Saturday, April 27, 2024
Homeសន្ដិសុខសង្គមលាក់ថ្នាំញៀន៥គីឡូ រុំជាប់ខ្លួន ប្រុងឡើងជិះយន្តហោះ ជាប់ខ្នោះ

លាក់ថ្នាំញៀន៥គីឡូ រុំជាប់ខ្លួន ប្រុងឡើងជិះយន្តហោះ ជាប់ខ្នោះ

ភ្នំពេញ ៖  មន្ត្រីនៃនាយកដ្ឋានគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនអ្នកដំណើរសញ្ជាតិចិនតៃវ៉ាន់ ម្នាក់ ដែលប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀន តាមខ្លួន (រុំជាប់ដងខ្លួន) ចេញពីកម្ពុជា តាមជើងយន្តហោះ K6-818 ក្នុងគោលដៅឆ្ពោះទៅប្រទេសជប៉ុន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីនាយកដ្ឋានគយនិងរដ្ឋាករ នៃអាកាសយានដ្ឋានអន្តរជាតិ បានធ្វើការឃាត់ខ្លួនត្រួតពិនិត្យអ្នកដំណើរសញ្ជាតិចិនតៃវ៉ាន់ ម្នាក់ ដែលធ្វើដំណើរតាមជើងយន្ត ហោះ K6-818 ក្នុងគោលដៅឆ្ពោះទៅប្រទេសជប៉ុន។

តាមការត្រួតពិនិត្យនៅលើដងខ្លួនជនជាតិចិនតៃវ៉ាន់នោះ មន្ត្រីគយនិងរដ្ឋាករកម្ពុជា បានរកឃើញម្សៅក្រាមពណ៌ស ចំនួន៣៥កញ្ចប់ រុំជាប់នឹងដងខ្លួនជនសង្ស័យ ដែលសង្ស័យជាសារធាតុញៀន។

បន្ទាប់ពីបានពិនិត្យឃើញ មន្ត្រីនៃនាយកដ្ឋានគយនិងរដ្ឋាករ ប្រចាំការនៅច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានសហការជាមួយមន្ត្រីជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីធ្វើតេស្តលើវត្ថុតាងចាប់យក លទ្ធផលធ្វើតេស្តបឋម ម្សៅពណ៌សទាំង អស់នោះ ជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (Methamphetamine) មានទម្ងន់ ៤៩៦៥,៣០ក្រាម (ជិត៥គីឡូ) ដែលជនសង្ស័យបម្រុងជិះយន្តហោះលោតឆត្រទៅកាន់ប្រទេសជប៉ុន។

ក្រោយពេលពិនិត្យនិងធ្វើតេស្តលើវត្ថុតាងគ្រប់ជ្រុងជ្រោយតាមនីតិវិធី ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងបន្តចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES