កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី បានឈានចូលសប្ដាហ៍ទី២២ហើយ ដែលសប្ដាហ៍នេះរឹតតែអស្ចារ្យថែមទៀតដោយសារតែទាំងកីឡាករជាតិ និងអន្ដរជាតិវាយគ្នាអស់ពីសម្ថភាព នាំឲ្យទស្សនិកជកជក់ចិត្ដខ្លាំង និងស្រែកហ៊ោពេញសែង្វៀន ព្រោះតែអ្នករៀបចំកម្មវិធីបានសម្រិតសម្រាំងយកកីឡាករបរទេសមកសុទ្ធតែលំដាប់ខ្លាំងៗទើបធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរមានចំនួនកាន់តែកើនឡើង ពិសេសគឺនៅដើមឆ្នាំថ្មី២០២៤ នេះតែម្ដង។
លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ គឺ៖
-គូពិសេសទី១៖កីឡាករបង្គោលក្រហមនៅ វ៉ាន់ថន អាយុ១៧ឆ្នាំ មកពីក្លឹបមហិទ្ទិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ធ្លាប់ប្រកួតបាន១៥លើក ឈ្នះ១៣លើក,ចាញ់២លើក មិនធ្លាប់ស្មើ ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់៧ដង ប្រកួតទម្ងន់៥៤គ.ក្រ បានផ្ដួលនៅត្រឹមទឹកទី២ លើកីឡាករបង្គោលខៀវឌឿន សុខលីម មកពីក្លិបនាគនាំសំណាងនរាណ៍តេជៈ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ អាយុ១៧ឆ្នាំ ធ្លាប់ប្រកួត២៥លើក,ឈ្នះ២០លើក,ស្មើ៤លើក ,ចាញ់១លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់៣ដង ។

-គូពិសេសទី២៖ កីឡាករបង្គោលក្រហមខុន សីហា អាយុ២២ឆ្នាំ មកពីក្លិបនាគនាំសំណាងនរាយណ៍តេជៈ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ធ្លាប់ប្រកួត៧៧លើក,ឈ្នះ៤៨លើក,ចាញ់២៤លើក ,ស្មើ៥លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់៨ដង ប្រភេទទម្ងន់៦០គ.ក្រ បានបោះបងការប្រកួតនៅទឹកទី៤ ក្រោមស្នាដៃកីឡាករបង្គោលខៀវសៀវ ង៉ុយ អាយុ ២៧ឆ្នាំមកពីក្លិបដំរីគុណខ្មែរ សមាគមកីឡាប្រដាល់រាជធានីភ្នំពេញ ធ្លាប់ប្រកួតចំនួន៨១លើក ឈ្នះ៥៥លើក ,ចាញ់២៣លើក ,ស្មើ៣លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១០ដង ។

-គូអន្ដរជាតិទី៣៖កីឡាករបង្គោលក្រហមកីឡាករផាន់ សុផាត មកពីក្លិបនាគនាំសំណាងនរាយណ៍តេជៈ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ អាយុ២២ឆ្នាំ ធ្លាប់ប្រកួត៧៥លើក,ឈះ៥២លើក,ចាញ់២១លើក ,ស្មើ២លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់៨ដង ប្រកួតប្រភេទទម្ងន់៦០ គ.ក្រ បានសម្លប់ត្រឹមទឹកទី២ក្រោមកណ្ដាប់ដៃកីឡាករបង្គោលខៀវអាម៉ី ស៊ីឡាក់ឆៃ (Amy Selackchhai) មកពីThailand អាយុ២៩ឆ្នាំ ធ្លាប់ប្រកួត៨៥លើក,ឈ្នះ៦៥លើក,ចាញ់២០លើក ,ស្មើ៣លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១០ដង ។



-គូអន្ដរជាតិទី៤៖ កីឡាករបង្គោលក្រហមសោម ពិសិដ្ឋ អាយុ២៤ឆ្នាំមកពីក្លិបវិបុល ដាវរិទ្ធ ខណ្ឌពោធិសែនជ័យ សមគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ធ្លាប់ប្រកួត១១៥លើក,ឈ្នះ៧១លើក,ចាញ់៤២លើក,ស្មើ២លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន២០ដង ប្រកួតប្រភេទទម្ងន់៦៧គ.ក្រ បានឈ្នះដោយពិន្ទុលើកីឡាករបង្គោលខៀវអ៊ិចស្រា្ដ (Extra) អាយុ២៦ឆ្នាំមកពីThailand ធ្លាប់ប្រកួតចំនួន១១២លើក,ឈ្នះ៩១លើក,ចាញ់១៨លើក ,ស្មើ៣លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១៩ដង ។


-គូអន្ដរជាតិទី៥៖ កីឡាករបង្គោលក្រហមសោម វិឆ័យ អាយុ២៥ឆ្នាំមកពីក្លិបវិបុលដាវរិទ្ធ ខណ្ឌពោធិសែនជ័យ សមគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ធ្លាប់ប្រកួត១៥៩លើក,ឈ្នះ១០៨លើក,ចាញ់៤៤លើក ស្មើ៧លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១៥ដង ប្រភេទ ទម្ងន់៦៣,៥គ.ក្រ ត្រូវបានលោកចៅក្រមពិន័យ និងកាត់ក្ដីឲ្យចាញ់នៅត្រឹមទឹកទី២ លើកីឡាករបង្គោលខៀវ ឈោគ ម៉ុងឈុន (Chhuok Mongkhun) មកពីThailand អាយុ២៨ឆ្នាំ ធ្លាប់ប្រកួត៨៦លើក,ឈ្នះ៦៦ លើក,ចាញ់១៩លើក ,ស្មើ១លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១៦ដង បន្ទាប់ពីសោម វិឆ័យ បានទាត់ដោយអចេតនាទៅលើពងស្វាស កីឡាករថៃ រូបនេះឲ្យឈឺចុកចាប់រហូតអាជ្ញាកណ្ដាលរាប់ដល់រាប់១០ ក្រោកមិនរួច។




គួរបញ្ជាក់ថាប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិកជនគាំទ្រច្រើន ដោយសារតែមានការសម្រិតសម្រាំងគូពិសេសៗជារៀងរាល់សប្ដាហ៍ទាំងកីឡាករជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូចជាបំផុសកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែល្បីល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ តំណើរការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនទឹកកកអនាម័យPremium ។ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់នៅស្ទូឌីយោ ប៉ុស្ដិ៍លេខ៥ ព្រែកកំពឹសឬតាមAp Tv5 Cambodia Facebook និងតាមយូធូបរៀងរាល់ល្ងាចថ្ងៃសៅរិ៍ចាប់ពីម៉ោង៦ល្ងាចតទៅ៕

