Monday, April 29, 2024
Homeព័ត៌មានអន្តរជាតិខួប១០ឆ្នាំ ការបាត់ខ្លួនយន្តហោះម៉ាឡេស៊ី MH370 នៅតែអាថ៌កំបាំង

ខួប១០ឆ្នាំ ការបាត់ខ្លួនយន្តហោះម៉ាឡេស៊ី MH370 នៅតែអាថ៌កំបាំង

ម៉ាឡេស៊ី ៖ មកដល់ពេលនេះ មានរយៈពេល ១០ឆ្នាំហើយ ចាប់តាំងពីការបាត់ខ្លួនដ៏អាថ៌កំបាំង នៃយន្តហោះបូអ៊ីង 777-200ER នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជើងហោះហើរ MH370 ហើយគ្មាននរណាម្នាក់អាចឆ្លើយបាននៅឡើយទេថា តើមានអ្វីកើតឡើងចំពោះយន្តហោះនេះ?

ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ការព្យាយាមស្វែងរក MH370 មិនបានជោគជ័យទេ។ ចំណុចធ្លាក់ មិនត្រូវបានរកឃើញទេ ឯសាកសពមនុស្សបាត់ខ្លួនម្នាក់ ក៏រកមិនឃើញ។ ប៉ុន្តែរដ្ឋាភិបាលម៉ាឡេស៊ី កំពុងរៀបចំជំរុញឲ្យមានប្រតិបត្តិការស្វែងរកបន្តទៀត។ គ្រួសារអ្នកបាត់ខ្លួន នៅតែមានសង្ឃឹមថា ថ្ងៃណាមួយ នឹងទទួលបានចម្លើយ។ តើមានអ្វីកើតឡើងចំពោះមនុស្សជាទីស្រលាញ់របស់ពួកគេ? វាមានរយៈពេល ១០ឆ្នាំហើយ ចាប់តាំង ពីជើងហោះហើរ MH 370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានបាត់ពីរ៉ាដា លើមហាសមុទ្រឥណ្ឌា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ និងមកដល់សព្វថ្ងៃនេះ វានៅតែជាអាថ៌កំបាំងដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក។

គ្មាននរណាម្នាក់ជឿនោះទេថា យន្តហោះ Boeing 777-200ER ទំនើបបំផុត បាត់ខ្លួនជាមួយនឹងអ្នកដំណើរ និងយានិក ចំនួន ២៣៩នាក់ នៅលើយន្តហោះ ដោយគ្មានការពន្យល់ណាមួយឡើយ។ ប៉ុន្តែប្រតិបត្តិការរុករកជាច្រើន ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ នៅតែរកមិនឃើញផ្នែកសំខាន់ណាមួយនៃយន្តហោះ ឬសាកសពជនរងគ្រោះ សូម្បីតែម្នាក់។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី បានប្រកាសថា លោកកំពុងជំរុញឲ្យមានការស្វែងរកមួយទៀត ដើម្បីស្រាយអាថ៌កំបាំងនៃការបាត់ខ្លួនរបស់យន្តហោះនេះ។ ទន្ទឹមនឹងនេះ ក្រុមគ្រួសារអ្នកដំណើរ នៅតែសង្ឃឹមយ៉ាងដូច្នេះ ថ្ងៃណាមួយអ្នកនឹងទទួលបានចម្លើយ តើមានអ្វីកើតឡើងចំពោះមនុស្សជាទីស្រលាញ់របស់ពួកគេ?

សូមរំលឹកថា ហោះ Boeing 777  នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជើងហោះហើរ MH370 បានចេញ ដំណើរតាមកាលវិភាគ ពីទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ប៉ុន្តែការ គ្រប់គ្រងការហោះហើរ បានបាត់បង់ ដោយយន្តហោះបានបាត់ពីរ៉ាដា ខណៈដែលកំពុងហោះហើរលើសមុទ្រចិនខាងត្បូង ប្រហែល ៦០នាទី បន្ទាប់ពីការចេញដំណើរ។

ការបាត់ខ្លួនរបស់ MH370 ជំរុញឱ្យមានការខិតខំប្រឹងប្រែងតាមដានយ៉ាងខ្លាំង ជាមួយនឹងរ៉ាដាយោធានៅទូទាំងឧបទ្វីបម៉ាឡេ ហើយគេបានរកឃើញថា យន្តហោះនេះ ត្រូវបានរកឃើញចុងក្រោយដោយរ៉ាដា នៅសមុទ្រអានដាម៉ាន (Andaman) ភាគឦសាននៃមហាសមុទ្រឥណ្ឌា។

