យោងតាមទស្សនាវដ្តី Forbes ចេញផ្សាយកាលពីថ្ងៃសៅរ៍ទី ៤ កុម្ភៈ ២០១៧ បានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid គឺកីឡាករ រ៉ូណាដូ រកប្រាក់ចំណូលបានច្រើនជាងគេបំផុតលើពិភពលោក គិតគ្រប់ប្រភេទកីឡាទាំងអស់។
ការវាយតម្លៃប្រាក់ចំណូលប្រចាំឆ្នាំរបស់កីឡាករគឺផ្អែកទៅលើប្រាក់ចំណូលដែលបានមកពីក្រុមហ៊ុនឧបត្ថម្ភ និងប្រាក់ចំណូលផ្ទាល់ខ្លួនជាច្រើនទៀត។ កីឡាកររ៉ូណាល់ដូ ម្ចាស់ពានបាល់ទាត់ល្អបំផុតរបស់ FIFA ២០១៦ គឺជាកីឡាករដែលរកប្រាក់ចំណូលខ្ពស់បំផុតប្រចាំឆ្នាំ២០១៦ គឺជិត ៨៨លានដុល្លារនាំមុខកីឡាករខ្សែប្រយុទ្ធ Messi របស់ក្លឹបគូប្រជែង Barcelona ដែលអាចរកប្រាក់ចំណូលបាន៨១លានដុល្លារ ខណៈដែលកីឡាករបាល់បោះ LeBron James ស្ថិតនៅចំណាត់លេខ៣ មានប្រាក់ជាង៧៧លានដុល្លារ។
ខាងក្រុមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង១០ ដែលរកប្រាក់ចំណូលបានច្រើនជាងគេៈ
១-កីឡាករ Ronaldo (បាល់ទាត់) រកប្រាក់ចំណូលបានជាង៨៨លានដុល្លារ
២-កីឡាករ Messi (បាល់ទាត់) រកប្រាក់ចំណូលបានជាង៨១លានដុល្លារ
3-កីឡាករ Lebron James (បាល់បោះ) រកប្រាក់ចំណូលបានជាង៧៧លានដុល្លារ
៤-កីឡាករ Roger Federer (តិន្នីស) រកប្រាក់ចំណូលបានជាង៦៧លានដុល្លារ
៥-កីឡាករ Kevin Durant (បាល់បោះ) រកប្រាក់ចំណូលបានជាង៥៦លានដុល្លារ
៦-កីឡាករ Novak DJokovic (តិន្នីស) រកប្រាក់ចំណូលបានជាង៥៥លានដុល្លារ
៧-កីឡាករCam Newton (បាល់ទាត់អាមេរិក) រកប្រាក់ចំណូលបានជាង៥៣លានដុល្លារ
៨-កីឡាករ Phil Mickeson (វាយកូនហ្គូល) រកប្រាក់ចំណូលបានជាង៥២លានដុល្លារ
៩-កីឡាករ Jordan Spieth (វាយកូនហ្គូល) រកប្រាក់ចំណូលបានជាង៥២លានដុល្លារ
១០-កីឡាករ Kobe Bryant (បាល់បោះ) រកប្រាក់ចំណូលបានជាង៤៩លានដុល្លារ
ដោយ៖ ហេង ដេត