Monday, April 29, 2024
Homeព័ត៌មានអន្តរជាតិTikTok អាចត្រូវហាមឃាត់នៅសហរដ្ឋអាមេរិក

TikTok អាចត្រូវហាមឃាត់នៅសហរដ្ឋអាមេរិក

សហរដ្ឋ​អាមេរិក​ ៖សមាជិកសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ថ្មីមួយ កាលពីថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤  ដែលអាចសម្រេចថា ទិកតុក (TikTok) ដែលជាកម្មវិធីបណ្តាញសង្គមដ៏ពេញនិយមបំផុតរបស់ពិភពលោក ត្រូវបានហាមឃាត់ទូទាំងសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភជាយូរមកហើយ អំពីឥទ្ធិពលរបស់រដ្ឋាភិបាលចិនលើ TikTok ដោយសារតែក្រុមហ៊ុនមេ ByteDance មានការិយាល័យនៅទីក្រុងប៉េកាំង ហើយត្រូវស្ថិតនៅក្រោមច្បាប់សន្តិសុខជាតិ ដែលទាមទារក្រុមហ៊ុនផ្សេងៗ ចែករំលែកព័ត៌មានជាមួយមន្ត្រីចិន បើទោះបីជាមានវិធានការរបស់ TikTok ក៏ដោយ ។

ដោយសារលក្ខខណ្ឌជាច្រើននេះ បង្កើនលទ្ធភាពដែល TikTok អាចនឹងត្រូវបានហាមឃាត់នៅក្នុងសហរដ្ឋអា មេរិក ប្រសិនបើច្បាប់នេះត្រូវបានអនុម័ត។ ប៉ុន្តែបើពិតជាហាមឃាត់ TikTok នោះ ត្រូវតែប្រឈមមុខនឹងឧប សគ្គជាច្រើន រួមទាំងការតស៊ូតាមផ្លូវច្បាប់ ហើយអ្វីដែលសំខាន់ គឺសមរភូមិបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងមកដល់នៅចុងឆ្នាំ២០២៤ នេះ។

លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានប្រកាសថា លោក​នឹង​ចុះ​ហត្ថលេខា​លើ​ច្បាប់​នេះ ប្រសិន​បើ​វា​ត្រូវ​បាន​អនុម័ត​ដោយ​សភា។ ទន្ទឹមនឹងនេះ លោកដូណាល់ ត្រាំ (Donald Trump) ដែលពីមុនបានព្យាយាមរកវិធីហាមឃាត់ TikTok បានផ្លាស់ប្តូរជំហររបស់គាត់ ដែលត្រូវបានគាំទ្រដោយគណបក្សធំៗពីរ របស់សហរដ្ឋ អាមេរិក។

គួរបញ្ជាក់ថា TikTok ជាកម្មវិធីពេញនិយមបំផុតរបស់ពិភពលោក ចែករំលែកវីដេអូឃ្លីបខ្លីៗ  ជពិសេសក្នុងចំ ណោមយុវវ័យ។ អ្នកប្រើប្រាស់អាចបង្ហោះឬចែករំលែកវីដេអូខ្លីៗ និងផ្តល់យោបល់លើវីដេអូ ដូចជា YouTube ហើយអ្នកប្រើប្រាស់ក៏អាចកែសម្រួលវីដេអូខ្លីៗបានយ៉ាងងាយស្រួល តាមរយៈកម្មវិធីផងដែរ ។

ចាប់តាំងពីដើមឆ្នាំ២០១៩ មក TikTok ជាប់ចំណាត់ថ្នាក់ជាប់គ្នាក្នុងចំណោមកម្មវិធីដែលត្រូវបានទាញយកច្រើនបំផុត ហើយចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែ នៅសហរដ្ឋអាមេរិក នឹងឡើងដល់ ១៥០លាននាក់ ក្នុងខែមីនា ឆ្នាំ២០២៣។

ម្ចាស់ TikTok គឺក្រុមហ៊ុន Bydance ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ហើយមានទីស្នាក់ការកណ្តាល នៅទីក្រុងប៉េកាំង បានចុះឈ្មោះនៅលើកោះ Cayman និងមានការិយាល័យនៅទូទាំងទ្វីបអឺរ៉ុប និងសហរដ្ឋ អាមេរិក។

Bydance ក៏ជាម្ចាស់កម្មវិធីមួយចំនួនផងដែរ រួមទាំងកម្មវិធី ‘Douyin’ ដែលជាកម្មវិធីជាន់ខ្ពស់របស់ TikTok ដែលមានតែនៅក្នុងប្រទេសចិនដីគោក ប៉ុណ្ណោះ ខណៈដែល TikTok មាននៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក លើកលែងតែនៅក្នុងប្រទេសចិន។

លោកម៉ៃខ៍ ហ្គាល់លេហ្គឺរ (Mike Gallagher) សមាជិកសភា មកពីរដ្ឋវីសខុនស៊ីន (Wisconsin) បាននិយាយថា ការវាយតម្លៃសន្តិសុខជាតិ ទាំងសម្ងាត់ និងជាសាធារណៈ ត្រូវបានចេញផ្សាយ បង្ហាញថា កម្មវិធីនេះ គឺជាការគំរាមកំហែងដល់ឯកជនភាពរបស់អ្នកប្រើប្រាស់ ហើយ​ពីមុន ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​កំណត់​គោលដៅ​អ្នក កាសែត និងជ្រៀតជ្រែកក្នុងការបោះឆ្នោតពីមុន