បន្ទាប់មក មន្ត្រីបានប្រើប្រាស់ទិន្នន័យពីទំនាក់ទំនងដោយស្វ័យប្រវត្តិ តាមរយៈផ្កាយរណបរវាង MH370 និងផ្កាយរណបទូរគមនាគមន៍ Inmarsat របស់ចក្រភពអង់គ្លេស រហូតដល់មានការចង្អុលបង្ហាញកន្លែងសម្រាកចុងក្រោយរបស់យន្តហោះ Boeing 777 គឺនៅមហាសមុទ្រឥណ្ឌា ភាគខាងត្បូង។

ព័ត៌មាននេះក្លាយជាមូលដ្ឋានសម្រាប់បញ្ជាក់តំបន់ស្វែងរកដំបូង ដែលដំណើរការដោយ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនតាមផ្លូវអាកាសអូស្ត្រាលី ដោយការស្វែងរកតាមអាកាសដំបូង កើតឡើងនៅសមុទ្រចិនខាងត្បូង និងសមុទ្រអានដាម៉ាន។ ប៉ុន្តែរឿងមួយដែលនៅតែជាអាថ៌កំបាំង រហូតមកដល់សព្វថ្ងៃនេះគឺ តើអ្វីបណ្តាលឱ្យ MH370 ផ្លាស់ប្តូរផ្លូវរបស់ខ្លួន ពីការឆ្លងកាត់សមុទ្រចិនខាងត្បូង ទៅកាន់ទីក្រុងប៉េកាំង? វាជាជើងហោះហើរទៅកាន់មហាសមុទ្រឥណ្ឌា ហើយយន្តហោះនេះបាត់ដោយរបៀបណា?

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ គឺ១០ថ្ងៃ បន្ទាប់ពី MH 370 បានបាត់ខ្លួន អូស្ត្រាលី បានដឹកនាំការរុករកនៅមហាសមុទ្រឥណ្ឌា រួមជាមួយនឹងយន្តហោះមកពីប្រទេសជាច្រើន។ ប៉ុន្តែការរុករកដែលបន្តរហូតមកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ដែលគ្របដណ្តប់លើផ្ទៃដី ៤ ៥០០ ០០០គីឡូម៉ែត្រការ៉េ មិនបានរកឃើញបំណែកយន្តហោះណាមួយឡើយ ដែលត្រូវបានគេជឿថាបានធ្លាក់ចូលទៅក្នុងសមុទ្រ។

កាស្វែងរកក្នុងទឹក នៅទីតាំងពីរ ក្នុងមហាសមុទ្រឥណ្ឌា នៅក្នុងតំបន់មួយដែលមានចម្ងាយ ២៨០០គីឡូម៉ែត្រ ពីភាគខាងលិចប្រទេសអូស្ត្រាលី មិនបានរកឃើញភស្តុតាងណាមួយថា តើទីតាំងមួយណា ជាកន្លែងធ្លាក់យន្ត ហោះ MH370 ? ប៉ុន្តែមន្ត្រី នៅតែមិនបោះបង់ការខិតខំប្រឹងប្រែងរបស់ពួកគេ។ ការស្វែងរក បានបន្តរហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ឬ ១០៤៦ថ្ងៃចាប់តាំងពីហេតុការណ៍នេះ ពួកគេបានសម្រេចចិត្តលុបចោលបេសក កម្មរុករក ដែលទាមទារថវិកា។ ប៉ុន្តែនៅក្នុងខែមករា ឆ្នាំ២០១៨ រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសចាប់ផ្តើមការ ស្វែងរកលើកទីពីរ បន្ទាប់ពីទប់ទល់នឹងសម្ពាធពីក្រុមគ្រួសារនៃអ្នកដំណើរដែលបាត់ខ្លួន ដោយជួលក្រុមហ៊ុនអាមេរិក អូស៊ាន អ៊ីនហ្វីនីធី (Ocean Infinity) ដើម្បីស្វែងរកនៅក្រោមសមុទ្រ។ ប៉ុន្តែប្រតិបត្តិការនេះ មានរយៈ ពេលតែបីខែប៉ុណ្ណោះ ក៏ត្រូវបានផ្អាក។ ការរុករក បានគ្របដណ្តប់លើផ្ទៃដីប្រមាណ ១១២ ០០០គីឡូម៉ែត្រក្រឡា ប៉ុន្តែមិនបានរកឃើញបំណែកណាមួយឡើយ គឺបានរកឃើញតែតម្រុយមួយចំនួនប៉ុណ្ណោះ។

