នៅថ្ងៃទី14 ខែមីនា ពិធីរំលឹកខួបលើកទី40 នៃការបង្កើតត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសន្តិភាព ឆង់ផ្យង់ ស៊ីនឆន់ជី។
អ្នកចូលរួមទស្សនានៅកន្លែងផ្ទាល់ជាង 3ម៉ឺននាក់…ពួកបរិសុទ្ធមកពីក្នុង និងក្រៅប្រទេស, ចូលរួមក្នុងពេលដំណាលគ្នាតាមរយៈការផ្សាយផ្ទាល់តាមអ៊ីនធឺណិត។

ព្រះវិហាររោងឧបោសថនៃសេចក្ដីបន្ទាល់សាសនាគ្រីស្ទស៊ីនឆន់ជី (ប្រធានក្រុមជំនុំ Lee Man-hee ដែលក្រោយមក ហៅថា ព្រះវិហារគ្រីស្ទស៊ីនឆន់ជី) បានប្រារព្ធខួបលើកទី40 របស់ខ្លួនដោយប្រារព្ធពិធីរំលឹកខួប និងការក្រាបថ្វាយបង្គំ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសន្តិភាព ឆង់ផ្យង់ ស៊ីនឆន់ជី ហើយនៅលើកនេះផងដែរ ការគ្រប់គ្រងសុវត្ថិភាព និងការថែរក្សាសណ្តាប់ធ្នាប់ដ៏ល្អឥតខ្ចោះជាថ្មីម្តងទៀតបានភ្លឺឡើង។
ពិធីរំលឹកខួបក្នុងថ្ងៃនេះ ត្រូវបានរៀបចំឡើងជាឱកាសមួយ ដើម្បីក្រឡេកមើលការរីកលូតលាស់នៃព្រះវិហារ សាសនាគ្រីស្ទស៊ីនឆន់ជី ចាប់តាំងពីការបង្កើតឡើងនៅថ្ងៃទី14 ខែមីនា ឆ្នាំ1984 និងដើម្បីថ្វាយសិរីល្អដល់ព្រះ។ លើសពីនេះ ផែនការ និងចក្ខុវិស័យ សម្រាប់ឆ្នាំខាងមុខត្រូវបានចែករំលែក ហើយការប្ដេជ្ញាចិត្តត្រូវបានធ្វើឡើង ដើម្បីបំពេញតួនាទីរបស់ព្រះវិហារនៅក្នុងសង្គមស៊ីវិល ហើយក្នុងពេលជាមួយគ្នា ការស្ម័គ្រចិត្តបម្រើ និងអនុវត្តដូចជា ពន្លឺ និងអំបិល។
ពួកបរិសុទ្ធប្រហែល 3ម៉ឺននាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយវាត្រូវបានផ្សាយបន្តផ្ទាល់នឹងកន្លែង និងបានបញ្ជូនក្នុងពេលដំណាលគ្នាទៅកាន់ប្រទេសចំនួន 66 រួមទាំងក្នុងស្រុកផងដែរ។
ព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី បាននិយាយថា ដោយពិចារណាលើចំនួនមនុស្សច្រើន ដែលបានប្រមូលផ្តុំ ធៀបនឹងទំហំនៃទីកន្លែងផ្ទាល់ ពួកគេបានរៀបចំព្រឹត្តិការណ៍នេះដោយរក្សាសណ្តាប់ធ្នាប់ និងការគ្រប់គ្រងសុវត្ថិភាព របស់អ្នកចូលរួមនៅកន្លែងផ្ទាល់ជាអាទិភាពកំពូល។ អ្នករៀបចំបានបង្កើតផែនការគ្រប់គ្រងសុវត្ថិភាពលម្អិត ដោយឆ្លុះបញ្ចាំងពីបទពិសោធន៍បីលើកនៃការប្រារព្ធពិធីបញ្ចប់ការសិក្សាចំនួន 10ម៉ឺននាក់ ប្រកបដោយសុវត្ថិភាព និងរលូន។ ពួកបរិសុទ្ធក៏បង្ហាញពីមនសិការខ្ពស់ផងដែរ, បានធ្វើតាមការណែនាំរបស់មគ្គុទ្ទេសក៍យ៉ាងសកម្ម និងបានជួយរក្សាសណ្តាប់ធ្នាប់ដោយរលូន។

