Sunday, November 24, 2024
Homeតារាខ្មែរទឹម រដ្ឋា មិនខ្វល់រឿងរៀបការ

ទឹម រដ្ឋា មិនខ្វល់រឿងរៀបការ

ទន្ទឹមនឹងអាជីពសិល្បៈចាប់ផ្តើមស្ទុះឡើងជាថ្មី ស្នេហាឆ្លងទ្វីបលើកទី២ របស់ទឹម រដ្ឋា ជាមួយប្រុសអាមេរិក ឈ្មោះ Jovany  Antonia ដែលជាអ្នកជំនួញ ខាងអចលនទ្រព្យ មករកស៊ីនៅស្រុកខ្មែរ ក៏កំពុងផ្អែមល្ហែមស្អិទ្ធល្មួតដូចប្តីប្រពន្ធដទៃទៀតដែរ។ ពោលគឺទៅណាមកណា នាងតែងតែបណ្តើរគូសង្សារឱ្យត្រសង ស្ទើរមិនឃ្លាតគ្នាមួយជំហានណាសោះឡើយ និងហ៊ានបើកចំហរឿងស្នេហ៍ជាសាធារណៈទៀតផង។

យ៉ាងណា យោងតាមប្រភពស្និទ្ធជាមួយទឹម ដ្ឋា បានថ្លែងឱ្យដឹងថា រដ្ឋា ហាក់មិនខ្វល់ខ្វាយរឿងរៀបការជាមួយប្រុសអាមេរិក ទេ ហើយទំនងជានាងចង់សាងស្នេហ៍ដូចពួកអឺរ៉ុប ដោយមិនចាំបាច់ឆ្លងកាត់នឹមអាពាហ៍ពិពាហ៍។ ម៉្យាងទៀតនាងក៏មិនភ័យព្រួយប្រឈមបែកស្នេហ៍ជាលើកទី២ដែរ ទើបមកទល់ពេលនេះ នៅមិនទាន់មានគម្រោងភ្ជាប់ពាក្យ ឬក៏គម្រោងរៀបការ។

 

ទឹម រដ្ឋា មិនអាចទាក់ទងសុំការបញ្ជាក់បានទេ កាលពីចុងសប្តាហ៍មុននេះ។ យ៉ាងណា រដ្ឋា ក៏ធ្លាប់បង្ហើបប្រាប់អ្នកសារព័ត៌មានកន្លងមកដែរថា នាងចូលចិត្តសាងស្នេហ៍បែបអឺរ៉ុប ហើយក៏ពេញចិត្តតែបុរសខាងប៉ែកអឺរ៉ុបដែរ ពោលគឺនាងមិនរាងចាលស្នេហ៍ប្រុសបរទេសទេ បើទោះបីនាងធ្លាប់បរាជ័យរឿងស្នេហ៍ជាមួយលោក Zak ky បន្សល់នូវភាពឈឺចាប់មួយគ្រាក្តី។

តាមដំណឹងថា ពេលទឹម រដ្ឋា ជ្រើសស្នេហ៍ប្រុសបរទេសជាលើកទី២ បានធ្វើឱ្យបុរសសម្បូរទ្រព្យមួយចំនួនខកចិត្ត ស្តាយស្នេហ៍នាងមិនតិចទេ ហើយបើទោះបីបុរសខ្លះចង់ឧបត្ថម្ភជ្រោមជ្រែងឱ្យនាងហ៊ឺហា ក៏តារាសិចស៊ីរូបនេះមិនអើពើដែរ ពោលគឺនាងស្នេហ៍តែប្រុសបរទេសប៉ុណ្ណោះ ដោយមិនផ្តោតលើទ្រព្យធននោះទេ។

 

រដ្ឋា ធ្លាប់និយាយថា នាងគ្មាននិស្ស័យជាមួយប្រុសខ្មែរទេ ដូច្នេះទោះបីមានទ្រព្យកម្រិតណា ក៏នាងមិនចាប់អារម្មណ៍ដែរ។ ដូច្នេះបុរសខ្មែរ ដែលចង់នែបនិត្យនាង ប្រហែលជាគ្មានឱកាសទេ ស្របពេលដែលនាងកំពុងរឹតចំណងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយប្រុសអាមេរិក។

តាមប្រភពថា ទោះបីជីវិតស្នេហ៍ឆ្លងទ្វីប លើកទី២ របស់ទឹម រដ្ឋា ស្ថិតក្នុងភាពស្រពេចស្រពិលក្តី ក៏នាងហាក់មិនភ័យព្រួយខ្លាចបែកស្នេហ៍ដែរ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមិនខ្វល់រឿងរៀបការទៀតផង ហើយទំនងជានាងសាងស្នេហ៍ដូចពួកអឺរ៉ុប ដោយមិនចាំបាច់រៀបការ ខណៈដែលកន្លងមក នាងយល់ថា ការរៀបការមិនសំខាន់ អ្វីដែលសំខាន់ គឺការស្រលាញ់គ្នាដោយពិតប្រាកដ យល់ចិត្តគ្នា និងអាចកសាងសុភមង្គលជាមួយគ្នាបាន…៕

RELATED ARTICLES