ប្រតិបត្តិការស្វែងរក មិនអាចកំណត់ទីតាំងធ្លាក់យន្តហោះ Boeing 777 ជើងហោះហើរ MH370បានទេ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំ ចាប់តាំងពីការធ្លាក់យន្តហោះនេះមក កម្ទេចកម្ទីជាង ២០បំណែក ដែលគេជឿថា មកពីយន្តហោះ MH370 បានបោកបក់មកលើឆ្នេរសមុទ្រ តាមបណ្ដោយទ្វីបអាហ្រ្វិក ម៉ាដាហ្គាស្ការ ម៉ូរីស កោះ Redunion និង Rodrigues ។

កាលពីខែកក្កដា ឆ្នាំ២០១៥ អ្នកស៊ើបអង្កេត បានបញ្ជាក់ថា បំណែកដ៏ធំមួយ បានបោកបក់មកទើរនៅលើកោះ Reunion  នៅក្នុងមហាសមុទ្រឥណ្ឌា វាគឺជាផ្នែកស្លាបយន្ងហោះ។ វាក៏មានផ្នែកពីរដែលត្រូវបានបញ្ជាក់ថា មកពី MH370 រួមទាំងផ្នែកត្រីកោណផងដែរ។ បំណែកមួយ ធ្វើពីកញ្ចក់ហ្វៃបឺរ (fiberglass) និងអាលុយមីញ៉ូម ដែលមានពាក្យថា “Don’t tread” នៅលើវា ត្រូវបានរកឃើញនៅលើឆ្នេរម៉ូហ្សមប៊ិក (Mozambique) ក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ។ បំណែកស្លាបមួយទៀត បានបោកបក់នៅលើឆ្នេរ Tasmanian ក្នុងខែកញ្ញា ឆ្នាំ២០១៦ ។ បំណែកដែលគេជឿថាជារបស់ MH370 ត្រូវបានដាក់តាំងបង្ហាញនៅទីក្រុងស៊ូបាង ចាយ៉ា (Subang Jaya) ប្រទេសម៉ាឡេស៊ី ដើម្បីប្រារព្ធខួបលើកទី១០ នៃការបាត់ខ្លួនរបស់យន្តហោះ។

ការបាត់ខ្លួនរបស់ MH370 បានបង្កឱ្យមានទ្រឹស្តីជាច្រើនទាក់ទងនឹងមូលហេតុរបស់វា។ អ្នកខ្លះជឿថា យន្ត ហោះ Boeing 777 ជើងហោះហើរ MH370 ប្រហែលអស់សាំង ហើយធ្លាក់ចូលទៅក្នុងសមុទ្រ។ ខណៈដែលទ្រឹស្ដីមួយចំនួនជឿថា អ្នកបើកយន្តហោះ បានព្យាយាមចុះចតយន្តហោះលើផ្ទៃសមុទ្រ តែមិនបានជោគជ័យ។ អ្នកបើកបរ អាចបាត់បង់ការគ្រប់គ្រង ដោយចេតនា បុកម៉ាស៊ីន ឬមានទ្រឹស្តីថា យន្តហោះត្រូវបានគេលួចនៅកណ្តាលអាកាស។

វាត្រូវចំណាយពេលរហូតដល់របាយការណ៍ស៊ើបអង្កេតផ្លូវការ ដែលមានប្រវែង ៤៩៥ទំព័រ ត្រូវបានចេញផ្សាយ។ យើងត្រូវរង់ចាំរហូតដល់ឆ្នាំ២០១៨ ដោយមិនមានការសន្និដ្ឋានច្បាស់លាស់អំពីអ្វីដែលបានកើតឡើងលើជើងហោះហើរ MH370 ដែលបណ្តាលឱ្យមានការខឹងសម្បារក្នុងចំណោមក្រុមគ្រួសារនៃអ្នកដំណើរដែលបាត់ខ្លួន។ ដែលរំពឹងថា នឹងដឹងពីសេចក្តីសង្ខេបរបស់មនុស្សជាទីស្រឡាញ់ សូម្បីតែបន្តិចក៏ល្អដែរ។