ពិធីរំលឹកខួបថ្ងៃនោះ ធ្វើឡើងតាមលំដាប់លំដោយ ,សេចក្តីណែរនាំពីព្រឹត្តិការណ៍គម្រប់ខួប 40ឆ្នាំ ,វីដេអូរំលឹកខួប ,របាយការណ៍ស្តីពីប្រវត្តិរបស់ស៊ីនឆន់ជី អមដោយការអធិប្បាយរបស់ប្រធាន Lee ។
លោកប្រធាន Lee មានប្រសាសន៍ថា “(ព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី) ចាប់ផ្តើមគឺ ទន់ខ្សោយណាស់ ។ ទោះជា យ៉ាងណាក៏ដោយ មូលហេតុដែលមនុស្សជាច្រើនបានមកសព្វថ្ងៃនេះ គឺដោយសារតែព្រះបានចាត់ទេវតាពីស្ថានសួគ៌ ដូចមានចែងក្នុងព្រះគម្ពីរ” គាត់មានប្រសាសន៍ដោយពន្យល់ពីអត្ថន័យ និងប្រវត្តិនៃការរីកចម្រើនឥតឈប់ឈរ។
គាត់បានបន្តថា “ព្រះយេស៊ូវក៏បានលះបង់រូបកាយទាំងមូលរបស់ទ្រង់ ហើយធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ដូច្នេះ នៅថ្ងៃនេះ យើងមិនត្រូវមានជំនឿខ្វាក់ឡើយ ប៉ុន្តែ យើងត្រូវតែស្គាល់ព្រះ និងបំណងប្រាថ្នារបស់យើង ហើយធ្វើតាមព្រះហឫទ័យរបស់ទ្រង់” រួចគាត់បានសង្កត់ធ្ងន់ថា “ត្រូវតែធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយយើងត្រូវតែស្រឡាញ់អ្នកជិតខាងយើងដូចជាខ្លួនឯង”។
ជាចុងក្រោយ គឺ “មនុស្សកាន់តែច្រើនដែលកំពុងរៀនពីគម្ពីរវិវរណៈ ដែលជាគោលបំណងរបស់ព្រះជាម្ចាស់ ដែល បានកត់ត្រានៅក្នុងព្រះគម្ពីរ។ ដោយដួងចិត្តអំណរគុណ” គាត់បានជំរុញថា ៖ “ចូរឱ្យមនុស្សកាន់តែច្រើនឡើង ត្រូវបានសង្គ្រោះតាមរយៈព្រះបន្ទូលនេះ។ ចូរធ្វើការព្យាយាមជាមួយគ្នា ដើម្បីសម្រេចបានពិភពលោកមួយដែលល្អ”។
នៅរសៀលថ្ងៃនោះ ការសម្តែងអបអរសាទរដែលរៀបចំដោយពូជអំបូរទាំង 12 បានបន្តដើម្បីរំលឹកខួបលើកទី40 នៃការបង្កើតស៊ីនឆន់ជី។

ទន្ទឹមនឹងនេះដែរ ព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី បានសំរេចបាននូវការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយគ្មានវគ្គនៃ កំណើនអវិជ្ជមានម្ដងឡើយ ចាប់តាំងពីការបង្កើតឡើង ទោះបីជាបរិយាកាសនៃភាពជាប់គាំងនៃគ្រីស្ទសាសនា ទូទាំងពិភពលោកក៏ដោយ។ ចាប់តាំងពីការបង្កើតមជ្ឈមណ្ឌលបេសកកម្មសាសនាគ្រីស្ទស៊ីយ៉ូននៅ សាដាំង ទីក្រុងសេអ៊ូល ក្នុងខែមិថុនា ឆ្នាំ1990 មានការកើនឡើងជាលំដាប់នៃចំនួនសិស្សបញ្ចប់វគ្គសិក្សា។ នៅក្នុងពិធីបញ្ចប់វគ្គសិក្សាលើកទី110 ក្នុងឆ្នាំ2019 សិស្សបញ្ចប់វគ្គសិក្សាចំនួន 103,764នាក់ត្រូវបានបញ្ចប់ ដោយបើកសម័យកាលនៃសិស្សបញ្ចប់វគ្គសិក្សាចំនួន 10ម៉ឺននាក់។ បន្ទាប់មកនៅឆ្នាំ2022 និងឆ្នាំ2023 សិស្ស 106,186នាក់ និង 108,084នាក់ បានបញ្ចប់វគ្គសិក្សារៀងៗខ្លួន ដោយទទួលបានសមិទ្ធិផលនៃការចុះឈ្មោះសិស្សជាង 10ម៉ឺននាក់ ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា។
ទន្ទឹមនឹងនេះដែរ ជាលទ្ធផលនៃការលើកកម្ពស់ការផ្លាស់ប្តូរព្រះបន្ទូលជាមួយនឹងតម្លៃនៃការរីកចម្រើនទៅវិញទៅមក តាមរយៈភាពសុខដុមរមនា ជាមួយសហគមន៍សាសនាក្នុងប្រទេស និងក្រៅប្រទេស អនុស្សរណៈសម្រាប់ការប្តូរព្រះបន្ទូល ត្រូវបានចុះហត្ថលេខាជាមួយព្រះវិហារចំនួន 443 នៅក្នុងប្រទេសកូរ៉េ និងព្រះវិហារចំនួន 9,462 នៅក្នុងប្រទេសចំនួន 77 នៅក្រៅប្រទេស។ បន្ទាប់ពីការផ្លាស់ប្តូរព្រះបន្ទូលនេះ ព្រះវិហារចំនួន 1,382 នៅក្នុងប្រទេសចំនួន 38 បានទទួលស្គាល់ភាពល្អឥតខ្ចោះនៃព្រះបន្ទូល ដោយការផ្លាស់ប្តូរស្លាកសញ្ញារបស់ពួកគេទៅព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី។

មន្ត្រីម្នាក់មកពីព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី បានមានប្រសាសន៍ថា “នៅពេលដែលយើងរៀបចំព្រឹត្តិការណ៍នេះ ដោយសង្កត់ធ្ងន់ទៅលើសុវត្ថិភាព និងសណ្តាប់ធ្នាប់ យើងមានអារម្មណ៍ថា ទទួលបានរង្វាន់សម្រាប់ដំណើរការរលូននៃព្រឹត្តិការណ៍នេះ។” គាត់ក៏បានមានប្រសាសន៍ផងដែរថា “យើងសូមថ្លែងអំណរគុណ ចំពោះអ្នកជឿដែលបានចូលរួមយ៉ាងសកម្មក្នុងការណែនាំ” ហើយបានបន្ថែមថា “នៅឆ្នាំនេះ យើងនឹងធ្វើខ្លួនយើងជាព្រះវិហារមួយដែលធ្វើជាគំរូ សម្រាប់សង្គម និងបំពេញតួនាទីសង្គមរបស់ខ្លួន ជាសហគមន៍ព្រះវិហារ ក្លាយជាព្រះវិហារដែលជាពន្លឺ និងអំបិល” ៕