Thursday, November 21, 2024
Homeកីឡាអន្ដរជាតិដាវ លីឌុច ថាភរិយាពោះធំកូនប្រុសទី២ វិធីចា...ក់...ទឹ...ក...ក្រៅ...ពាង មិនមានប្រសិទ្ធភាព

ដាវ លីឌុច ថាភរិយាពោះធំកូនប្រុសទី២ វិធីចា…ក់…ទឹ…ក…ក្រៅ…ពាង មិនមានប្រសិទ្ធភាព

ភូមា ៖ ដាវ លីឌុច ស្តេចប្រដាល់ភូមា (មីយ៉ាន់ម៉ា) បានទម្លាយថា វិធីសាស្ត្រពន្យារកំណើត «ចាក់ទឹកក្រៅពាង» ដែលលោកនិងភរិយា យកមកអនុវត្តនោះ មិនមានប្រសិទ្ធភាពទេ ព្រោះលទ្ធផលគឺពេលនេះភរិយាលោក កំពុងមានផ្ទៃពោះកូនប្រុសទី២ ដោយមិនទាន់ចង់បាន។

លោកដាវ លីឌុច (Dave Leduc) បានបង្ហោះរូបភាពលោកជាមួយភរិយាដែលកំពុងពពោះកូនប្រុសទី២ ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ជាមួយសំណេរខ្លីថា «វិធីសាស្ត្រចាក់ទឹកក្រៅពាង មិនមានប្រសិទ្ធភាព  ភរិយារបស់ខ្ញុំ មានផ្ទៃពោះម្តងទៀត យើងនឹងទទួលបានកូនប្រុសទីពីរ»។

គួរបញ្ជាក់ថា «ចាក់ទឹកក្រៅពាង» ជាវិធីពន្យារកំណើតមួយ ដែលប្តីប្រពន្ធជាច្រើន និយមប្រើ ដោយបុរសជាប្តី ត្រូវដកប្រដាប់ភេទ (លិង្គ) មកបាញ់ទឹកកាមខាងក្រៅ នៅពេលរួមភេទជាមួយស្ត្រីជាប្រពន្ធ ឈានជិតដល់ចំណុចកំពូល ឬជិតចេញទឹកកាម ដើម្បីការពារការមានកូន។ ប៉ុន្តែវិធីនេះ មិនមានប្រសិទ្ធភាព​ ១០០% នោះទេ ដោយអាស្រ័យលើការគ្រប់គ្រងរបស់ភាគីបុរសជាប្តី ដែលដកប្រដាប់ភេទចេញបានទាន់ពេល មុនពេលមាន ការចេញទឹកកាម ឬយ៉ាងណា? ព្រោះបើដកលិង្គចេញមិនទាន់ពេល បណ្តោយឲ្យទឹកកាមសូម្បី ១តំណក់ ចូលក្នុងប្រដាប់ភេទស្ត្រីជាប្រពន្ធ ក៏អាចមានឱកាសធ្វើឲ្យមានផ្ទៃពោះបានដែរ។

យ៉ាងណាមិញ ដូចករណីរបស់ដាវ លីឌុច បានទម្លាយចេញខាងលើនេះ  ដែលបង្ហាញថា ដាវ លីឌុច បានប្រើ វិធីពន្យារកំណើត «ចាក់ទឹកក្រៅពាង» នេះដែរ តែរូបគេអនុវត្តមិនមានប្រសិទ្ធភាពទេ ទើបភរិយារបស់គេ មានផ្ទៃពោះ កូនប្រុសទីពីរ ខណ:ដែលពួកគេមានកូនប្រុសម្នាក់រួចទៅហើយ ឈ្មោះ (Captain Leduc) អាយុ ជាង២ឆ្នាំ។

សូមបញ្ជាក់ថា ដាវ លីឌុច (Dave Leduc) សព្វថ្ងៃអាយុ៣២ឆ្នាំ កើតនៅទីក្រុងកេប៊ិច ប្រទេសកាណាដា បច្ចុ ប្បន្នរស់នៅប្រទេសមីយ៉ាន់ម៉ា (ភូមា) មានសញ្ជាតិ២ (កាណាដា និងភូមា)​ ។ ចំណែកភរិយារបស់លោក មានឈ្មោះ អ៊ីរីណា តេរេហូវ៉ា (Irina Terehova) ជនជាតិម៉ុលដូវ៉ា ជាអ្នកនិពន្ធនិងជាតារាបង្ហាញម៉ូដ (រៀបការឆ្នាំ២០១៦)។

នៅឆ្នាំ២០១៦ ដាវ លីឌុច បានជួបជាមួយ អ៊ីរីណា តេរេហូវ៉ា ពេលនាងធ្វើដំណើរទៅប្រទេសថៃ។ អ្នកទាំងពីរមិនដែលជួបគ្នាពីមុនមកទេ ប៉ុន្តែបន្ទាប់ពីនិពន្ធរឿងអំពីដាវ លីឌុច នាងបានសម្រេចចិត្តចាកចេញពីប្រទេសកាណាដា ហើយជួបដាវ លីឌុច នៅភូកេត ប្រទេសថៃ។ នៅខែតុលា ឆ្នាំ២០១៦ ដាវ លីឌុច បានភ្ជាប់ពាក្យជាមួយ អ៊ីរីណា តេរេហូវ៉ា នៅវត្តស្វេសានដាវ (Shwesandaw) ក្នុងទីក្រុងបេហ្គែន (Bagan) ប្រទេសមីយ៉ាន់ម៉ា។ បន្ទាប់មក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ពួកគេបានរៀបការយ៉ាងអធិកអធម ដោយមានការផ្សាយតាមទូរទស្សន៍ជាតិមីយ៉ាន់ម៉ា MRTV ក្នុងទីក្រុងយ៉ាងហ្គោន (Yangon) តែពីរថ្ងៃបន្ទាប់ពីការប្រកួតដណ្តើមជើងឯកពិភពលោក របស់ដាវ ។

ដោយមើលឃើញសកម្មភាពរបស់ដាវ លីឌុច ដែលជួយលើកតម្កើងគុនខ្មែរ ធ្វើឲ្យប្រជាជនខ្មែរ ជាច្រើនស្រ ឡាញ់ចូលចិត្តកំពូលអ្នកប្រដាល់ភូមា រូបនេះ ជាពិសេសក្រោយពេល ដាវ លីឌុច បានមកប្រទេសកម្ពុជា ប្រកួតជាមួយអ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង (លទ្ធផលស្មើគ្នា)​កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយដាវ លីឌុច បានទៅទស្សនា និងជួយផ្សព្វផ្សាយពីរមណីយដ្ឋានអង្គរ របស់កម្ពុជា ផងដែរ។

ដាវ លីឌុច បានសន្យាថា គេនឹងជួយកម្ពុជា ឲ្យបានល្អបំផុត តាមដែលអាចជួយបាន ជាពិសេសគឺជួយផ្សព្វ ផ្សាយពីគុនខ្មែរ ទៅកាន់ពិភពលោក។ នៅដើមខែមីនា ឆ្នាំ២០២៤ ដាវ លីឌុច បានបង្ហើបថា គេនឹងមកលេងអ្នកគាំទ្ររបស់គេនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕ ខៀវទុំ

RELATED ARTICLES