ប្រទេសម៉ាឡេស៊ី គ្រោងនឹងបន្តការស្វែងរកយន្តហោះ MH370 បន្ទាប់ពីទទួលបានការផ្តល់ជូនមិនគួរឱ្យជឿ។ ប្រសិនបើការស្វែងរកមិនឃើញបំណែកណាមួយទេ ពួកគេនឹងបន្តពង្រីកតំបន់របស់ពួកគេទៅភាគខាង។ ឥឡូវនេះ Ocean Infinity មានកងនាវានៃយានក្រោមទឹកស្វយ័តដែលបំពាក់ដោយកាមេរ៉ាដែលមានគុណភាពបង្ហា ញខ្ពស់។ ខណៈទីតាំងដែលត្រូវស្រាវជ្រាវមានជម្រៅប្រមាណ ៤០០០ម៉ែត្រ សីតុណ្ហភាពប្រហែល ១-២អង្សាសេ ហើយរលកមិនខ្លាំងទេ នេះមានន័យថា ប្រសិនបើមានបំណែកយន្តហោះនៅចំណុចនេះ ស្ថានភាពរបស់វាអាចនឹងមិនបង្ហាញពីការរហែកច្រើន សូម្បីតែក្រោយរយៈពេល ១០ឆ្នាំ។

លោក ខេអេ ណារេនដ្រាន (K.S. Narendran) ជនជាតិឥណ្ឌា ដែលបានសរសេរសៀវភៅអំពីការតស៊ូរបស់ក្រុមគ្រួសារអ្នកដំណើរនៅលើជើងហោះហើរ MH370 បាននិយាយថា ក្រុមគ្រួសារនៃអ្នកបាត់ខ្លួន មានសេចក្តីសោមនស្សរីករាយជាមួយនឹងការជំរុញឱ្យស្វែងរក MH370 ឡើងវិញ ។

អ្នកដំណើរភាគច្រើននៅលើជើងហោះហើរ MH370 គឺជាជនជាតិចិន ហើយគ្រួសារសាច់ញាតិរបស់ពួកគេ ជាង ៤០នាក់ បានដាក់ពាក្យប្តឹងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysia Airlines) និងក្រុមហ៊ុនផលិតម៉ាស៊ីនរ៉ុលរ៉យស៍ (Rolls-Royce) ទាមទារសំណងរហូតដល់ ១១.២ លានដុល្លារ ដែលការកាត់ក្តីបានរួចរាល់ហើយ។ ខណៈពេលដែលជាង ១០០គ្រួសារ នៅក្នុងប្រទេសចិន កិច្ចព្រមព្រៀងដោះស្រាយត្រូវបានសម្រេចជាមួយភាគីជនរងគ្រោះម្នាក់ នឹងទទួលបានសំណងពី ៣០០ ០០០-៤០០ ០០០ដុល្លារអាមេរិក។

លោកស្រី នីកូឡែត ហ្គោម (Nicolette Gomes) កូនស្រីរបស់លោកផាទ្រិក (Patrick) អ្នកបម្រើការលើយន្តហោះ MH370 បាននិយាយថា “យើងមិនដែលស្រមៃថាមានរឿងបែបនេះកើតឡើងចំពោះសមាជិកគ្រួសារណាមួយរបស់យើងឡើយ។ វានៅតែពិបាក ការចងចាំនៅតែមាន ហើយយើងនៅតែនឹកគាត់ជារៀង រាល់ថ្ងៃ ហើយគាត់នៅក្នុងជីវិតរបស់យើង។ ទោះបីជា ១០ឆ្នាំក្រោយព្រឹត្តិការណ៍នេះ ខ្ញុំនៅតែរំជួលចិត្តខ្លាំងនៅពេលដែលខ្ញុំគិតអំពីវា។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលម៉ាឡេស៊ី នឹងរក្សាការសន្យារបស់ខ្លួន ហើយយើងអធិដ្ឋានថា យើងនឹងឈានដល់ការសន្និដ្ឋានឆាប់ៗ»។

លោកស្រីបន្តថា “ពិតណាស់ យើងត្រូវគិតអំពីលទ្ធភាពនៃការមិនឮអ្វីភ្លាមៗ។ វាអាចជាឆ្នាំនេះ ឆ្នាំក្រោយ ឬក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ហើយយើងអធិដ្ឋានថា ការស្វែងរកនឹងទទួលបានជោគជ័យ។ រឿងតែមួយគត់ដែលយើងអាចធ្វើបាន គឺការអធិដ្ឋានន។ ថ្ងៃទី០៨ ខែមីនា គឺជាថ្ងៃដ៏សោកសៅបំផុតសម្រាប់យើងទាំងអស់គ្នា»៕

RELATED ARTICLES