរផងដែរ។ មូលហេតុនៃការឆេះផ្ទះនេះ គឺជាឧបទ្ទវហេតុ បណ្តាលមកពីលក្ខណៈបច្ចេកទេសរបស់រថយន្ត ៤៥កៅអី មួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 3E-4674 រហូតដល់ឆេះរាលដាលដល់រថយន្តចតក្បែរគ្នា ២គ្រឿងទៀត។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់សមត្ថកិច្ចជំនាញរបស់រដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវបន្ថែមទៀត អំពីហេតុការណ៍ដែលបានកើតឡើងនេះ។

ករណីគ្រោះថ្នាក់នេះ មិនបានបង្កឱ្យរងរបួសដល់ភ្ញៀវទេសចរនោះទេ ដោយបានបង្កការខូចខាតរថយន្ត ចំនួន៣គ្រឿង ក្នុងនោះរថយន្តប្រភេទ៤៥កៅអី ២គ្រឿង រថយន្ត ២៤កៅអី ១គ្រឿង និងបណ្តាលឱ្យរងរបួសមនុស្ស ២នាក់។

រដ្ឋបាលខេត្ត ស្នើដល់សារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចៀសវាងការ ផ្សព្វផ្សាយព័ត៌មាន ដោយធ្វើការសន្និដ្ឋាន ឬដោយការយល់ឃើញណាមួយផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុស ត្រូវចំពោះមុខច្បាប់..៕

RELATED ARTICLES