លោកគ្រិស្តូហ្វឺរ វ្រេយ៍ (Christopher Wray) ប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ពីមុនបាននិ យាយអំពីការព្រួយបារម្ភរបស់គាត់ អំពី TikTok និងបានផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការស៊ើប ការណ៍សម្ងាត់ នៃព្រឹទ្ធសភា កាលពីសប្តាហ៍មុនថា រដ្ឋាភិបាល​ចិន ​អាច​ប្រើ​កម្មវិធី​នេះ ​ដើម្បី​គ្រប់គ្រង​កម្មវិធី​របស់​ឧបករណ៍​រាប់លាន​ នៅ​អាមេរិក ​ក្នុង​ចំណោម​កង្វល់​ផ្សេង​ទៀត។

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​អាមេរិក មិន​មាន​ភស្តុតាង​ណា​មួយ​ត្រូវ​បាន​បង្ហាញថា បក្សកុម្មុយនីស្តចិន ប្រើ TikTok សម្រាប់ចារកម្ម និងឃោសនានោះទេ។

ក្រុមហ៊ុន Bydance បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយថាពួកគេមានវិធានការចាំបាច់ ដើម្បីធានាថា បុគ្គលិករបស់ក្រុមហ៊ុន Bydance នៅប្រទេសចិន នឹងមិនអាចចូលប្រើទិន្នន័យអ្នកប្រើប្រាស់ របស់សហរដ្ឋអាមេរិក បានទេ ប៉ុន្តែការស៊ើបអង្កេតរបស់ Wall Street Journal បានរកឃើញថា ទិន្នន័យនៅតែអាចចែករំលែកក្រៅផ្លូវការ រវាង TikTok នៅសហរដ្ឋអាមេរិក និង Bydance នៅក្នុងប្រទេសចិន ហើយមានឧទាហរណ៍ជាច្រើន អំពីរឿងនេះ។

បន្ទាប់ពីសភាសហរដ្ឋអាមេរិក តាមរយៈការបោះឆ្នោត ដើម្បីអនុម័តនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤  TikTok ក៏កំពុងជំរុញក្រុមអ្នកប្រើប្រាស់ ឱ្យចូលរួមសភា ផងដែរ ដោយការផ្ញើសារជូនដំណឹង ជំរុញឱ្យអ្នកប្រើប្រាស់ទាក់ទងតំណាងក្នុងតំបន់របស់ពួកគេ។ នេះគឺស្រដៀងនឹងសប្តាហ៍មុន ដែលអ្នកប្រើប្រាស់ បានប្រមូលផ្តុំគ្នា ប្រើប្រាស់ទូរស័ព្ទរបស់ពួកគេ ដើម្បីវាយប្រហារការិយាល័យសភា។

សមាជិកសភាសហរដ្ឋអាមេរិក បោះឆ្នោតអនុម័តច្បាប់ “ការការពារជនជាតិអាមេរិក ពីកម្មវិធីគ្រប់គ្រងដោយសត្រូវបរទេស” ដោយសំឡេងលើសលប់ ៣៥២ ទល់នឹង ៦៥ ។

សេចក្តីព្រាងច្បាប់នេះ នៅតែត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិក ហើយដាក់ឱ្យប្រធានាធិបតី ចុះហត្ថលេខា មុនពេលវាចូលជាធរមាន។  

ទោះបីជាយ៉ាងណា ការហាមឃាត់ TikTok ទំនងជាមិនរួចផុតពីបណ្តឹងផងដែរ ក្រោម​ការ​ចោទ​ប្រកាន់​នៃ​ការ​កំណត់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក មិន​តែប៉ុណ្ណោះ ការអនុម័តច្បាប់នេះ អាចផ្លាស់ប្តូរអាស្រ័យលើលទ្ធផលនៃការបោះឆ្នោត ខែវិច្ឆិកា ឆ្នាំ២០២៤ នេះគឺដោយសារតែលោកដូណាល់ត្រាំ (Donald Trump) បានប្រកាសនៅឆ្នាំ២០២០ ថា លោកនឹងហាមឃាត់ TikTok លើហេតុ ផលសន្តិសុខជាតិ។ ផ្ទុយទៅវិញ ពេលនេះលោកបានផ្លាស់ប្តូរគោលជំហរមិនគាំទ្រការហាមប្រាមនេះ ដោយអះអាងថា ការហាមប្រាម TikTok នឹងធ្វើឱ្យអ្នកប្រើប្រាស់ ងាកទៅរកប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏គ្រោះថ្នាក់ដូចជា Facebook ដែលលោកចាត់ទុកថា មានគ្រោះថ្នាក់ដល់មនុស្ស ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់លោកត្រាំ ត្រូវបានគេរាយការណ៍ថា បានកើតឡើងបន្ទាប់ពីលោកបានជួបជាមួយម្ចាស់ជំនួយធំរបស់គណបក្សសាធារណរដ្ឋ លោក ចេហ្វ យ៉ាសស៍ (Jeff Yass) ដែលកាន់កាប់ភាគហ៊ុន Bydance តិចតួច។

ទន្ទឹម​នឹង​នេះ អ្នក​ប្រជាធិបតេយ្យ​ខ្លះ ​ប្រឆាំង​នឹង​ការ​ហាម​ប្រាម TikTok ព្រោះ​ពួក​គេ​បារម្ភ​ថា វានឹងធ្វើឱ្យអ្នកប្រើប្រាស់ TikTok វ័យក្មេង មិនពេញចិត្ត រហូតដល់ប៉ះពាល់ដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក។ ជាពិសេស​ ពេលនេះ​ពួកគេ​កំពុង​មាន​បញ្ហា​ក្នុង​ការ​រក្សា​សំឡេង​ឆ្នោតរបស់​ពួកគេ ​ក្នុង​ចំណោម​យុវវ័យ៕

RELATED ARTICLES